ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងថ្នាក់ដឹកនាំមន្រ្ដីក្រោមឱវាទបានចូលរួមក្នុងពិធី
បើកការរដ្ឋាន សាងសង់សាលាបណ្ដុះបណ្ដាលសាសនិកឥស្លាម១ខ្នង៣ជាន់ស្មើ៣២បន្ទប់ ធ្វើអំពីបេតុង
ដែលមានទំហំ៨.២៦ X ៤៩.៥០ម៉ែត្រ ត្រូវប្រើរយៈពេលសាងសង់១១ខែ ដែលជាជំនួយរបស់សមាគមន៍
សម្របសម្រួលសង្គមនៃរដ្ឋគុយវែត និងសមាគមសប្បុរសធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជា បានចំណាយថវិកា
សរុបអស់៣២០,០០០ ដុល្លាអាមេរិក កសាងដើម្បីបណ្តុះបណ្តាលធនធានមនុស្សពិសេសសាសនិក
ឥស្លាមនៅកម្ពុជាពិធីនេះបានធ្វើឡើងនៅសង្កាត់ ច្រំាង ចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹក
ថ្ងៃទី២៥ ខែមីនា ឆ្នំា២០១៣ ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ថ្ងៃនេះអាជ្ញាធរដែនដី ខណ្ឌ ឬស្សីកែវទំាងមូល
បានទទួលសមិទ្ធផលថ្មីមួយទៀតនូវអាគារសិក្សា១ខ្នង៣ជាន់ស្មើ និង៣២ បន្ទប់ ដែលជាជំនួយ សប្បុរស
ជននៃរដ្ឋ គុយវែត ជូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្ស នៅទីនេះបានសិក្សារៀនសូត្រដើម្បីជាឃ្លំាង
ចំណេះវិជ្ជា និងជាទ្រព្យសម្បត្ដិក្មួយៗ សំរាប់បន្ដវេន ដឹកនំាប្រទេសជាតិទៅថ្ងៃអនាគតឱ្យមានការរីកចម្រើន ។
អំណោយសប្បុរសធម៌នៃប្រទេស គុយវែតបានជួយមកកម្ពុជានាថ្ងៃនេះក៍ដូចពេលកន្លងមកមានច្រើនសរុប
មកដល់ពេលនេះមាន ប្រមាណ ជាង៨លានដុល្លាអាមេរិកហើយដោយបានជួយទៅលើគម្រោងសំរាប់បំរើ
ឱ្យវិសយ័យសង្គម និង គម្រោងជាច្រើនទៀតនៅទូទំាងប្រទេស។ សកម្មភាពមនុស្សធម៌របស់ប្រទេស
គុយវែតនៅកម្ពុជា នេះគឺ ក្នុងគោលបំណងដើម្បីលើកកំពស់ធនធានជីវភាពប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន
ឱ្យបានល្អប្រសើរនិងក៍ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
នៅខណ្ឌឬស្សីកែវ មានព្រះវិហារប្រមាណជាង៥ខ្នងសារ៉ាវជាង៩ខ្នងនិងស្នាក់ការសានិកឥស្លាមប្រមាណ៤
សម្រាប់បម្រើឱ្យវិសយ័យសាសនាឥស្លាមប្រតិបត្ដិទៅតាមជំនឿរបស់ខ្លួន ។
លោកកែប ជុតិមា អភិបាលរជាធានីភ្នំពេញបានថ្លែងនៅក្នុងឱកាសនោះថាទៅអនាគតកម្ពុជានិងក្លាយជា
ប្រទេសដែលមានការរីកចំរើនលូតលាស់មួយក្នុងតំបន់និងនៅសាកលលោក ព្រោះថាកម្ពុជាកំពុង មានការ
ចាប់អារម្មរណ៍យ៉ាងខ្លំាងពីសំណាក់អ្នកវិនិយោគទុនបរបទេសជាច្រើនមករកស៊ីនៅកម្ពុជា និងក៍បានការជួយ
ជ្រុមជ្រែងពីសំណាក់មិត្ដបរទេសជាច្រើនទៀតលើគ្រប់វិស័យទំាងវិសយ័ អប់រំ សុខភាពសង្គមកិច្ចឧស្សាហ
កម្មពាណិជ្ជកម្ម វប្បធម៌ ទំាងនៅជនបទនិងនៅទីក្រុង ។ វិសយ័ទំាងអស់នេះជាតម្រូវការចំាបាច់របស់ប្រជា
ជនកំពុងត្រូវការជាចំាបាច់។
រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខដឹកនំាលោកបានផ្ដល់អាទិភាពដល់សាសនាឥស្លាមានសិទ្ធិសាងសង់ព្រះវិហារ សូរ៉ាវ សាលារៀន និងពិសេសផ្ដល់ការគោរព្ធ
ទៅតាម ជំនឿសាសនា របស់ខ្លួនទៅតាមប្រពៃណីនៅគ្រប់តំបន់ផងដែរ ។
ព្រោះថាប្រជាពលរដ្ឋគ្រប់រូបឱ្យ តែរស់នៅលើទឹកដីកម្ពុជាមានសញ្ជាតិខ្មែរត្រូវតែមានសិទ្ធិដើម្បីរួមចំណែក
អភិវឌ្ឍន៍ ប្រទេស កម្ពុជាឱ្យមានការរីកចម្រើន ។
លោកបានបន្តថា៖សព្វថៃ្ងរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលជាច្រើនដល់ប្រជាពលរដ្ឋទូទៅនៅតាមមូល
ដ្ឋានដូចជាធ្វើអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរ ពេទ្យ-មណ្ឌលសុខភាព គរុភណ្ឌសា
សនា វត្តអារាម សាលារៀនសាសនា ក្នុងនោះក៏មាន វិហារ ឥស្លាម និងសូរ៉ាវផងដែរ ។
លោកក៍បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រកប របរចិញ្ចឹមជីវិត ដោយសុចរិតត្រឹម
ត្រូវនៅក្នុងសង្គម ។ លោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ មុស្លិម និងបងប្អូនខ្មែរ ក្នុងមូលដ្ឋានត្រូវបន្ត
រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អ រស់ដោយសុខដុមរម នា រួមសុខ រួមទុក្ខ ជាមួយគ្នាតទៅអនាគតទៀត ៕
ដោយ៖ ស.ស្អាត