ភ្នំពេញ៖ ថ្ងៃទី១៥នៃយុទ្ធនាការឃោសនារកសំលេងឆ្នោតនាអាណត្តិទី៥នេះវត្តមានរបស់សម្តេចរាជបុត្រី
ព្រះអនុជ នរោត្តម អរុណរស្មី នៅខេត្តតាកែវមានប្រជាជនមហាជនជាច្រើនពាន់នាក់បានចេញមកទទួល
ស្វាគមន៍និងអបអរសាទរនៅតាមផ្លូវនិងតាមផ្សារនានាព្រោះចង់ដឹងនិងចង់ស្គាល់ព្រះភ័ក្រ្តព្រះអង្គដែលជា
បេក្ខជននាយករដ្ឋមន្រ្តីស្រ្តីនិងជាកូនស្រីពៅរបស់សម្តេចឪ សម្តេចតា ។
មហាជនយ៉ាងច្រើនកុះករបាននាំគ្នាចោមរោមមើលដំណើរយាងរបស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម
អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងថ្នាក់ដឹកនាំជាន់ខ្ពស់ជា រួមមានលោកកែវ ពុទ្ធរស្មី ប្រធានឧត្តម
ក្រុមប្រឹក្សាគណបក្សលោកបណ្ឌិតកុលផេងប្រធានគណកម្មការប្រតិបត្តខេត្តបានយាងនិងអញ្ជើញក្នុងយុទ្ធនា
ការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តតាកែវ។
នៅវេលាម៉ោង៧និង៣០ព្រឹកថ្ងៃអាទិត្យទី១៤ខែកក្កដានេះគេឃើញសមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច
ប្រមាណជិត៧០០០នាក់រួមទាំងរថយន្តនិងម៉ូតូជាច្រើនគ្រឿងបានមកជួបជុំគ្នានៅតាមបណ្តោយផ្លូវជាតិលេខ
៣ត្រង់ចំណុចផ្សារដើមរការស្រុកត្រាំកក់ រង់ចាំក្បួនរបស់ថ្នាក់ដឹកនាំចេញពីរាជធានីភ្នំពេញទៅដល់និងចាប់ផ្
តើមបើកយុទ្ធនាការដង្ហែក្បួនឃោសនារបស់ខ្លួនទៅតាមគោលដៅនិងទីប្រជុំជនមួយចំនួនផ្សារនានាក្នុងខេត្ត
តាកែវ។ ក្បួនឃោសនារបស់គណបក្សនេះបានបន្តធ្វើដំណើរទៅដល់ផ្សារអង់តាសោមក៏បត់សំដៅទៅរក
ផ្លូវជាតិលេខ២វិញហើយបន្តក្បួនតាមផ្សារសំរោងយោងឆ្ពោះទៅកាន់ទីរួមខេត្តនិងហែរជុំវិញស្រុកដូនកែវ។
បើតាមមន្រ្តីគណបក្សលោកផូសុធាបានឲ្យដឹងថាក្បួនឃោសនារបស់គណបក្សហ៊្វុនស៊ិនបប៉ិចនឹងបន្តដង្ហែរ
ជុំវិញស្រុកដូវកែវនិងផ្សារសំខាន់ៗក្នុងស្រុកនេះរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបសម្តេចប្រធាននិងថ្នាក់ដឹកនាំ
វិលត្រលប់មករាជធានីភ្នំពេញវិញ ចំណែកសមាជិកសមាជិកបំបែកផ្លូវគ្នាតំរង់ទៅកាន់មូលដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនបប៉ិចបានចាប់ផ្ដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទ្រង់ទ្រាយធំ
ជាច្រើនលើកនៅតាមបណ្តាខេត្តសំខាន់ៗ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករដូចជាខេត្តកំពង់ចាម បន្ទាយ
មានជ័យ សៀមរាប បាត់ដំបង រាជធានីភ្នំពេញ និងខេត្តតាកែវជាដើម មានពិធីដង្ហែក្បួនតាមបណ្ដាស្រុក
នានាក្នុងខេត្តនិងដោយមានអ្នកឈរតាមដងផ្លូវចាំទទួលស្វាគមន៍ និងអបអរសាទរដល់ថ្នាក់ដឹកនាំសមាជិក
សមាជិកានៃគណបក្សហ៊្វុនស៊ិនបប៉ិចនិងបន្តការឃោសនាទៅកាន់ខេត្តជាច្រើនទៀតនៅទូទាំងប្រទេស។
នៅតាមក្បួនហែរគេឮសម្តេចព្រះអនុជនរោត្តមអរុណរស្មីមានសុវនីយ៍អំពីគោលនយោបាយចំនួន១៨ចំណុច
របស់បក្សក្នុងការដឹកនាំនៅពេលដែលទទួលបានជ័យជន្នះ។ក្រៅពីនោះព្រះអង្គមានអំពាវនាវឲ្យពលរដ្ឋនាំគ្នា
ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនបប៉ិចដែលមានរូបវិមានឯករាជ្យ និងមាន
លេខរៀងទី២នៅក្នុងសន្លឹកឆ្នោតនោះប្រជាពលរដ្ឋនឹងបានទទួលនូវសុខសន្តិភាពនិងការបង្រួបបង្រួបជាតិ៕
លោក៖ស-ស្អាត