​អ្នក​វិនិយោគ​ស្រូវ​អង្ករ​ចិនហុងកុង​៣៤​រូប​មកសិក្សា​ស្ថាន​ភាព​ផលិត​អង្ករ​ក្រអូប​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖យ៉ាង​ហោចណាស់​ក៏​មាន​អ្នក​ជំនួញ​ខាង​ស្រូវ​អង្ករ​មក​ពី​ចិន​ហុង​កុង​៣៤​នាក់​ដែរ​ បាន​មក​កាន់​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៣ ដែល​បើក​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​ជំនួញ​ស្រូវ​អង្ករ​ខ្មែរ និង​កំពុង​ទស្សនកិច្ច​តាម​តំបន់​ផលិត​កែច្នៃ​អង្ករ​ក្រអូប​កម្ពុជា​។លោក ហ៊ុន ឡាក់ តំណាង​សហព័ន្ធ​អ្នក​ផលិត​ស្រូវ​និង​ការ​នាំ​ចេញ​អង្ករ​កម្ពុជាបានឲ្យ​ដឹង​ថា ពួក​គេ​ទាំង​​៣៤​នាក់​មក​កាន់​កម្ពុជា​តាម​រយ:សមាគម​អ្នកជំនួញ​ស្រូវអង្ករ​ហុងកុង។ លោក​បន្ត​ថា អ្នក​ជំនួញ​ទាំង​នេះ លើក​សំណួរ​ជា​ច្រើន​អំពី​​ពូជ​ស្រូវ រោង​ម៉ាស៊ីន​កែច្នៃ ស្ថានភាព និង​គុណភាពផលិត ការ​ដឹកជញ្ជូន និង​កំពង់​ផែ​របស់​កម្ពុជា​ក្នុង​ពេល​ជួប​ពិភាក្សាគ្នានៅ​ធនាគារអភិវឌ្ឍន៍ជនបទ​។

អ្នក​ជំនួញ​អង្ករ​កម្ពុជា​រូប​នេះ មាន​ជំនឿ​ថា បន្ទាប់​ពួក​គេ​មក​កាន់​កម្ពុជាស្វែងយល់​អំពី​សក្កដានុពល​អង្ករ​ខ្មែរ​រួច​ហើយ​នោះ​សន្ទុះ​នៃ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ហុងកុង​នឹង​កាន់​តែ​រីក​ធំ។ មិន​ត្រឹម​តែ​ទី​ផ្សារ​ហុងកុង​​ប៉ុណ្ណោះ​ទេនឹង​សាយ​ភាយ​ទៅ​ទី​ផ្សារ​ពិភពលោក​ថែម​ទៀត។ចំណែកឯ លោក ចាន់ កេននីត អគ្គនាយក​សមាគម​អ្នក​ជំនួញ​ស្រូវ​អង្ករ​ហុងកុង​ ដែល​បាន​ដឹក​នាំ​គណៈ​​ប្រតិភូ​ពី​ហុងកុង​មក​នោះ បានបញ្ជាក់​ថា ការ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ ដោយ​សារ​អង្ករ​ក្រអូប​កម្ពុជា​ជាប់​ជម្រើ​ជា​អង្ករ​ល្អបំផុត​លើ​ពិភព​លោក​នៅ​ទីក្រុង​ហុងកុង​កាល​ពី​សប្ដាហ៍​មុន​។ ចំណាត់​ថ្នាក់​នេះ​ហើយ​​​ដែល​ធ្វើ​ឲ្យ​អ្នក​រកស៊ី​អង្ករ​នៅ​ហុងកុង​កាន់​តែ​ចង់​ដឹង​ឫសគល់​នៃ​ការ​ផលិត​កែច្នៃ​។លោក​បានបញ្ជាក់​ថា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រួច អ្នក​រក​ស៊ី​ពី​ហុង​កុង​ទាំង​ឡាយ​នឹង​បញ្ជា​ទិញ​អង្ករ​ក្រអូប​ខ្មែរ​ទៅ​ចែក​ចាយ​ជាក់​ជា​មិន​ខាន​។

