គ.ស.ច.គ ចាត់វិធានការលើអ្នកប្រើប្រាស់ផ្លូវ មុនពេលចូលឆ្នាំខ្មែរឈានមកដល់
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក(.ស.ច.គ) និងអង្គការ​ដៃគូរ​ម្ចាស់​ជំនួយ​​ កំពុងជម្រុញ​​​​​​ការយកចិត្ត​ទុកដាក់ បង្កើនសុវត្ថិភាពចរាចរណ៍ នៅក្នុងឱកាស​ពិធី​បុណ្យ​​ចូលឆ្នាំខ្មែរ ឆ្នាំមមី ឆស័ក ព.ស.២៥៥៨ ដែលនឹងចូលមកក្នុងពេលដ៏ខ្លីនេះ ដើម្បី​រួមចំណែក​កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិត​ទាប តាមពាក្ស​​​​​ស្លោក​របស់ប្រមុខរាជ​រដ្ឋាភិបាល​ដែលបានលើកឡើងថា ថ្ងៃនេះ និង ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ។

 ក្នុងសិក្ខាសាលា លើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការមិនបើក​បរ​​ក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងចំណោមមន្ត្រី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ និងចែក​មួកសុវត្ថិភាពដល់នាយនគរបាល នៃនាយកដ្ឋាន​​​​អង្គ​រក្ស​​​​ជាង១០០នាក់ ដើម្បីធ្វើជាគំរូសម្រាប់​ប្រជាពលរដ្ឋ ដែលបានធ្វើឡើងនៅថ្ងៃទី២ ខែ មេសា ២០១៤ នៅអគ្គ​ស្នង​ការនគរបាលជាតិ។

លោក ពៅ ម៉ាលី អគ្គលេខធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានមានប្រសាសន៍ថា មុន​នឹង​ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឈានមកដល់ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក សហការជាមួយ​​អង្គការដៃគូរ និងម្ចាស់ជមនួយ បានកំពុង​ រៀបចំដំណាក់កាលនៃការបណ្តុះបណ្តាលជាច្រើន អំពី កត្តាហានិភ័យ ទាក់ទង​នឹងការមិន​ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើតាមរថយន្ត និងម៉ូតូ​ក្នុង​ខេត្ត​គោលដៅចំនួន៥ ដូចជា រាជធានីភ្នំពេញ ខេត្ត សៀមរាប កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ចាម។

លោក ពៅ ម៉ាលី  បានបន្ថែមថា គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បានសហការជា​មួយក្រសួង មហា​ផ្ទៃ ដោយចុះត្រួតពិនិត្យ ​ចំពោះអ្នកប្រើប្រាស់ផ្លូវ យាន្តយន្ត ទោចក្រយាន្តយន្ត​ ដែលមិនមានលក្ខណៈត្រឹមត្រូវ តាម​បច្ចេកទេសឬ បទដ្ឋានច្បាប់ដែលបាន​កំណត់​​ មានន័យថា អ្នក​ជិះរថយន្តនិងអ្នករួមដំណើរ​​មិនពាក់ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព អ្នកជិះម៉ូតូ​និងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព ពិសេសអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ការ​បើក​​​​​​​​​​​បរ​ហួសល្បឿនកំណត់ និង​ហាមឃាត់មិនឲ្យមានការ​ផ្ទុកទំនិញសំពីងសំពោង រឺដឹកលើស​ទំងន់កំណត់ និងត្រួត​​​​​ពិនិត្យប័ណ្ណបើកបរជាដើម ជៀសវាងគ្រោះ​ថ្នាក់​ដែលអាចកើត​មាន​ជាយថាហេតុ។

លោកអគ្គលេខាធិការបញ្ជាក់ថា វិធានខាងលើនេះ បាន​ចាប់​ផ្តើមតាំងពីថ្ងៃទី​២៧ ខែ មីនា មកម្ល៉េះ ហើយនិងបន្ត​​រហូតដល់ចូលឆ្នាំតែម្តង សំដៅធ្វើយ៉ាងណា​ឲ្យមានការ​ចាប់​អារម្មណ៍ពី អ្នកប្រើប្រាស់ផ្លូវ ឲ្យយល់ពីគ្រោះ​ថ្នាក់​ចរាចរណ៍​មុនចូលឆ្នាំខ្មែរនេះ។ ជាមួយគ្នា​នេះ​ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក កំពុងស្វះស្វែង​រកប្រភពអ្នក​ជំនួយ​ផ្សេងៗដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀត សម្រាប់ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ចូល​មកដល់។

