ពលករខ្មែរធ្វើការនៅក្រៅប្រទេស នាំគ្នារិះគន់អាជ្ញាធរ ថាគ្មានចំណាត់ការចំពោះតម្លៃរថយន្តឈ្នួលនៅពេលបុណ្យចូលឆ្នាំខ្មែរនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ ៖ ខណៈថ្ងៃបុណ្យចូលឆ្នាំថ្មីឈានជិតមកដល់ ប្រជាពលរដ្ឋ និង​ពលករ​ចំណាក់​ស្រុក​ខ្មែរ បាននិងរៀប​​ចំ​ខ្លួន​វិលត្រលប់​មក​ស្រុកកំណើតវិញតាមទន្លាប់ ដើម្បីជួបជុំក្រុមគ្រួសារ សាច់​ញ្ញាតិ ប្រពន្ធ កូន ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ខ្មែរខាងមុខនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់​សម្គាល់​នៅពេលនេះ គឺតម្លៃរថយន្តឈ្នួលគ្រប់ប្រភេទ កំពុង​តែនាំគ្នាឡើងថ្លៃ​ខ្ពស់ ហួស​ពីការស្មាន ​ហើយក៏​ពុំ​មានការទប់ស្កាត់ពី​អាជ្ញាធរ ឬ មន្រ្តី​មានសមត្ថកិច្ច​ ស្ថាប័នណា​មួយ នៅ​ឡើយទេ។

ចំណែកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណ្ណោះវិញ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ​នេះ គេ​ឃើញ​ពលករ​ខ្មែរ​ដែល​បានធ្វើចំណាកស្រុក ស្វែងរកការងារធ្វើនៅប្រទេសជិតខាង បាន​សម្រុក​នាំគ្នាមក​ស្រុកកំណើត​វិញ តាម​ច្រក​របៀង​ និង​ច្រក​អន្តរជាតិគ្រប់​ទីកន្លែង ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយអ្វីដែលជាបញ្ហាសម្រាប់ពួកគាត់នាពេលនេះ គឺ​តម្លៃ​រថយន្តឈ្នួលគ្រប់ប្រភេទ​កំពុងឡើងថ្លៃ​យ៉ាងគំហុក ធ្វើឲ្យពួកគាត់នាំគ្នារិះគន់ចំពោះសមត្ថកិច្ចថាគ្មានចំណាត់ការ បណ្តែត​បណ្តោយឲ្យពួកគេ(ក្រុមរថយន្តឈ្នួល)ឡើងថ្លៃស្រេចតែអំពើចិត្ត ធ្វើបាបប្រជាជន ខ្លួនឯង​ដែលខិតខំទៅធ្វើ​ការឲ្យគេទាំងស្របច្បាប់ និង មិនស្របច្បាប់​ ដើម្បីសន្សំប្រាក់កាស​បានបន្តិចបន្តួចយកមកចិញ្ចឹមប្រពន្ធ និងកូនចៅ​រៀន​​សូត្រនោះ។