ក្រុម​អ្នក​វិនិយោគ​ចិន​ហុងកុង​ទាំង​៣៤​រូប ដែល​មក​កម្ពុជា​តាម​រយ:សមាគមអ្នក​ជំនួញ​អង្ករ​ហុងកុង​ នឹង​​​​ទៅ​ទស្សន​កិច្ច​​រោង​ចក្រ​កែច្នៃ​អង្ករ​កម្ពុជា​ចំនួន​៧ ដើម្បី​សិក្សា​អំពី​សង្វាក់​ផលិតកម្មអង្ករ​។ពីរ​​​ឆ្នាំ​​​​​ជាប់​ៗ​គ្នា​ហើយ ដែល​អង្ករ​ក្រអូប​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករល្អបំផុត​លើ​ពិភពលោក ដោយ​លើក​ទី​១​នៅ​កោះ​បាលី​ក្នុង​ឆ្នាំ​២០១២ និង​លើក​ទី​២​នៅ​ហុងកុង​ថ្មី​ៗ​នេះ។

 បើយោង​ទៅតាម​ទិន្នន័យ​របស់​រដ្ឋាភិបាលកម្ពុជា​បាន​នាំ​ចេញ​អង្ករ ២០១ ៨៩៩តោន​នៅ​ក្នុងឆ្នាំ ២០១១ និង​បាន​កើន​​ឡើង​ដល់ ២០៥ ៧១៧ តោន​នៅ​ឆ្នាំ ២០១២។គ្រាន់​តែ​ក្នុង​រយៈ​ពេល ១០ ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៣ នេះកម្ពុជា​នាំ​ចេញ​អង្ករ​បាន ២៩៤ ១៥៤ តោន ដោយ​សារ​ពាន​រង្វាន់​អង្ករ​លេខ១របស់​ពិភពលោក​នេះ។ ហើយត្រូវបានអ្នក​ជំនាញ​ព្យាករណ៍​ក្នុង​ឆ្នាំ​២០១៣​ទាំង​មូល​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​ខ្ទង់​៤០​ម៉ឺន​តោន។

គួររំលឹកដែរថា ជាក់ស្តែង អង្ករក្រអូប​របស់​កម្ពុជាបាន​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​១​សម្រាប់​រយៈពេល​២ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​រសជាតិ​ឆ្ងាញ់​ជាង​គេ​នៅ​ក្នុងពិភពលោក។​គណៈប្រតិភូ​សហព័ន្ធ​​អ្នកនាំចេញ​អង្ករ​កម្ពុជា​ពី​ទីក្រុង​ហុងកុង។ទន្ទឹមនឹងនោះ អង្ករ​ក្រអូបកម្ពុជាបាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ផ្តាច់មុខ ដោយគ្មាន​ចំណាត់​ថ្នាក់​លេខពីរឬលេខបី​ទៀតឡើយ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុម Arsenal ប៉ះក្រុម Manchester City នៅយប់នេះ តើក្រុមមួយណាជាអ្នកឈ្នះ?

បាល់ទាត់៖ នៅរាត្រីយប់នេះ នៅវេលាម៉ោង ១២និង៣០នាទីក្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [735]


​ជប៉ុន​ផ្តល់ជំនួយ​៩​លាន​ដុល្លា​ដ​ល់​កម្ពុជា​សម្រាប់​បោស​សំអាត​មីន​និង​អភិវឌ្ឍន៍​ជនបទ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [505]


តំណាងកសិករមកពី ១៧ ខេត្ត ជួបប្រជុំគ្នាក្នុងសមាជបណ្តាញកសិករថ្នាក់ជាតិ

ភ្នំពេញ៖ តំណាងកសិករនៅទូទាំងប្រទេសប្រមាណ ២០០នាក់​ ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [450]


កម្មវិធីប្រកួតប្រជែង ​លក្ខណះសិល្បះ ​ស្វែងរកយុវជន​ចេះឆ្នៃ ប្រឌិត​ បទភ្លេងចម្រៀងថ្មី ​

ភ្នំពេញ៖ «ស្តាប់​ចម្រៀង​របស់ខ្ញុំ​» ​ជា​កម្មវិធី​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [478]


កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [762]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 214 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 505 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230604​ នាក់