គណបក្ស​ហ៊្វុន​ស៊ិនប៉ិ​ច ​ជួបប្រជុំគ្នា​ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ចលនា​ស្រ្តី​ថ្នាក់​ជាតិ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ បើទោះជាពុំទទួលបានសម្លេងគាំទ្រ នៅក្នុងរដ្ឋសភា នាអាណត្តិទី៥នេះក្តី គណ​បក្ស រាជានិយម ហ៊្វុន​ស៊ិន​ប៉ិច​​ តែងតែជួបប្រជុំគ្នាជារើយៗ រវាងថ្នាក់ដឹកជាន់ខ្ពស់ និងមន្រ្តីដឹក​នាំថ្នាក់មូលដ្ឋាន ដើម្បី​រិះរកនូវយន្តរ​ការសម្រាប់​ពង្រីកពង្រឹងខ្លួនជាថ្មី នៅតាមគ្រប់តំបន់ ស្រុក ខណ្ឌ រាជធានី\ខេត្ត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩មីនា កន្លងទៅថ្មីៗ​នេះ​ មានការជួបជុំគ្នាមួយ ដែលមានមន្រ្តីថ្នាក់ អភិបាលរងរាជធានី\ខេត្ត អភិបាលរងស្រុក\ខណ្ឌ និង ចលនាស្រ្តី​ទូ​ទាំង​​​​​​ប្រទេស ចូលរួម​ប្រមាណជាងមួយរយនាក់​ ធ្វើការបោះឆ្នោត ជ្រើសរើសប្រធានចលនាស្រ្តី​គណបក្សថ្នាក់ជាតិ ។

មានសុវនីយ៍ក្នុងឱកាសនោះ សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែងថា យើង​​​នៅតែមានសង្ឃឹមជានិច្ច ថាយើងនឹងទទួលបានការគាំទ្រជាថ្មី​ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ ដែលលោក​មេត្តា​អា​ណិត​ស្រលាញ់របបរាជានិយម អាស្រ័យ ធម្មនុញ្ញ និងជាគណបក្សតែមួយគតដែលបាននាំមកនូវសន្តិភាព សន្តិសុខ ផ្សះផ្សារជាតិ ពិសេសគឺបាវចនាជាតិ ដែល ជាតិ សាសនា ព្រះមហាក្សត្រ ។

សម្តេច ព្រះអនុជ មានសុវនីយ៍ទៀតថា ពេលនេះយើងមិនទទួលបានការគាំទ្រ តែយើងមិន​អស់សង្ឃឹមនោះទេ គឺ​ត្រូវ​ខិតខំប្រឹងប្រែង ស្វែងរកយន្តរការថ្មីថ្មី ដើម្បីបង្ហាញនូវបងបង្អូនប្រជា ពលរដ្ឋឲ្យលោកបានឃើញពីស្នាដៃ និង​សមិទ្ធ​ផលជាច្រើនដែលយើងបាននាំមក ពិសេស ខិតខំយកចិត្តទុក​ជាក្នុងការចូលរួម​ជួយប្រជាពល​រដ្ឋដែលលោក​មានបញ្ហារងគ្រោះ ដោយការ រំលោភបំពាន គៀបសង្គត់ កេងប្រវ័ញ្ចពីក្រុមជនមានអំណាចផ្សេង នៅតាមតំបន់ ខេត្ត ក្រុង នៅទូទាំងប្រទេសពីសំណាក់មន្រ្តីថ្នាក់មូលដ្ឋានរបស់យើង។

