​អង្គការ​កាក​ក្របាទ​ក្រហម​អូស្រ្តាលី ​បានផ្តល់​​បទពិសោធន៏​ដល់មន្រ្តី​កម្ពុជា​ ក្នុងការ​ស្វែងរក​ឈាម​មិនគិត​កំរៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អ្នកជំនាញខាង អង្គការកាកក្របាទក្រហមអូស្រ្តាលី រួមគ្នានិង មជ្ឈ មណ្ឌលជាតិផ្តល់ឈាមផ្តល់​​ចំណេះ​ដឹងការប្រាស្រ័យទាក់ទង និងការអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តសំខាន់​ទៅមន្រ្តី​​ផ្នែក​ទំនាក់ទំនងសាធារណៈ មន្រ្តីប្រមូលឈាម និងមន្រ្តីពាក់ព័ន្ធទាំងអស់ដោយ​ធ្វើឡើង​​​​​​មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ មករា នេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ 


សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាពីអ្នកជំនាញខាងអង្គការកាកក្របាទក្រហមអូស្រ្តាលីដែលមកពី​ប្រ​ទេ​ស​​​​​​​អូស្រ្តាលី មកធ្វើបទបង្ហាញ។ហើយក៏មានការអញ្ជើញចូលរួមពីអង្គការសុខភាពពិភពលោក មន្រ្តី​របស់​មជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម​ ​មជ្ឈមណ្ឌលផ្តល់ឈាមខេត្ត និង​មជ្ឈមណ្ឌលវះកាត់កុមារ មន្ទីរ​ពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យា​ឃៀ​ជាដើម។មិនតែប៉ុណ្ណោះសិក្ខាសាលា​នេះក៏ជាការចែករំលែកបទ​ពិសោធន៍​ជោគជ័យ ពីប្រទេសអូស្រ្តាលី​ផង​ដែរ ក្នុងការលើកកម្ពស់ការបរិច្ចាគ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង នាយកនៃមជ្ឈ មណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៏ថា សិក្ខានេះធ្វើឡើង​ក្នុងគោល បំណងផ្តល់​នូវចំណេះដឹងថ្មីៗបន្ថែមទៀតទៅដល់មន្រ្តី នៃបុគ្គលិក មជ្ឈមណ្ឌលជាតិ​ផ្តល់​​ឈាមនិង​នៅ​តាមខេត្តមួយ ចំនួន ដើម្បី ឲ្យគាត់មានសមត្ថិភាព គ្រប់គ្រាន់នៅក្នុងការរៀបយុទ្ធសាស្រ្ត ធ្វើយុទ្ធធានាការអប់រំ​ផ្សព្វ​ផ្សាយ ក៏ដូចការ ប្រាស្រ័យទាក់ ទងទៅដល់​ប្រជាជននៅក្នុងសហគមន៏ ពិសេស យុវជន និស្សិតនៅគ្រប់​សក​លវិទ្យាល័យទាំងអស់ ឲ្យ យល់ដឹង កាន់តែច្បាស់ លាស់ តំរូវការឈាម និង សារៈសំខាន់នៃការបរិច្ចាកឈាមថា​ហេតុ​អ្វីបានជាបរិច្ចាកឈាមមិនគិតកំរៃ ។
លោកបន្តថាដោយសារតម្រូវការឈាមសម្រាប់ជួយ​ព្យាបាល​អ្នកជំងឺ​នៅទូទាំងប្រទេសកាន់តែកើនឡើងនោះឆ្នាំ​2014​​នេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងប្រមូលឈាម ពីអ្នកបរិច្ចាគឲ្យបានជាង6ម៉ឺនប្លោក ដើម្បីឆ្លើយតបឲ្យ​ត្រូវនឹងសេចក្តី ត្រូវការ។ លោកប្រធានមជ្ឈ មណ្ឌលបញ្ជាក់ថា ចំនួនដែលបានគ្រោងទុកនេះ គឺកើន​ឡើង​ជាងឆ្នាំ​មុនចំនួន1ម៉ឺនប្លោក តែទោះជា​យ៉ាងនេះក្តីកម្ពុជានៅមិនទាន់ខ្វះខាតឈាមនៅឡើយទេ ប៉ុន្តែជា​ការ​ស្វែងរកអ្នក​បរិចាគ​ឈាមស្មគ្រ័ ចិត្តឲ្យបានកាន់តែច្រើនដើម្បីស្តុកទុកក្នុងការបែងចែកទៅតាមមន្ទីរ​ពេទ្យ​ទាំងអស់​នៅទូទាំង​ប្រទេសសម្រាប់ ជួយព្យាបាលអ្នកជំងឺដែលត្រូវការឈាម។
 លោកបន្តថា ដើម្បី​ឲ្យសម្រេចបានតាមផែនការដែល​បានគ្រោងទុកនេះ ក្រុមយុវជនគឺជាគោលដៅ ដ៏សំខាន់បំផុត​ក្នុងការ​ជំរុញលើកទឹកចិត្តផ្តល់អំណោយឈាមឲ្យបានច្រើនដង ព្រោះវាពុំ បាន​ធ្វើ​ឲ្យប៉ពាល់ដល់​សុខភាព និង​អយុ​ជីវិតអ្នកបរិចាគឡើយ។ ដោយ៖ អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើងឆេះ​ឃ្លាំង​នៅប្រទេស​អាហ្សង់​ទីនឆក់​យក​ជីវិតមនុស្ស​ចំនួន​ ៩នាក់​

អាហ្សង់ទីន៖ ភ្លើងឆេះឃ្លាំងមួយកន្លែងកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [310]


អាហារសម្បូរបែប​ និងមិនហាត់​ប្រាណគឺជា​បញ្ហាប្រឈម​​នៃការកើតជំងឺ​​ទឹកនោមផ្អែម​​

ភ្នំពេញ៖ មាន​សេចក្ដី​រាយការណ៍​ថា​ករណី​អ្នក​ជំងឺ​ទឹ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [350]


សុខ មន្នីពិសី ​ទាក់ទងប្រុស​នៅអាមេរិកតាមទូរស័ព្ទ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 174 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 411 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864088​ នាក់