​សេវាជួលយានយន្ត ​នឹងក្លាយ​ជាទ្រង់ទ្រាយ​ដ៏សំខាន់​មួយនៃ​ឩស្សាហកម្ម​ដឹក​ជញ្ជូន​នៅកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ សេវាជួលយានយន្ត នឹងក្លាយជាទ្រង់ទ្រាយសំខាន់មួយនៃឩស្សាហកម្មដឹកជញ្ជូននៅកម្ពុជា ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ និង ដឹកជញ្ជូនទេសចរ ដែលឆ្លើយតបនឹងគោលនយោបាយជាតិលើវិស័យទេសចរនៅកម្ពុជា និងជា​គោល​នយោបាយ បើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាមួយនេះ ក្រសួងទេសចរណ៍​បាន​នឹងកំពុងពង្រឹងសហ ប្រតិបត្តិការ រវាងផ្នែកសាធារណៈនិងឯកជន ក្នុងការស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត​តាមផែន​ការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា​ឆ្នាំ២០១២-២០២០ ស្របនឹងផែនការយុទ្ធសាស្រ្ត​ទេសចរណ៍​អាស៊ានឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ដែរ។

មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹង ក្នុងពិធីបើក​សម្ពោធ​ជាផ្លូវការសេវាជួលរថយន្ត AVIS ប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី៧ មីនា ឆ្នាំ២០១៤កន្លងទៅ នៅសណ្ឋាគារ អាំងទែរកុង​ទីណង់​តាល់។ ឯកឩត្តមបានបន្តថា ទីផ្សារកម្ពុជានាពេលបច្ចុប្បន្នកំពុងមានសន្ទុះកើន ឡើងជាលំដាប់នូវអត្រាកំណើនក្នុងវិស័យជា​ច្រើន ជាពិសេសវិស័យទេសចរណ៍ មានការកើនឡើងនូវចំនួនអ្នក ទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ មកកាន់ប្រទេសកម្ពុជា ក្នុង​គោលបំណងដើម្បីធ្វើពាណិជ្ជកម្ម ដំណើរកម្សាន្ត និង បំពេញការងារផ្សេងៗជាដើម។ ឆ្លៀតក្នុងឱកាសនោះ ឯកឩត្តមរំពឹងថា សេវា​ជួលយានយន្តអន្តរជាតិ AVIS នៅ កម្ពុជានាពេលនេះ នឹងចូលរួមចំណែកច្រើនដល់ជោគជ័យរួមនៃឩស្សាហកម្ម​ដឹក​ជញ្ជូន និងជួលយានយន្ត ហើយ ក៏នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។

នៅក្នុងពិធីសម្ពោធនាឱកាសនោះ លោក Joerg A. Kossich នាយកអាជ្ញាប័ណ្ណនៃក្រុមហ៊ុន AVIS ប្រចាំ តំបន់អាស៊ីបាន​ឲ្យ​​ដឹង​ថា AVIS បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវជម្រើសនៃសេវាកម្មជួលរថយន្តជាច្រើន ប្រភេទ ដើម្បីឆ្លើយ​តបទៅនឹ​ង​កំនើន​នៃការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ដូចជាសេវាជួលរថយន្តជាប្រចាំថ្ងៃ ប្រចាំខែ និងជាប្រចាំឆ្នាំ ដែលមាន​ជម្រើស​បើកបរដោយខ្លួនឯង និងមានអ្នកបើកបរដោយមានភាពបត់បែនទៅតាម វេលា និងតម្រូវការរបស់អតិថិជនគ្រប់រូប។
លោកបាន​​​​​​បញ្ជាក់ទៀតថា ការនាំយកសេវាកម្ម AVIS មកកម្ពុជានេះ គឺក្នុងគោលបំណងផ្តល់ជូនអតិថិជន​នូវសេវាជួល​រថយន្ត​​លំដាប់ថ្នាក់អន្តរជាតិ ដែលប្រកបដោយទំនុកចិត្ត និង ស្របតាមតម្រូវការអតិថិជន និងសេវាជួលអ្នកបើកបររថយន្តកំពុង​តែ​កើន​​ឡើងគួរឲ្យកត់សម្គាល់។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សាក​​សព​ ២នាក់​ត្រួវ​បាន​រកឃើញ​នៅក្នុងផ្ទះ​មួយកន្លែង​នៃទីក្រុង​ Bonnyrigg​

ប្រទេសស្កុតលែន៖ កាលពីយប់ម្សិលមិញ វេលាម៉ោង ២០នឹង៣០ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


វិធីបង្ការ​​ជំងឺ​​គ្រុន​ពោះវៀន​

សុខភាព៖ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជា​ច្រើន​គោល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [494]


​ភ្លើងឆាប​ឆេះ​សាឡង់​បូមខ្សាច់​របស់​ក្រុមហ៊ុន​សុខហុង​នៅ​កណ្តាល​ទន្លេនៅ​ខាងមុខ​កោះប្រាក់​

ខេត្តកណ្តាល ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [463]


UNEP ផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់មូល និធិបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ

UNEPផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់ម...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 537 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1489 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865166​ នាក់