ឧត្ដរមានជ័យៈ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង ១១និង១៥នាទី ប្រជាពលរដ្ឋទៅច្រូតស្រូវ នៅចំណុចអូរក្ដុល ជាប់ជើងភ្នំដងរែក ស្ថិតក្នុងភូមិសាស្រ្ដភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ពេលសម្រាកថ្ងៃត្រង់រៀបចំកន្លែងហូបបាយ ក៍បានប៉ះគ្រាប់Tឡង់ ដែលនៅសេសសល់ពីសម័យសង្គ្រាម ក៍បណ្ដាលឲ្យផ្ទុះរងរបួសចំនួន ០៧ នាក់ ស្រី ០៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០២ នាក់ ស្រី ម្នាក់ និងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣ នាក់ ១- ឈ្មោះ សែម ធា ភេទប្រុស អាយុ ២២ ឆ្នាំ រងរបួសធ្ងន់ (អ្នកប៉ះគ្រាប់) ២- ឈ្មោះ ធួន សារ៉ាត់ ភេទ ស្រី អាយុ ១៦ ឆ្នាំ រងរបួសធ្ងន់ ៣- ឈ្មោះ វឿន វ៉ាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រងរបួសស្រាល ៤- ឈ្មោះ ម៉ក់ ម៉ុញ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រងរបួសស្រាល ៥- ឈ្មោះ ភីន មុនថា ភេទ ស្រី អាយុ ២០ ឆ្នាំ រងរបួសស្រាល ៦- ឈ្មោះពៅ សុភាន់ ភេទ ស្រី អាយុ ២៤ ឆ្នាំ រងរបួសស្រាល ៧- ឈ្មោះ ពៅ សុដែន ភេទ ស្រី អាយុ ២៦ ឆ្នាំ រងរបួសស្រាល អ្នកទាំង០៧ នាក់ រស់នៅភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
ដោយ៖ អភិរក្ស