សេក្តីថ្លែងការណ៍របស់ សម្តេច ព្រះអនុជនរោត្តម អរុណរស្មី ក្នុងពិធីជុំនួប សមាជិក សមាជិកា គណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រៃឈរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ព្រះករុណាខ្ញុំ  សូមថ្វាយព្រះបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សហជីវិន សហជីវិនី សមាជិក
សមាជិកាទាំងអស់ជាទីមេត្រី

         ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ សហជីវិន សហជីវិនី និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដែល
បានស៊ូទ្រាំបម្រើការងារគណបក្សគ្រប់ពេលវេលាក្នុងគ្រាដ៏លំបាកកន្លង​មក​រហូតដល់ពេលនេះ ។   
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរំភើប សប្បាយរីករាយក្រៃលែងដោយបានជួបសហជីវិន សហជីវិនី សមាជិក សមា
ជិកា ទាំងអស់សារជាថ្មី ដើម្បីដឹកនាំ និងបម្រើគណបក្ស​ហ៊្វុនស៊ិន​ប៉ិច ដែលបានបង្កើតឡើងដោយ ព្រះករុណា
ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវី​រ​ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៃយើង​ទាំងអស់គ្នា  ។

ក្នុងឋានៈជាប្រធាន ជាកាតព្វកិច្ចដ៏ធ្ងន់ធ្ងរបំផុតក្នុងជីវិតខ្ញុំ ដែលត្រូវទទួលការខុស​ត្រូវ​លើវាសនា គណបក្សហ្វ៊ុន
ស៊ិនប៉ិច ក៏ដូចជាអនាគតប្រទេសជាតិយើងក្នុង​កាលៈ​ទេសៈ​​ដ៏លំបាកនេះ។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក្តី
ខ្ញុំជាកូនដែលតែងតែដង្ហែរតាមព្រះរាជ​តម្រិះ​​វររាជបិតា       ខ្ញុំត្រូវបង្ខំចិត្តទទួលបំពេញបេសកកម្មដ៏លំបាកនេះ ក៏ប៉ុន្តែមានអត្ថន័យថ្លៃ​ថ្លា ព្រោះបានផ្តល់ឳកាសឲ្យខ្ញុំបានមករួមរស់នៅជាមួយសហជីវិន សហជីវិនី ថ្នាក់ដឹកនាំ
សមាជិក សមាជិកាទាំងអស់ ជាអ្នករាជានិយម សីហនុនិយមដ៏ប្តូរផ្តាច់ ដើម្បីរួមគ្នាបន្តមាគ៌ា​នយោបាយ របស់
ព្រះអង្គ​ ជាកាតព្វកិច្ច និងកត្តញ្ញូតាធម៌ ចំពោះការបូជាជីវិតរបស់ព្រះអង្គ សម្រាប់ជាតិ ។
ក្នុងការតាមបម្រើព្រះអង្គតាំងពីវ័យកុមាររហូតដល់ចុងក្រោយនេះ ខ្ញុំចាំច្បាស់នូវ​ព្រះរាជ​​បំណង​សំខាន់ៗ​របស់
ព្រះអង្គដូចខាងក្រោម៖

បំណងទី១  គឺការស្វែងរកឯករាជ្យពេញលេញជូនមាតុភូមិ     និងការពារបូរណភាព​ទឹកដី​កម្ពុជា​ទោះបី ត្រូវប្តូរ
ជីវិតក៏ដោយ

បំណងទី២គឺការរក្សាសន្តិភាព ស្ថេរភាពជាតិ​ និងឯកភាពជាតិ ដោយធ្វើការបង្រួប​បង្រួម​ជាតិ