លោក ស្ទីវឹន អ៊ីឌីង ប្រធានក្រុមការងារជំងឺមិនឆ្លង​និងសុខភាពបរិស្ថាន​នៃអង្គការ​សុខភាពពិភព​លោក(WHO) ​បាន​មាន​ប្រសាសន៍ថា  WHO បានគាំទ្រនូវរាល់កិច្ចខិតខំប្រឹង​ប្រែងរបស់កម្ពុជាក្នុងការ ទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍​​​នេះ។​ការដាក់ឲ្យដំណើរការឡើង​វិញនូវការរឹតបន្តឹងច្បាប់នាពេល ថ្មីៗនេះ បានបង្ហាញនូវការប្តេជ្ញាចិត្ត​ដ៍មុតមាំរបស់​រាជ​​​​​​​​​រដ្ឋាភិ​បាល ក្នុងការការពារអាយុជីវិតប្រជាជន នៅពេលធ្វើដំណើរនៅតាមផ្លូវ ហើយនិងធានា​ឲ្យ​បានថាច្បាប់​ចរាចរណ៍​ត្រូវបានគោរពដោយប្រជាជនគ្រប់រូប។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា មានប្រសាសន៏​ថា ដើម្បីចូលរួមចំណែក​កាត់​បន្ថយ​ក៍ដូចជាបង្កើនសុវត្ថិភាពចរាចរណ៍នៅ​ក្នុងពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ អង្គការបានធ្វើការអប់រំផ្សព្វ​​​ផ្សាយដល់ឯ.ឧគ្រូ​អ្ន​កគ្រូ និងសិស្សានុសិស្សនៅតាម គ្រឹះស្ថាន អប់រំ នានា ស្តីពីការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ អ្នកដំណើរ គិត​ទាំង​កុមារ ផងដែរ។

លោកបន្តថា អង្គការកំពុងតែស្នើសុំនូវស្តង់មួយក្នុងកម្មវិធីអង្គរសង្រ្កានដែលនឹង ប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្នុងថ្ងៃ​បុណ្យ​ចូលឆ្នាំ ដើម្បីធ្វើការផ្សព្វផ្សាយនិងជម្រុញដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប រួមទាំងយុវជនឲ្យបើកបរដោយគោរព​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពិសេសការពាក់មួកសុវត្ថិភាពនៅគ្រប់ពេលវេលាធ្វើដំណើរតាម ទោចក្រយាន​យន្ត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បានបង្ហាញថា ចំនួន​អ្នកគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំ នាឆ្នាំកន្លងមក មានចំនួនចាប់ពី២០០នាក់ឡើងទៅ ហើយ​សង្ឃឹម​ថាចំនួននេះនឹងថយចុះក្នុងឆ្នាំនេះ និងឆ្នាំ​បន្ទាប់ ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្រាងក្រម​សីល​ធម៌​សម្រាប់​​សមា​​ជិក​ក្រុម​​ប្រឹក្សា​​ថ្នាក់​​ក្រោម​​ជាតិ

ភ្នំពេញ​ ៖ សម្ព័ន្ធភាពជាតិឃុំ-សង្កាត់បានរៀបច...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [469]


កូរ៉េនៅតែបន្ដពង្រីក​ទំនាក់ទំនង​និងកិច្ចសហ​ប្រតិបតិ្ដការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [419]


ពួក​ឧទាម​អ៊ីស្លាម​បាញ់សំលាប់​ជនជាតិ​ស៊េរី​ជាង​ ១០នាក់​

ប្រទេសស៊េរី៖ យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា​ នៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


លោក ទ្រី ​ណារិន ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​ ទទួល​មរណភាព ​ដោយ​គ្រោះថ្នាក់​ច​រាចរណ៍​

បាត់ដំបង​៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 99 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 299 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863976​ នាក់