ក្រុមយុវជនគាំទ្រ​ផែនការបង្កើត​ច្រកចេញចូល​តែមួយក្នុង​ការជ្រើសរើស​ពលករទៅធ្វើ​ការនៅក្រៅប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ការពង្រឹងយន្តការត្រួតពិនិត្យការជ្រើសពលករទៅធ្វើការនៅក្រៅប្រទេសនេះ ដោយក្រសួងការ​ងារ​បណ្តុះ បណ្តាលវិជ្ជាជីវៈគ្រោងបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយសម្រាប់ជ្រើសរើសពលករ ដែល​ស្ថិត​ក្នុង ផែនការយុទ្ធសាស្រ្តឆ្នាំ2014-2018។ យុវជនហូម បូរីជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់​គ្រងបាន​ឲ្យ​ដឹង​ថា នេះជាផែនការថ្មីដ៏ល្អរបស់ រាជរដ្ឋាភិបាលដែលធានាឲ្យពលករទាំងឡាយដែលត្រូវទៅបំពេញ​ការងារនៅ​បរទេស​កាន់តែ គាំពារពីផ្លូវច្បាប់ ដើម្បីឲ្យរួចផុតពីការកេងប្រវញ្ច័គ្រប់រូបភាព។ លោកបន្តថា ការពុំ​មែនលក្ខណ្ឌត្រឹម​ត្រូវ​​​​​​​​​​​របស់អាជ្ញាធរកន្លងមក បានធ្វើឲ្យជនឆ្លៀតឱកាសមួយប្រើរូបភាពឆបោកពីការទៅមានច្បាប់ ក្លាយទៅជាមិន​ស្រប​ច្បាប់​​​​​ឬតាមរយៈមេ ខ្យល់ជាដើម ដែលលនាំឲ្យពលករទាំងនោះរងទុកវេទនា ហើយអ្នកមានខ្លះស្ទើតែ​គ្មាន​ឱកាស​ត្រលប់មកស្រុក កំណើតវិញក៏មាន។

ស្រដែងគ្នានេះលោកឈុន សេរាក់មុនី តំណាងឲ្យក្រុមហ៊ុននាំពលករទៅប្រទេសថៃ168 ក៏បានគាំ ទ្រចំពោះផែន ការ​នេះដែរ ព្រោះវានឹងធ្វើឲ្យពលករកាន់តែមានទំនុកចិត្ត និងគ្មានការភ័យខ្លាចពីការ ធ្វើការងារ នៅ ក្រៅ ប្រទេស។ លោកបញ្ជាក់ថា ចំពោះការបញ្ជូនទៅធ្វើការងារនៅបរទេសកន្លងមក តាមរយៈ ក្រុម ហ៊ុន របស់លោក ពុំដែលមាន​បញ្ហាអ្វីកើតឡើងទេ គឺអនុវត្តទៅតាមច្បាប់ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល និងប្រទេស ដែលទទួល ដើម្បីធានាថាគ្មាន​​ពលករណាម្នាក់រងគ្រោះថ្នាក់ឡើយ ។ គម្រោងបង្កើតច្រកចេញចូលតែមួយ​របស់ក្រសួងការនេះ​ត្រូវបានលើកឡើង​ក្នុងកិច្ចប្រជុំ ជាមួយលោក ជំទាវហូ ណូនប្រធានគណៈកម្មការទី8នៃរដ្ឋសភាជាមួយឯឧ.អ៊ិត សំហេងរដ្ឋមន្រ្តី​​​​​​ក្រសួង​ការងារ​បណ្តុះ បណ្តាល វិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ។ ឯឧ.រដ្ឋមន្រ្តីបានលើកឡើងថា យន្តការ ថ្មីនេះ សម្រាប់​ពង្រឹង ការ ជ្រើស រើស ពលករ ដោយតម្រូវឲ្យភ្នាក់ងារជ្រើសរើសឯកជនត្រូវមានការ អនុញ្ញាពីក្រសួងសមី​ជាមុន​សិន ទើបអាច ចុះ ជ្រើសរើសពលករនៅតាមមូលដ្ឋាន ដោយមានកិច្ច សហការពីមន្ទីរការងាររាជធានីខេត្ត។

លើសពីនេះទៅទៀត ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា វានឹងបាន កាត់បន្ថយការឆបោកពលករពីសំណាក់ ជន ខិលខូច​មួយ​ចំនួន ហើយក្រសួងនឹងបង្កើនគុណភាពនៃ ការផ្តល់សេវាឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយ ស្រួល​ដល់អ្នកមកទទួលសេវាផងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារ និងបណ្តុះ​​​បណ្តាល​វិជ្ជាជីវៈគិត ត្រឹមឆ្នាំ 2013មានក្រុមហ៊ុនចំនួន36ដែលមានសិទ្ធិស្របច្បាប់ក្នុងការបញ្ជូន​​ពលករខ្មែរ​ទៅ​ធ្វើ​ការនៅ ក្រៅប្រទេស ក្នុងនោះ មាននៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងប្រទេសសិង្ហបូរី។

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សង្គម​ស៊ីវិល ​ជំរុញ​ឲ្យរ​ដ្ឋា​ភិបាល ​ពង្រឹង​ច្បាប់​បើក​បរពេល​ស្រវឹង​

ភ្នំពេញ៖ មន្រ្ដីអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [2009]


Pattaya City Head Bust with a Pointer

Pattaya City in Thailand is the world’...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [675]


បំផ្ទុះ​គ្រាប់បែក​ក្នុងរោងកុន​នៅប្រទេសប៉ាគីស្ថាន​ ស្លាប់​មនុស្សចំនួន​​ ១០​នាក់​​

ប៉ាគីស្ថាន៖ ការបំផ្ទុះគ្រាប់បែកចំនួន ៣គ្រាប់ កាលពី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 133 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1122 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040389​ នាក់