បំណងទី៣គឺការលើកទឹកចិត្តប្រជានុរាស្រ្តរបស់ព្រះអង្គ ឲ្យរួមកម្លាំងគ្នា ដើម្បី​អភិវឌ្ឍន៍​​ប្រទេសជាតិជាបន្ត
បន្ទាប់។
ជាមួយគ្នានេះ ព្រះអង្គតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវភាពយុត្តិធម៌ក្នុងសង្គម។ ចំពោះ ផ្នែក​​​នយោបាយវិញព្រះ
អង្គតែងប្រកាន់យកមាគ៌ាអព្យាក្រឹត្យជានិច្ច ទាំងជា​មួយ​គណបក្ស នានាក្នុងប្រទេស និងជាមួយប្រទេសជិត
ខាង រួមទាំងប្រទេសមហាអំណាច​ក្នុង​លោកផង។​ នេះជា​មូលដ្ឋាននយោបាយសង្គមនិយមព្រះពុទ្ធសាសនា
ដែលព្រះអង្គប្រកាន់ខ្ជាប់ខ្ជួនផ្លូវ​កណ្ដាលជាត្រីវិស័យ ។

ខ្ញុំតែងតែចងចាំជានិច្ចនូវព្រះរាជបន្ទូលដ៏ឧត្តុង្គឧត្តមជារឿយៗរបស់ព្រះអង្គ “សាមគ្គី​ជាកម្លាំង” ។    នេះគឺជា
ភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់បំផុតចំពោះរូបខ្ញុំ ដែលបានទទួលនូវព្រះរាជ​ដំបូន្មាន ព្រះរាជមេត្តាធម៌​ ប្រៀនប្រដៅដុស
ខាត់ ណែនាំផ្ទាល់លើជីវិតរបស់ខ្ញុំ ឲ្យយកចិត្ត​ទុក​ដាក់​លើផលប្រយោជន៍រាស្រ្តតូចតាច ក្រីក្រ និងផលប្រយោ
ជន៍ជាតិជាធំគឺ៖   “ កម្ពុជា​សន្តិភាព រុងរឿង​ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប”   ។

សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់ជាទីមេត្រី
គណបក្សហ្វ៊ុនស៊ិនប៉ិចបានចាប់បដិសន្ធិ កាលពីឆ្នាំ ១៩៨១ ក្រោមស្នាព្រះហស្តជា​ប្រវត្តិ​សាស្រ្ត និងដ៏ថ្លៃថ្លានៃ
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ
ភាពទឹកដី និងឯកភាពជាតិខ្មែរ   
ជាទីសក្ការៈ​និងជាទីគោរពស្រឡាញ់នៃយើងទាំងអស់គ្នា ក្នុងបុព្វហេតុ
នៃការតស៊ូរំដោះ​ជាតិ​កម្ពុជា ដើម្បី​នាំ​មកវិញនូវឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពសម្រាប់មាតុភូមិ​យើង។

បន្ទាប់ពីកម្ពុជាយើង បានរំដោះផុតពីសង្គ្រាមរុំារៃអស់រយៈពេលជាងពីរទសវត្សរ៍​កន្លងមក​ យើងទាំងអស់គ្នា
ក៏បានទទួលនូវសុខសន្តិភាព។ នេះជាលទ្ធផលជាក់ស្តែងទុក​ជា កេរ្តិ៍ដំណែលជូនកូនចៅជំនាន់ក្រោយ និង
ជាលទ្ធផលនៃការប្រឹងប្រែងព្យាយាមយ៉ាង     អង់អាចម៉ឺងម៉ាត់ របស់អ្នកដឹកនាំកំពូលបំផុត ដែលជាព្រះបិតា
ស្ថាបនិកនៃរណសិរ្ស​រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និងសហប្រតិបត្តិ គឺហ្វ៊ុនស៊ិនប៉ិចនេះ
ឯងដែលបានប្រមូលអ្នកដឹកនាំខ្មែរស្នេហាជាតិទាំងអស់     រួបរួមគ្នាដោះស្រាយវិបត្តិដ៏រុំារៃយូរ​អង្វែងនៅក្នុង
ប្រទេស។
បងប្អូនប្រាកដជានៅចាំច្បាស់ថា   គណបក្សហ្វ៊ុនស៊ិនប៉ិចបាននាំយកមកវិញនូវ    ឯករាជ្យ​ជាតិជាលើកទី២
ជាមួយភ្លេងជាតិ ទង់ជាតិ និងជាពិសេសរបបរាជា​និយម​អាស្រ័យធម្មនុញ្ញ   ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព​បច្ចុប្បន្ន។

