មេដឹកនាំសំខាន់បក្ស​​នយោ​​បាយ​​ពីរ​​រូ​ប​​ជួប​​មុខ​​គ្នា​​តែ​​មិន​​និយាយ​​រក​​គ្នា​ ​ជា​​ការ​​ព្រួយ​​បារម្ភ​​រ​បស់​​ប្រជា​​ពល​​រដ្ឋ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ នៅក្នុងពិធីអញ្ជើញទៅទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍ ព្រះវររាជ​មាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនី​នាថ​សីហនុ កាលពី​រសៀលថ្ងៃទី១១ ខែកញ្ញា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុប្រធាន​គណ​បក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិរួមគ្នានៅព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញ​។ ប៉ុន្តែបើ​តាម​ការសង្កេតរបស់ក្រុមអ្នកកាសែតគេ​មិនបានឃើញមេដឹកនាំបក្សទាំងពីររូបជួបចាប់ដៃ​គ្នា និង និយាយរកគ្នានោះទេ។នៅរសៀលថ្ងៃដដែលនោះ ឥស្សរជនដែលបានអញ្ជើញទៅទទួលព្រះរាជ​ដំណើរ​យាងនិវត្តន៍ របស់ព្រះ មហា​ក្សត្រ និង ព្រះមហាក្សត្រិយ៍ គេសង្កេតឃើញមានវត្តមានព្រះញាតិវង្សានុវង្ស មន្ត្រី​ព្រះបរមរាជវាំង សម្តេច​ប្រធាន​រដ្ឋសភា សម្តេចនាយករដ្ឋ មន្ត្រីកម្ពុជា សម្តេចប្រធាន​កាក​បាទក្រហម និងមន្ត្រី​ជាន់ខ្ពស់ នៃរាជរដ្ឋា​ភិបាល​​​​កម្ពុជាជាច្រើនរូប រួមទាំងមេដឹកនាំបក្ស​នយោបាយ​២ទៀតគឺបក្សសង្រ្គោះជាតិ និង​បក្សរាជានិយម​ហ៊្វុនស៊ិនប៉ិច។

ដោយឡែកក្រុមអ្នកកាសែត និងមន្ដ្រីថ្នាក់ល្មមៗ មិនត្រូវបានអនុញ្ញាត​ឱ្យចូល​ទៅ​​ក្នុង បន្ទប់ VIP នោះទេ។ ប៉ុន្ដែ​បើតាមប្រភពព័ត៌មាន ដែលគេផ្ដល់ចេញពីក្នុងបន្ទប់ VIP នោះថា បើទោះ​ជា​អ្នកនយោបាយខាងលើ​នៅក្នុង​បន្ទប់​​​​ VIP ជាមួយគ្នាក៏ពិតមែន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី មិនបានស្វាគមន៍ ឬ និយាយរកគ្នានោះទេ គឺផ្ទុយពីការ រំពឹង​ទុកជាមុនថា នឹងមានការជួបពិភាក្សាគ្នា ដើម្បី​បន្ធូរកំដៅនយោ​បាយ​របស់​​​​​ក្រុមអ្នកកាសែត និងអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។រហូត​ដល់ដំណើរយាង​និវត្តន៍​មក​ដល់​របស់ព្រះករុណា ព្រះ មហាក្សត្រ និង ព្រះមហាក្សត្រិយ៍​បន្ទាប់ពីធ្វើបដិ​សណ្ឋា​កិច្ច​រួចហើយ ឥស្សរជន​ខាង​លើក៏មិនបានផ្ដល់ការអត្ថាធិប្បាយ​អ្វី ដល់​អ្នកកាសែតវែងឆ្ងាយនោះដែរ ។ព្រះរាជ​ដំណើរយាងនិវត្តន៍របស់ព្រះ មហាក្សត្រ បាន​ក្លាយ​ជាព្រះរាជដំណើរដ៏ចាប់អារម្មណ៍មួយ សម្រាប់ក្រុម​អ្នក​សារ​​​ព័ត៌​​​មាន និងអ្នកតាមដាន​ស្ថាន​ការណ៍នយោបាយនៅកម្ពុជា ព្រោះជាការបង្ហាញព្រះវត្តមាន ដ៏មហា​សែន​កក់​ក្តៅ​សម្រាប់​ប្រជានុរាស្រ្ត​ខ្មែរខណៈស្ថានការណ៍នយោបាយ កំពុងជួបភាពតានតឹង។ ហើយ​ក៏ជា​ប្រ​ទីប​​​​ដ៏ភ្លឺ​បំផុតសម្រាប់ដោះបញ្ហាជាប់​គាំងនយោបាយនាពេលបច្ចុប្បន្ន​យ៉ាងណាក៏ដោយ​ក៏ចាត់ទុកថានេះជា​ជំនួប​​​ដំបូង​​​​រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី បន្ទាប់ ពី​សម្តេច​តេជោ ហ៊ុន សែន បានស្នើសុំ​ព្រះ​មហា​ក្សត្រ​ ព្រះរាជទានលើក​លែង​​​ទោស​ជូន លោក សម រង្ស៊ី និង​ផ្តល់​​​​ឱកាសឲ្យលោកបានវិលចូល​ប្រទេស​កម្ពុជាវិញ បន្ទាប់ ពីនិរទេសនៅ ក្រៅ​ប្រទេស​អស់រយៈពេលជិត​៤ឆ្នាំ ព្រមទាំងបានចូលរួមក្នុងយុទ្ធនាការស្វែង​រក​ការគាំទ្រនិងបោះឆ្នោត​ទៀត​ផង។សូមបញ្ជាក់ថា ក្រោយពេល​បញ្ចប់​​​ពិធីទទួល ព្រះរាជដំណើរហើយ​គេ​ឃើញ​សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី បានឡើង​រថយន្ត​ធ្វើដំណើរចេញទៅរៀងៗខ្លួន។ ប៉ុន្ដែ​ខណៈ​កំពុងធ្វើដំណើរ​ចាកចេញ​លោក សម រង្ស៊ី បានថ្លែងប្រាប់​អ្នក​​​កាសែតពីក្នុងរថយន្ដថា រូបលោក និង លោក កឹម សុខា មិនបានជួប សម្ដេច ហ៊ុន សែន នោះទេ ដោយ​លោក​​​បញ្ជាក់ថា ការមកព្រលានយន្ដ ហោះ​ពេល​​នេះ ក្នុងគោលបំណងតែមួយគត់ គឺទទួលព្រះរាជ​ដំណើរ​របស់​​​​ព្រះមហាក្សត្រ និង សម្ដេចម៉ែ តែ​ប៉ុណ្ណោះ៕​​

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [663]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [710]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [569]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [475]


អង្គការ WWF​ ផ្សព្វផ្សាយគម្រោង​ថ្មីសម្រាប់​តំបន់ព្រៃទេស​ភាពក្នុងខេត្ត​មណ្ឌលគិរី​

ភ្នំពេញ៖ អង្គការ WWF កម្ពុជាបានអះអាងថា គម្រោងថ្មីស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 245 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 414 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 754031​ នាក់