ប្រទេសកូរ៉េទាំង២បានឯកភាពជួបពិភាក្សាថ្នាក់រដ្ឋមន្ដ្រីនៅទីក្រុងសេអ៊ូល នៅថ្ងៃទី១០មិថុនានេះក្នុងគោលដៅ
ដោះស្រាយវិវាទ និងបង្កើតភាពជឿជាក់គ្នាទៅវិញទៅមក ក៏ដូចជាលប់បំបាត់សកម្មភាពប្រឈមមុខដាក់គ្នា
ដោយសង្រ្គាមនៅឧបទ្វីបកូរ៉េ ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានសរសេររបាយការណ៍ក្រោយកិច្ចប្រជុំដែលអូសបន្លាយរយៈពេល១៧ម៉ោងដោយមានអត្ថន័យថាកូរ៉េទាំង២ទទួលបានជោគជ័យក្នុងចំណុចមួយចំនួនស្ដីពីការយោគយល់និងបន្ដ
កិច្ចពិភាក្សាក្នុងពេលអនាគត។
របាយការណ៍បានបញ្ជាក់ថាកូរ៉េខាងជើងបានឯកភាពបន្ដពិភាក្សានៅថ្ងៃពុធបន្ទាប់មកនឹងមានកិច្ចពិភាក្សា
ថ្នាក់រដ្ឋមន្ដ្រីទៀតផង។កន្លងមកកូរ៉េខាងជើងបានឯកភាពឱ្យមានកិច្ចពិភាក្សាស្ដីពីតំបន់ឧស្សាហកម្មរួមដែល
បានបិទរយៈពេលកន្លងមកនិងបានពិភាក្សាផ្ដោតទៅលើការផ្ដល់ជំនួយមនុស្សធម៌ទៀតផង។
ជំនួបរវាងប្រទេសទាំងៗបង្ហាញឲ្យឃើញពីសកម្មភាពថ្មីមួយទៀតដែលកូរ៉េខាងជើងបានបង្ហាញពីការយោគ
យល់បន្ធូរបន្ថយក្នុងបំណងបញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េដែលបានអូសបន្លាយជាយូរយាណាស់មកហើយ៕
ដោយ៖ សុវណ្ណរ័ត្ន