ជាងនេះទៅទៀត ព្រះអង្គបានជម្រុញឲ្យសមាជិការ សហជីវនី ដែលជាថ្នាក់ដឹកនាំស្រ្តីនៅគ្រប់ និគម ជនបទ ត្រូវ​យក​ចិត្តទុកដាក់ឲ្យបានខ្លាំងពីសុខទុកស្រ្តី ព្រោះគណបក្សយើងមានស្រ្តី ជាថ្នាក់ដឹកនាំ បង្ហាញ​ពីការយក​ចិត្តទុក​ដាក់​​រវាងស្រ្តីនិងស្រ្តីដូចគ្នា យល់ចិត្តគ្នា មានតែស្រ្តីទេ ដែលដឹងច្បាស់ពីសុខទុកស្រ្តីដូចគ្នានោះ ។ ដូច្នេះ​ចលនា​ស្រ្តី​ដែលទើបតែទទួលបានការគាំទ្រ ថ្មីនេះ ត្រូវតែបង្ហាញស្នាដៃឲ្យប្រជាពលរដ្ឋបានឃើញ ថាគណបក្សហ៊្វុន​ស៊ិនប៉ិច​ពិតជានៅ ជាប់ជានិច្ចជាមួយបងប្អូនប្រជាជន គ្រប់តំបន់ និគមជនបទ មិនទៅណាជាដាច់ខាត។ ទីណា​មានការ​លំ​បាក​​ត្រូវតែមានមុខចលនាស្រ្តីហ៊្វុនស៊ិនប៉ិចនៅទីនោះ ដើម្បីរួមចំណែកជួយ សម្រូល​កិច្ចការ​លំបាក​របស់បង​ប្អូន​ប្រ​ជា​​ពលរដ្ឋ។

ដោយឡែកទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការអន្តរជាតិវិញ ត្រូវបានលោក ញឹក ប៊ុនឆៃ អគ្គលេខធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លើកឡើងថា ហ៊្វុនស៊ិនប៉ិច នៅតែជាគណបក្សមួយ​ដែលមានការទទួល​ស្គាល់ជាផ្លូវការ​ពីសំណាក់​សហគមន៍​អន្តរជាតិ ពិសេសប្រទេសជាមិត្ត ដែលធ្លាប់បានស្គាល់ពីភាពខ្លាំងនៅក្នុងការបោះឆ្នោតអាណត្តិទី១ និង​បាន​​ដឹកនាំប្រទេសឲ្យ​មានលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ហើយ​បានគាំទ្រឥតងាករេទាំងកម្លាំងកាយ ចិត្ត មិនថាក្នុងកាលៈទេសៈណានោះឡើយ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ជាថ្មីថា មហាមិត្តដែលមានទំនាក់ទមនងកប់ជ្រៅជាយូមក​ហើយ​នោះ​គឺ​សាធារណៈ​រដ្ឋ​ប្រជាមានិតចិន ពិសេសគណបក្សកុំម្មុនីស្តចិន បានបង្ហាញពីជំហរ ឥតងាករេ ក្នុងការគាំទ្រយ៉ាងពេញទំហឹង​ ចំ​ពោះ​​​​​គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច  មិនថា ពេលវេលាណានោះឡើយ ។ ដូចនេះ​ដើម្បី​ឆ្លើយតប​ទៅនឹងការ​គាំ​ទ្រ​​​​នេះ ​ថ្នាក់ដឹកនាំ​ហ៊្វុនស៊ិនប៉ិចគ្រប់ជាន់ថ្នាក់ត្រូវតែ ពង្រឹងសមត្ថភាព ធនធានរបស់ខ្លួន ឲ្យបានខ្លាំងក្លា ដើម្បីរក ឲ្យ​បាននូវការគាំ្រជាថ្មីឡើងវិញពីសំណាក់ប្រជាពលរដ្ឋ សមាជិក សមាជិការនៅទូទាំង​ប្រទេស៕ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [546]


គណៈកម្មការអចិន្ត្រៃយ៍ ហ៊្វុនស៊ិនប៉ិច គ្រោងប្រជុំដាក់ពាក្យប្តឹងលោក គង់ គាំ ទៅតុលាការ

គណៈកម្មការអចិន្ត្រៃយ៍ហ៊្វុនស៊ិនប៉ិចគ្រោងប្រជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [433]


បុរសម្នាក់ត្រូវ​បានសមត្ថកិច្ច​នគរបាលឃាត់​ខ្លួនពីបទ ​លួងលោមកុមារី​រំលោភ​

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៧និង៣០នាទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 563 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 845 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864522​ នាក់