បន្ទាប់ពីការបោះឆ្នោតសាកលឆ្នាំ១៩៩៣   ក្រោមការរៀបចំរបស់អាជ្ញាធរ អន្តរកាល អង្គការសហប្រជាជាតិ
ប្រចាំកម្ពុជា ហៅកាត់ថា  (UNTAC)​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ដឹក​នាំ​រាជរដ្ឋាភិបាលចំរុះមួយដែលមាន
គណបក្សប្រជាជន គណបក្ស​រណសិរ្សរំដោះជាតិខ្មែរ  និងគណបក្សមូលីណាកា ហើយបានរួមស្តារអត្តពល
កម្មប្រទេស​ជាតិ  (National Rehabilitation)​  និង​រៀប​ចំ​ផែនការគោលធំៗ ជាមូលដ្ឋាននៃការអភិវឌ្ឍ​ប្រទេស
​​​ជាតិក្នុងវិស័យហេដ្ឋារចនា​សម័្ពន្ធ ស្ពាន ថ្នល់ សាលារៀន  មន្ទីរពេទ្យ ជាដើម  ផ្តួច​ផ្តើមបង្កើតក្រសួងថ្មីមាន
ក្រសួង​បរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)ដែលកំពុង
បន្តការងាររហូត​ដល់​បច្ចុប្បន្ននេះ ។   បន្ត​បន្ទាប់​មក ទោះបីជាគណបក្ស​ហ៊្វុនស៊ិនប៉ិច ពុំបានបន្តការដឹកនាំ
ជា​ប្រមុខរាជរដ្ឋាភិបាល​ក្តី គណបក្សហ៊្វុនស៊ិនប៉ិច    នៅតែធ្វើជាដៃគូក្នុងរាជរដ្ឋាភិបាលបន្ត​ទៀត​ក្នុងស្មារតី
បង្រួប​បង្រួម​ជាតិ ស្របតាមមាគ៌ា​របស់​​សម្តេចឪ សម្តេចតា សម្តេចតាទួតនៃ​យើង។

សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់ជាទីមេត្រី

        ខ្ញុំសូមបញ្ជាក់ជូនសហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់មេត្តាជ្រាបថា គណបក្សហ្វ៊ុនស៊ិន
ប៉ិចជាគណបក្សឯករាជ្យ ជាចលនាអ្នកជាតិនិយម រាជានិយម សីហនុនិយម និងបង្រួបបង្រួម ផ្សះផ្សាជាតិ
ស្របតាមឧត្តមគតិនៃរណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា​​ ឯករាជ្យ អព្យាក្រឹត សន្តិ និង សហប្រតិបត្តិ ។ អ្វីដែល
ហ្វ៊ុនស៊ិនប៉ិចបាន​បំពេញ​​តួនាទីជាដៃគូក្នុងរាជរដ្ឋាភិបាល   បន្តបន្ទាប់មកទៀតនេះ   មិនខុសពីគោលនយោ
​បាយ ដែល​គណបក្ស  ហ្វ៊ុនស៊ិនប៉ិច បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៣ នៃរាជរដ្ឋាភិបាល​កម្ពុជា។ ក្នុង​ស្មារតី​នេះ
​ហើយ គណបក្សហ្វ៊ុនស៊ិនប៉ិច   សូមសន្យាជាមួយបងប្អូនជន​រួមជាតិ​ទាំងអស់ថាបើគណបក្សហ្វ៊ុនស៊ិនប៉ិច
ឈ្នះឆ្នោត នៅថ្ងៃទី ២៨   ខែកក្កដា ឆ្នាំ ២០១៣   ខាងមុខនេះ ហើយ​បានក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិបាល
វិញនោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងអញ្ជើញ​សមាជិក​​គណបក្សទាំងអស់ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ឲ្យចូលរួមជាសមាជិក​រដ្ឋាភិបាល​ចំរុះ​ តាមសមត្ថភាពរបស់​សមាជិកនៃគណបក្ស​​នីមួយៗ​  ។
សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់ជាទីមេត្រី
ក្នុងបេសកកម្មបង្រួបបង្រួមផ្សះផ្សាជាតិ សាមគ្គី និងឯកភាពជាតិ គណបក្ស         ហ្វ៊ុនស៊ិនប៉ិច ប្រកាន់យក
ជំហរឧត្តមប្រយោជន៍ជាតិជាធំ ដោយគោរពស្មារតីភាតរភាព សមភាព និងយុត្តិធម៌ ជាមាគ៌ាជៀសវាងការ
ប្រើឥទ្ធិពលគណបក្សឈ្នះលើស្ថាប័ន និង​គណបក្ស​ភាគីទាំងឡាយ។  ពិតមែនតែយើងមានគណបក្សផ្សេង
គ្នា ប៉ុន្តែយើងរស់នៅក្នុងប្រទេសជាតិតែ​មួយ។ យើងជាគូប្រកួតប្រជែងដើម្បីកាន់អំណាចតែប៉ុណ្ណោះ យើង
មិនមែនជាសត្រូវ​រវាង​គ្នា​នឹងគ្នាទេ គឺយើងជាពលរដ្ឋនៃប្រទេសតែមួយ យើងជាបងប្អូនបង្កើត។​ ដូច្នេះ​យើង
ទាំងអស់​គ្នា ជាពលរដ្ឋខ្មែរ ទោះបីជាយើងមាននិន្នាការនយោបាយផ្សេងគ្នា ប៉ុន្តែ​យើង​អាចធ្វើការ​រួមគ្នាដើម្បី
ដោះស្រាយបញ្ហាជាតិជាធំ ដោយបណ្តុះការយោគយល់និង​សេចក្តីស្រឡាញ់​តាម​មាគ៌ា ធម៌ មេត្តា ករុណា
អត់ឳន អនុគ្រោះគ្នាទៅវិញទៅមក។
ការផ្សះផ្សាបង្រួបបង្រួមជាតិនេះ យើងនឹងត្រូវអនុវត្តតាមគោលការណ៍នៃការ​យោគ​​យល់​តាមរយៈសេចក្តី
ស្រឡាញ់ សណ្តោស ចំពោះប្រជានុរាស្រ្តទូទៅ ដោយមិន​ប្រកាន់រើស​អើង ទោះបីមានគោលនយោបាយ
ខុសគ្នាយ៉ាងណាក្តី។
ព្រះរាជបំណងរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត គឺព្រះអង្គចង់ឲ្យកូនចៅរ​បស់​ព្រះអង្គ ស្រឡាញ់រួបរួម
គ្នាកសាងជាតិ ព្រះអង្គទ្រង់បានដកស្រង់គាថាមួយវគ្គ​នៃគម្ពី​អង្គុត្តរ​និកាយថាៈ “យើងតែងហៅខ្លួនយើងថា
 “  អ្នកចម្បាំង អ្នកចម្បាំង  ”។   នោះគឺយើងត្រូវ​ប្រយុទ្ធដើម្បី​គុណធម៌​ដ៏ខ្ពង់ខ្ពស់ តើជាការប្រឹងប្រែងធ្វើឲ្យ
ប្រសើរឬ  ដើម្បីគតិបណ្ឌិត​យ៉ាង​​សុខដុម  ។ដូច្នេះ​ហើយ ទើប​យើង​អាច​ហៅខ្លួនយើងជាអ្នកចម្បាំងបាន!”។
តាមអត្ថន័យនៃអ្នកចម្បាំងក្នុងគាថាខាងលើនេះ ព្រះអង្គទ្រង់ពន្យល់ថា “ជាការ​ប្រយុទ្ធ​​ប្រឆាំងនឹងការខ្វះខាត
ភាពក្រីក្រ ប្រឆាំងនឹងភាពអយុត្តិធម៌នៃសង្គម (ជាសត្រូវរួម) ដើម្បីតម្កើងឋានៈជីវភាពប្រជារាស្រ្តរបស់យើង
ដើម្បីសុភមង្គលប្រជារាស្រ្ត និងដើម្បីរស់​ដោយ​សេចក្តីរីករាយក្នុងភាតរភាព​ និងការរួបរួមគ្នា” ។
សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់ជាទីមេត្រីលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ កង
ប្រដាប់អាវុធ ពាណិជ្ជករ កសិករ កម្មករ កម្មការិនី និង     យុវជន យុវនារី ជាទីស្រឡាញ់!