តាម​ការ​បំភ្លឺ​ពី​ពលករ​ខ្មែរ១រូប ដែល​មកពី​រកស៊ី​ក្នុង​ប្រទេស​ថៃ​នោះ បាន​បញ្ជាក់​ថា ​ពួកគាត់​ខ្លះ​ត្រូវ​បាន​ថៅកែ​ថៃ អនុ​ញ្ញាតិ​ឲ្យ​ឈប់​សំរាក ​រយៈពេលម៉ាបុណ្យចូលឆ្នាំថ្មីនេះ ដើម្បី​មក​ជួបជុំ​សាច់ញាតិ​ ក្នុងស្រុក​កំណើត ។ ពលករ​ខាង​លើ​​បាន​​បន្ត​ទៀត​ថា ពេល​ពួកគាត់ ​មកដល់​ច្រករបៀង​បង់លុយ​ជូន​សមត្ថកិច្ច​ ក្នុង​ម្នាក់​៤០០​បាត​ ដើម្បី​ចូល​មកស្រុក​កំណើត​​វិញ មកដល់ស្រុកខ្មែរហើយ បែរជាតម្លៃ​ឡានក្រុង​និង​ឡាន​តាក់ស៊ី នាំគ្នាកៀបក ​មិន​ខុសពី​មន្ត្រី​ប៉ូលិស​តាម​ច្រក​ព្រំដែននោះទេ ព្រោះថា​តម្លៃសំបុត្រ​មួយ​សន្លឹក ពី​ប៉ោយប៉ែ​ត មកភ្នំពេញមាន​តម្លៃរហូតដល់ទៅ​៥០០​បាត ពី​ប៉ោយ​ប៉ែ​តទៅ​បាត់ដំបង​ ​២៥០​បាត។ បើធៀបទៅនិងតម្លៃថ្ងៃ​ធម្មតា​នោះ គឺតម្លៃ​រថយន្តក្រុង​មួយ​សន្លឹក​​តែ៣​ម៉ឺន​រៀល​អាច​ស្មើនិងជាង២០០បាត​ប៉ុណ្ណោះ ចំណែករថយន្ត​តាក់ស៊ី​វិញ​ម្នាក់​ចាប់ពី៧០០​ទៅ​៩០០​បាត ខុសពី​តម្លៃ​ថ្ងៃធម្មតាតែ​៤ម៉ឺនជាង​ទៅ៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ក្រៅពីឡើងថ្លៃចំពោះដំណើរទៅកាន់រាជធានី\ខេត្តផ្សេងៗទៀតនោះ តម្លៃឡានតាក់ស៊ីនៅក្នុង​ខេត្តនេះផ្ទាល់ក៏ឡើង​ថ្លៃ​កប់​​​​​​​​ពពកដែរ គឺ​ពី​ប៉ោយប៉ែត​ទៅ​ក្នុងទីរួម​ខេត្តបន្ទាយមានជ័យ ពី២​ទៅ២​ម៉ឺនរៀលជាង​ឯណ្ណោះ ដែល​ខុសពី​តម្លៃ​ធម្មតា​​ក្នុង​ម្នាក់​តែ​៨​ពាន់ទៅ​១​ម៉ឺនរៀល។

លោក ​ងោ​ ម៉េង​ជ្រួ​ង អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងនៅពេលថ្មីនេះថា លោក​បាន​កោះ​ប្រជុំ​ម្ចាស់​ក្រុមហ៊ុន ​លក់​សំបុត្រ​រថយន្តក្រុង​រួចហើយ គឺ​សុំ​ឲ្យ​លក់​តម្លៃ​សំបុត្រ​ធម្មតា​ប៉ុណ្ណោះ មិនត្រូវឡើងថ្លៃឡើយ បើសិនជា​អ្នកណា​ហ៊ាន​លក់​ខុស​តម្លៃ​ក្នុង​បន្ទុក​នោះ គឺ​ត្រូវតែ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​។ ចំពោះ​តម្លៃរថយន្ត​តាក់ស៊ី​វិញ​នោះ លោកថា ​ខាង​លោក​មិន​អាច​គ្រប់​គ្រង​បានទេ ពីព្រោះ​វា​ស្ថិត​ខាងក្រៅ​ប្រព័ន្ធ​សាធារណៈ​គ្រប់គ្រង​។ យ៉ាងណាលោបានអំពាវ​នាវ​​​​​​​​ឲ្យប្រជា​ពលរដ្ឋ​ទាំងអស់ មិន​ថា​តែ​ពលករខ្មែរ​នោះ​ទេ​គឺ​ចូលរួមរាយ​កា​ផ្តល់​ព័ត៌មាន អំ​ពី​រថយន្តក្រុង​លក់​សំបុត្រ​ថ្លៃ មក​អាជ្ញាធរឲ្យបានភ្លាមៗ​ ដើម្បី​យើងមាន​វិធានការ​ទប់​ស្តា​ត់ និងផាកពិន័យចំពោះក្រុមហ៊ុនណាដែលមិន​គោរព​តាម​សៀវភៅបន្ទុករបស់រដ្ឋបានកំណត់​៕

​ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [964]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [758]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1048]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1045]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [957]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [775]


ជប៉ុន​ផ្តល់​ជំនួយ​ជិត​២សែន​ដុល្លា​រអាមេរិក​សម្រាប់​គម្រោង​ផ្នែកសុខាភិបាល​ចំនួន​២​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 33 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 59 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748880​ នាក់