រឿង​ដែល​កូនប្រសា​រលោក ប្រាជ្ញ ចន្ទបាញ់បោះ សេរី​ក្នុង​វង់​ផឹកស៊ី​គ្មាន​ភ្លេង ល្បី​ពេញ​ខេត្តបាត់ដំបង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ករណី​បាញ់បោះ​សេរី មួយ​បាន​កើតឡើង ធ្វើ​ឲ្យ​ផ្អើល​
អ្នកភូមិ​នៅ​ចំណុច​ផ្ទះ​ផឹកស៊ី​គ្មាន​ភ្លេង​កំដរ​មួយ​នៅ ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ នា​វេលា​ម៉ោង​
ប្រមាណ​១៦​រសៀលនា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣​នេះ ហើយ ជន​ទំនើង​ដែល​បង្ក​ការបាញ់បោះ​សេរី​ចំនួន​៤​
ទៅ​៥​គ្រាប់​នោះ គឺជា​កូនប្រសា​របស់លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​បាត់ដំបង និង​ជា​អ្នកជំនួញ​វិនិយោគ​
ផ្សារលើ ខេត្តបាត់ដំបង និង​ផ្សារ​ថ្មគោល​ផងដែរ ។


​សមត្ថកិច្ច​នគរបាល​ស្រុក​ឯក​ភ្នំ គឺ​លោក​អធិការរង ចង់ សោ​ភ័​ណ្ឌ បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ថា ករណី​
បាញ់បោះ​សេរី​នោះ​ពិតជា​មាន​មែន ដែល​បង្កដោយ​មន្ត្រី​គយ​ម្នាក់​ប្រចាំ​ច្រកទ្វារព្រំដែន​ក្នុង ខេត្តបាត់ដំបង
ខណៈដែល​កំពុង​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ ត្រា ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​អភិបាលខេត្ត​បាត់ដំបង ប៉ុន្តែ​លោក​មិនបាន​
ស្គាល់​អត្តសញ្ញាណ​ជនបង្ក​នោះ​នៅឡើយ​ទេ ។  ដោយមាន​មន្ទិល​បែបនេះ សូម​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តា​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​ផង ដើម្បី​ឲ្យ​ដឹងថា តើ​ជន​ទំនើង​ដែល​បាញ់បោះ​សេរី​ពេល​កំពុង​ផឹកស៊ី​នោះ
ជា​កូនប្រសា​របស់​អភិបាលខេត្ត​បាត់ដំបង ឬ​ជាម​ន្ត្រី​គយ​៕

ប្រភព៖វត្តភ្នំ

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [979]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1058]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1050]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [974]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិងថវិកា​ជួយ​ដល់​កុមារ​កំព្រានៅមជ្ឈមណ្ឌលមែកឈើ

ភ្នំពេញ ៖ យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [700]


​អ៊ីស្រាអែល ​បាញ់គ្រាប់​រ៉ុកែតចូលតំបន់​ ព្រំដែនស៊ីរី​

ដាម៉ាស់ៈ កងកម្លាំងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃពុធកន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [297]


កម្ពុជា​មាន​ស្ត្រី​៣០​ភាគ​រយ​កំពុង​ស្ថិត​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​

​ភ្នំពេញ ៖ ឆ្លើយតបទៅនិង​ការអនុវត្តនូវ​អនុសញ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [283]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 12 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 26 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 653 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758388​ នាក់