សូម បងប្អូនជនរួមជាតិទាំងអស់ មេត្តារួបរួមគ្នាជាមួយយើងខ្ញុំ ដើម្បីកម្ចាត់សត្រូវ​រួម​​របស់យើងខាងលើ។
ខ្ញុំសង្ឃឹមថា បើគណបក្សហ្វ៊ុនស៊ិនប៉ិចបានឈ្នះឆ្នោតនៅខែកក្កដា​ខាងមុខនេះ នឹង​​បាន​​ដឹកនាំរាជរដ្ឋាភិបាល
យើងទាំងអស់គ្នានឹងមានឱកាសរៀបចំស្ថាប័នកំពូលទាំងបី​ គឺ    ស្ថាប័ននីតិប្បញ្ញតិ ស្ថាប័ននីតិប្រតិបត្តិ និង
ស្ថាប័នតុលាការ ឲ្យមានតុល្យភាព​រវាងគ្នា​នឹងគ្នា   និងត្រូវបែងចែកឲ្យដាច់ពីគ្នា មិនអនុញ្ញាតឲ្យស្ថាប័នណា
មួយរំលោភលើ​ស្ថាប័ន​មួយទៀត​បានឡើយ​  ។  យើងទាំងអស់គ្នានឹងខិតខំឲ្យអស់ពីសមត្ថភាពដោះស្រាយ
ជីវភាពប្រជាពល​រដ្ឋ ឲ្យបានប្រសើរឡើងជាងពេលបច្ចុប្បន្ន ផ្តល់ភាពយុត្តិធម៌សម្រាប់មនុស្ស​គ្រប់រូប បំបាត់
អំពើ​ពុករលួយ បក្សពួកនិយម គ្រួសារនិយម ដោះស្រាយបញ្ហា​អន្តោប្រវេសន៍ខុសច្បាប់ លុប​បំបាត់ការជួញ
ដូរគ្រឿងញៀនគ្រប់ប្រភេទ ការជួញដូរ​មនុស្ស ល្បែងស៊ីសងគ្រប់ប្រភេទ និងការរំលោភសិទ្ធិសេរីភាពរបស់
ប្រជាពលរដ្ឋ ។   គណបក្សហ៊្វុនស៊ិនប៉ិចបានបង្កើតឡើងដោយស្នាព្រះហស្ត ព្រះករុណា  ព្រះបាទ​សម្តេច
ព្រះនរោត្តម  សីហនុ  ព្រះមហាវីរក្សត្រ  សម្តេចឪ  សម្តេចតា  សម្តេចតាទួត
ទុកជាកេរ្តិ៍ដំណែល
ដល់យើងទាំងអស់គ្នា។
        ដូច្នេះ សូមបងប្អូនទាំងអស់ ចាត់ទុកគណបក្សនេះថាជាគណបក្ស​របស់បងប្អូន​ផ្ទាល់ ហើយអញ្ជើញមក
រួបរួមគ្នាក្នុងត្រកូលតែមួយឲ្យបានច្រើនកុះករ ដើម្បីប្រឆាំងនឹង​សត្រូវរួម​របស់​ប្រទេសយើង ជាតិយើង គឺភាព
ក្រីក្រ ភាពអវិជ្ជា ភាពអយុត្តិធម៌ អំពើពុករលួយ អំពើហឹង្សា អំពើទុច្ចរិត​ អំពើផ្ទុយនឹងច្បាប់ ដើម្បីកសាងនីតិរដ្ឋ
មួយ ប្រកបដោយភាព​ស្អាតស្អំ សុខសន្តិភាព សេរីភាព​ សេចក្តីស្រឡាញ់ សុភមង្គល សុខដុមរមនា សម្បូរុង
រឿង ជារៀងរហូតទៅ។

