ភ្នំពេញៈ សាលារាជធានីភ្នំពេញគ្រោងបើកផ្លូវថ្មើជើង តាមមាត់ទន្លេតភ្ជាប់ពីមុខព្រះបរមរាជវាំង ទៅមជ្ឈមណ្ឌលកោះពេជ្រដើម្បីសម្រួលដល់អ្នកទេសចរណ៍ជាតិ អន្តរជាតិធ្វើដំណើកំសាន្ត។ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសយកតំបន់មាត់មុខព្រះបរាជវំាងធ្វើជាតំបន់ទេសចរណ៍ថ្មើជើងក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរមក កំសាន្តនៅតំបន់នេះឲ្យបានកាន់តែច្រើន។
លោកអភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យទីតាំងតាមបណ្តោយមាត់ទន្លេចាប់ពីសាលសន្និសិទចតុមុខ ទៅដល់កំពង់ដរអរិក្សត្រដើម្បីពិនិត្យមើលមុនលើក គម្រោងដាក់ជូនរាជរដ្ឋាភិបាលសម្រេចស្ថាបនាផ្លូវតភ្ជាប់ពីមុខ ព្រះបរមរាជវាំងទៅមជ្ឈមណ្ឌលកោះពេជ្រសំរួលដល់អ្នកទេសចរណ៍ជាតិអន្តរជាតធ្វើដំណើរកំសាន្តនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។
លោកបានបញ្ជាក់ថា តំបន់នេះជាទីតាំងល្អដែលជាកន្លែងប្រារព្វពិធីបុណ្យជាតិធំៗ ដូច្នេះទីនេ ត្រូវ តែស្អាត និងមានសណ្តាប់ធ្នាប់ល្អ។ បើតាមមន្ត្រីជំនាញរបស់សាលារជធានីភ្នំពេញបានអះអាងថាការបើកផ្លូវ១ខ្សែស្របតាម មាត់ទន្លេនេះ គឺអាចដំណើរការទៅបានស្របតាមច្បាប់ ព្រោះថាដីចំណីមាត់ទន្លេត្រូវទុក១៥ម៉ែត្រគិតពីមាត់ច្រាំងជាដីសាធារណៈ ដូច្នេះអាជ្ញាធរគ្រាន់សម្របសម្រួលជាមួយម្ចាស់សណ្ឋាគារ ដែលនៅជាប់មាត់ទន្លេ គឺអាចធ្វើទៅបានដោយរលួន។
ដោយឡែកនៅជុំវិញបរិវេណព្រះអង្គដង្កើក៏ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរផង ដែរ ដោយប្រគល់តុលក់ដូរជូនបងប្អូនប្រជាពលរដ្ឋដែលលក់ដូនៅម្តុំនោះចំនួន៤៨តុ ដើម្បីដាក់ លក់គ្រឿងសក្ការៈបូជាឲ្យមានសណ្តាប់ធ្នាប់ល្អកុំដើលក់ដូរពាសវាលពាសកាល។
ទន្ទឹងនឹងនោះដែរ អាជ្ញាធររាជធានីភ្នំពេញក៏បានស្នើឲ្យយកទីតាំងចំហៀងប៉ែកខាងជើងនៃសាល សន្និសិទចតុមុខសំរាប់ធ្វើជាកន្លែងផ្ញើរកង់ម៉ូតូ ដោយមិនអនុញ្ញាតិឲ្យយក ចិញ្ចើមផ្លូវធ្វើជាកន្លែង ផ្ញើរកង់ម៉ូតូទៀតឡើយ ដោយនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ និងធ្វើដំណើរថ្មើរ ជើងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អផងដែរ៕ ដោយ៖ ភីន រ៉ា