ផ្ទៃដីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រក្រឡាទៀតមាននៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ​៖ ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស៊ីម៉ាក់​បាន​បង្ហាញ​ថា​នៅ​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​នៅសល់​ផ្ទៃដី​មាន​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ជិត​២​ពាន់​គីឡូ​ម៉ែត្រក្រឡា​ទៀត​ដែល​ ផ្ទៃដី​ទាំង​នេះ​កំពុងតែ​គំរាម​​​កំហែង​​យ៉ាង​ខ្លាំង​ដល់​ប្រជាកសិករ​យើង។ លោក​ ហេង ​រតនា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​បាន​មាន​​ ​ប្រសាសន៍​កាលពី​ថ្ងៃ​ម្សិល​មិញ​ឲ្យ​ដឹង​ថា​យើង​បាន​សិក្សា​ស្រាវជ្រាវ​ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​មាន​ផ្ទៃដី​ចំនួន​ជិត​២​ពាន់​គីឡូ​ម៉ែត្រក្រឡា​ ទៀត​មាន​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ។ នេះ​មិន​មានន័យថា​ផ្ទៃដី​កន្លែង​ផ្សេង​ទៀត​មិន​មាន​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​ទេ​ព្រោះថា​យើង​នៅ​មិនទាន់​បាន​ស្រាវជ្រាវ​ បាន​ផ្ទៃដី​ទាំងអស់​នោះ​ដែរ។ តាម​អនុសញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​បាន​កំណត់​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ ភាគី​ធ្វើ​យ៉ាង​ណា​បោសសំអាត​មីន​​​​​​ប្រឆាំងនឹង​មនុស្ស​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៩​ ខាងមុខនេះ។ ប៉ុន្តែ​ដោយសារ​កម្ពុជា​មិនមែន​មានតែ​គ្រាប់មីន​ប្រឆាំង​នឹង​មនុស្ស​នោះ​ទេ​ គឺមាន​បញ្ហា​គ្រាប់​មីនតោន​គ្រាប់បែក​ចង្កោម​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​​ផ្ទុះ​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​សង្គ្រាម​ ដែល​មិនទាន់​ផ្ទុះ។ អញ្ចឹង​ពេលវេលា​ឆ្នាំ​២០១៩​ប្រហែលជា​មិនអាច​អនុវត្ត​បាន​តាម​អនុសញ្ញា​ខាងលើ ​បានទេ។

លោក​ហេង​រតនា​បាន​មានប្រសាសន៍​ទៀត​ថា​«​យើង ​មិនអាច​ឆ្លើយតប​បាន​តាម​អនុសញ្ញា​អូ​តា​វ៉ា​បានទេ​ដោយសារ​កម្ពុជា​​នៅ​មាន​ បញ្ហា​ប្រឈម​ជាច្រើន​ពាក់ព័ន្ធ​នឹង​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ដែល​ទាមទារ​​​ពេលវេលា​ច្រើន​ថែមទៀត​»។ សម្រាប់​ឆ្នាំ​២០១៤​នេះ​ ស៊ីម៉ាក់​ត្រៀម​បោសសំអាត​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​បាន​ជាង​៨០​គីឡូ​ម៉ែត្រ​ក្រឡា។ ប៉ុន្តែ​មាន​សំណើ​របស់​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​យើង​ដោះ​មីន​តាមរយៈ​ អាជ្ញាធរ​មូលដ្ឋាន​មាន​រហូតដល់​១៤៣​គីឡូម៉ែត្រ​ក្រឡា។ លោក​ហេង ​រតនា​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បើ​យើង​មានលទ្ធភាព​ពិសេស​យើង​មាន​ថវិកា​គ្រប់គ្រាន់​យើង​អាច​ធ្វើ​ការ​ បោសសំអាត​បាន​ដល់​១១២​គីឡូ​ម៉ែត្រក្រឡា​នៅក្នុង​ឆ្នាំ​២០១៤​នេះ​ តែ​ធនធាន​ដែល​យើង​រកបាន​អាច​មាន​លទ្ធភាព​ធ្វើការ​បោសសំអាត​ផ្ទៃដី​មាន​ គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​តែ​ប្រមាណ​៨០​គីឡូម៉ែត្រ​ក្រឡា​​ទេ​ ដោយមាន​ទឹកប្រាក់​ជាង​១៣​លាន​ដុល្លា​អាមេរិក។ លោក​​បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ថា​នៅ​ដើមឆ្នាំ​នេះ​អត្រា​ គ្រោះថ្នាក់​ដោយ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​មានការ​កើនឡើង​ទ្វេ​ដង ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន។ លោក​បាន​លើក​ឡើង​យោងតាមរបាយការណ៍​មក​បញ្ជាក់​ថា​ ជាក់ស្តែង​នៅ​ដើមឆ្នាំ​២០១៤​នេះ​​​​​​​មាន​​ករណី​រងគ្រោះ​ដោយសារ​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​ជាង​៤០​ករណី​ដែល​ចំនួន​នេះ​បើ​ធ្វើការ​ ប្រៀប​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​មានការ​កើនឡើង​ដែល​នៅ​ឆ្នាំមុន​មានតែ​ជាង​២០ ​ករណី​ប៉ុណ្ណោះ៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1519]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1519]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1190]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី ឡាដ្ឋាន Goodison Park ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម Everton គឺរកបានដោយកីឡាករ Steven Naismith ... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1016]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1043]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នៅព្រឹកនេះ​ក្រុមការងារ​គណបក្ស​ទាំងជួបគ្នា​ជាថ្មី​

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ មានជំនួប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [496]


អគ្គីភ័យ​កំណាច​លេប​ត្របាក់​រោងចក្រ​ក្រណាត់​នៅក្នុង​ប្រទេស​បង់ក្លាដេស​

ប្រទេសបង់ក្លាដេស៖ កាលពីថ្ងៃសុក្រនេះ រោងចក្រក្រណាត់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [465]


បណ្តាប្រទេស​ផ្តល់ជំនួយ​ជាថវិកា​សម្រាប់ ​អវតក ​ឆ្នាំ២០១៤-២០១៥ ​សរុប៦០,៥ ​លានដុល្លារ ​

ភ្នំពេញៈ យោងតាម​​ សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1004]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 682 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1330 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231429​ នាក់