នៅពេលយើងរួបរួមគ្នាជាធ្លុងមួយហើយ យើងធ្វើអ្វីក៏កើតដែរ ព្រោះ “សាមគ្គីជា​កម្លាំង” ។ នៅពេលនោះយើង
នឹងឃើញមាតុភូមិយើង ជា  “នគររុងរឿង ជាតិខ្មែរថ្កុំថ្កើង ទឹកដី​ខ្មែរ​គង់វង្ស អារ្យធម៌ខ្ពង់ខ្ពស់ព្រះពុទ្ធសា
សនា វប្បធម៌ សិល្បៈ ចម្លាក់   តម្លៃសិក្សា តន្រ្តី និងទស្សនវិជ្ជា    បានផ្សព្វផ្សាយគ្រប់ទីកន្លែងទូទាំង
សាកលលោក  ។       សូមបងប្អូនខិតខំប្រឹង​ប្រែងឡើងវិញ​ លើកតម្កើងតម្លៃជាតិខ្មែរយើងឲ្យបានរុង
រឿងជាថ្មីតាមពង្សាវតារខ្មែរ
” ។

នៅពេលនោះ នគរយើងនឹងរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ សុខ​ក្សេម​ក្សាន្ត សម្បូរ
រុងរឿង ជារៀងដរាបតរៀងទៅ   ។សូមបងប្អូន “អ្នកមាន ​ត្រូវតែនាំគ្នាថែរក្សាអ្នកក្រខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញ​ត្រូវ​តែនាំគ្នាថែរក្សាអ្នកខ្លៅ ដូចសំពៅនៅសំប៉ាន”មកដល់ត្រង់ចំណុចនេះធ្វើឲ្យ​ខ្ញុំ​នឹកឃើញ​ដល់ព្រះ
រាជឳង្ការរបស់ព្រះបាទជ័យវរ្ម័នទី៧ថា ៖ ទុក្ខវេទនារបស់ប្រជារាស្ត្រ គឺជាទុក្ខវេទនា​របស់​ព្រះអង្គ ព្រោះថាទុក្ខ
របស់រាស្ត្រ គឺជាទុក្ខរបស់អ្នកគ្រប់គ្រង​ទាំងឡាយ មិនមែនទុក្ខ​ផ្ទាល់​​របស់​ព្រះអង្គ​ទេដែលនាំឲ្យព្រះអង្គព្រួយ។
នេះជាមូលដ្ឋាន​គ្រឺះ     នៃលទ្ធិសង្គមនិយម   ព្រះពុទ្ធសាសនារបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ដែល
យើតទាំងអស់គ្នាត្រូវតែខិតខំ អនុវត្តបន្តឲ្យបានជោគជ័យជូនជាតិ ។

សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់ជាទីមេត្រី

ខ្ញុំសូមឆ្លៀតក្នុងឳកាសដ៏បវរនេះ សម្តែងជូននូវការដឹងគុណដោយកត្តញ្ញូតា ដល់​សហជីវិន សហជីវិនី សមាជិក
សមាជិកាទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំង ព្រះរាជាណាចក្រកម្ពុជាដែលបានចូលរួមរំលែក
ទុក្ខ ក្នុងពេលដែលព្រះវររាជបីតា​របស់​យើង​​ទាំងអស់គ្នា យាងសោយព្រះទីវង្គត កាលពីថ្ងៃទី១៥ខែតុលា​ឆ្នាំ
២០១២កន្លង​ទៅនេះ ។  នេះសបញ្ជាក់ថា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាពិតប្រាកដមែន ។
ជាទីបញ្ចប់ ខ្ញុំសូមថ្វាយ ជូនពរដល់  សហជីវិន សហជីវិនី សមាជិក សមាជិកាទាំងអស់  ​សូមទទួលបាន
នូវពុទ្ធពរទាំង ៥​ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងបដិភានៈ​កុំបីឃ្លៀងឃ្លាតឡើយ។សូមគណបក្ស​ហ្វ៊ុនស៊ិនប៉ិចទទួលបាននូវជ័យជំនះក្នុងការ​បោះឆ្នោត ​​នាពេលខាងមុខនេះ។

                                               ជយោគណបក្សហ្វ៊ុនស៊ិនប៉ិច!

                                                 សូមអរព្រះគុណ និងអរគុណ!

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

៩នាក់ស្លាប់ ​និង១៤នាក់របួស​ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​

ភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស​ ០៩នាក់បានស្លាប់​ និង ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [800]


មហាជនរិះគន់ការធ្វើបាតុកម្មរបស់​បក្ស​សង្រ្គោះ​ជាតិ

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [440]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 105 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 315 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863992​ នាក់