រកឃើញជំងឺ​ផ្ដាសាយបក្សី ​H5N1លើ​មនុស្ស២ករណី​ថ្មីទៀតក្នុងមីនានេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អង្គការ​សុខភាព​ពិភពលោក និងក្រសួងសុខាភិបាល បានចេញ​សេចក្តី​ថ្លែ​ការណ៍​រួម គ្នាមួយកាលពី​ថ្ងៃទី​១១ ខែមីនា នេះថា មាន​ករណី​ជំងឺផ្ដាសាយបក្សីចំនួន ២​ករណី​ថ្មី​ទៀត ត្រូវបាន​អះអាងថា វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី H5N1​នៅក្នុង​ប្រទេស​កម្ពុជា​។ករណីថ្មី​ទាំងពីរ​នេះ មកពី​ខេត្តកណ្ដាល និង​កំពង់ឆ្នាំង ៤៣ករណី ក្នុងចំណោម​ករណី​ផ្ដាសាយ​បក្សីទាំង​៥៥ ដែល​កើតមានឡើង​កម្ពុជា កើត​លើ​កុមារ​អាយុ​ក្រោម១៤​ឆ្នាំ និង២៩ករណី ក្នុងចំណោម​ករណី​ផ្ដាសាយ​បក្សីទាំង​៥៥ជានា​រី​ ហើយ​មាន១៩ករណី មានជីវិតចាប់តាំងពី​មាន​ជំងឺផ្ដាសាយបក្សី លើកដំបូងក្នុង​ឆ្នាំ​២០០៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​។​​ករណី​ទី​៧ កើត​លើ​កុមារា អាយុ៨ ឆ្នាំ ដែលមាន​ទីលំនៅ ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល ត្រូវបាន​រកឃើញ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៤ ថា មាន​ជំងឺផ្ដាសាយបក្សី H5N1 ។ កុមារា​នេះ ចាប់ផ្ដើម​មាន​គ្រុនក្ដៅ រងារ​ញាក់ ហូរ​សំបោរ ឈឺ​ក និង​ក្អក នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ហើយ​ឪពុកម្ដាយ ស្វែងរក​ការព្យាបាល នៅ​គ្លីនិក​ឯកជន ។ ដោយសារ​ស្ថានភាព​សុខ​ភាព​របស់​កុមារា កាន់តែ​ធ្ងន់ធ្ងរ កុមារា​នេះត្រូវបាន​ដាក់​ឲ្យ​សម្រាកនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៤​។ វត្ថុ​​​វិភាគ​ត្រូវបាន​យក​នៅ​ថ្ងៃទី​៥ ខែមីនា និង​ឱសថ Tamiflu ត្រូវបាន​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​ដដែល កុមារា​បាន​ធូរស្បើយ​។​


​​ករណី​ទី​៨ កើត​លើ​កុមារា អាយុ ១១ ឆ្នាំ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបាន​រកឃើញ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៤ ថា មាន​ជំងឺផ្ដាសាយបក្សី H5N1​។ កុមារា​​នេះ ចាប់ផ្ដើម​មាន​គ្រុនក្ដៅ និង​ឈឺក្បាល នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៤ ហើយ​ឪពុកម្ដាយ ស្វែងរក​ការព្យា​បាល នៅ​គ្លីនិក​ឯកជន ក្បែរ​ផ្ទះ នៅ​ថ្ងៃ​ដដែល និង​ថ្ងៃ​បន្ទាប់ដោយ​ស្ថានភាព​សុខភាពកាន់តែ​ធ្ងន់ធ្ងរ កុមារា​នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៦ ខែមីនា កុមារ​មាន​រោគសញ្ញា គ្រុនក្ដៅ ក្អក និង​ដង្ហើម​ហត់ និង​បាន​បន្ត​បញ្ជូនមក​មន្ទីរពេទ្យ​គន្ធបុប្ផា ​។ កុមារ​បាន​បាត់បង់​ជិវិត ក្រោយពី​បានដាក់​ឲ្យ​សម្រាក​ពេទ្យបាន​ប៉ុន្មាន​ម៉ោងថ្ងៃ​ដដែល​។​ នៅ​ដើមខែ​កុម្ភៈ សត្វ​មាន់បានចាប់ផ្ដើម​ងាប់ នៅក្នុង​ភូមិ និង​នៅផ្ទះ និង​បន្ត​ងាប់ រយៈពេល​មួយ​ខែ​។ កុមារា​បាន​ជួយ​បោច និង​ចំអិន​មាន់ និង​ទា​ងាប់ និង​ហូប​ជា​អាហារ​។ ក្រុម​ឆ្លើយតប​បន្ទាន់ របស់​ក្រសួង​សុខា​ភិបាល​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន បាននិងកំពុង​ធ្វើការ​អង្កេត ស្រាវជ្រាវ​ការ​រាតត្បាតនិង​ឆ្លើយតប​ទៅតាម​នីតិ​វិធី​​​របស់​ជាតិ​។​ ​លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ​ជំងឺ ផ្ដាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​កើតមាន​ច្រើន​លើ​កុមារ ដែលជា​អ្នកមាន​ភាព​ងាយ​រង​គ្រោះ​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់​។ លោក​បាន​​រំលឹក ឪពុកម្ដាយ និង​អ្នក​ថែទាំ​កុមារ​ទាំងអស់ ត្រូវដាក់​កុមារ​នៅ​ឲ្យ​ឆ្ងាយ ពី​សត្វ​បក្សី​ឈឺ​ឬ​ងាប់ និង​ព្យាយាម​ឲ្យ​កុមារ​លេង ឲ្យ​ឆ្ងាយ​ពី​មាន់​និង​ទា​។ ឪពុកម្ដាយ និង​អ្នក​ត្រូវ​ប្រាកដថា កុមារ​លាងដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក មុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះ​ជាមួយ​ប​សុ​បក្សី​ ។ ព្រោះ​វីរុស​នេះ មិនអាច​មើល​ឃើញ ដោយ​ភ្នែក​ទទេ​ដឹង​ទេ​។ ប្រសិនបើ​ពួកគេ មាន​ដង្ហើមញាប់ ឬ​ពិបាក​ដកដង្ហើម ត្រូវ​នាំ​កុមារ​ទៅរក​ការព្យាបាល​ជា​បន្ទាន់ នៅ​គ្រឹះស្ថាន​សុខាភិបាល ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​បំផុត ហើយ​ត្រូវ​ប្រាប់​មន្ត្រី​សុខាភិបាល អំពី​ប្រវត្តិ​​ប៉ះពាល់ ជាមួយ​សត្វ​បក្សី​ឈឺ​ឬ​ងាប់​។ សូមរំលឹកថា រាជរដ្ឋាភិបាល​បានចេញនូវសារ​អប់រំដល់ប្រជាពលរដ្ឋ ក្នុង​នោះរួមមាន​៖ លាងដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយ​សាប៊ូ និង​ទឹកមុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​សត្វ​បក្សី ដែល​ធ្វើ​សម្រាប់​បរិភោគ ត្រូវ​ចំអិន​ឲ្យ​ឆ្អិន​ល្អ​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1098]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [736]


ចាប់រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ

ចាប់​រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [313]


ក្រុមវាយ យកលុយ​ និងឆក់ទូរស័ព្ទ មួយក្រុម ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [673]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 251 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2097 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865774​ នាក់