ភ្ជាប់ទំនាក់ទនងជាថ្មីរវាងសហជីព កម្ពុជា-ឡាវ បន្ទាប់ពីដាច់ទំនាក់ទំនងជាច្រើនឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជាNACC លោកសោម អូនបានមានប្រសាសន៍នៅព្រឹក​ថ្ងៃសៅរ៍មីនានេះថាតបតាមការអញ្ជើញរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាគណៈប្រតិភូ​សហព័ន្ធសហជីពឡាវLFTU បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស​កម្ពុជារយៈ​ពេល៦ថ្ងៃដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសហជីពទាំងពីរឡើងវិញ​ជាលើកដំបូងបន្ទាប់ពីដាច់ទំនាក់ទំនងនឹងគ្នាជិត២០ឆ្នាំកន្លងមក។

ប្រធានសហជីពជាតិកម្ពុជាបានលើកឡើងនៅក្នុងជំនួបនោះថាប្រទេសឡាវគឺជាប្រទេស​មាន​ភូមិផងរបងជាប់ជាមួយកម្ពុជាមានវប្បធម៌ប្រពៃណីប្រហាក់ប្រហែលគ្នា​មានប្រវត្តិ​ទំនាក់ទំនងនិងតស៊ូរួមគ្នាតាំងពីយូរលុងមកហើយ។

លោកបញ្ជាក់ថា ចាប់តាំងពីអំឡុងឆ្នាំ១៩៩៣កម្ពុជាបានផ្លាស់ប្តូររបបនយោបាយបានធ្វើ​ឲ្យទំនាក់ទំនងសហជីពរវាងប្រទេសទាំងពីរដាច់ការទំនាក់ទំនងរហូតមក។ហើយថ្ងៃនេះជា​លើកទី​មួយដែលNACC បានអញ្ជើញLFTU មកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៦ថ្ងៃនៅប្រទេសកម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឡើងវិញ។

លោកប្រធានសម្ព័ន្ធសហជីពជាតិរូបនេះក៏បានជម្រាបជូនភ្ញៀវអំពីស្ថានភាពសហជីពនៅកម្ពុជាបច្ចុប្បន្នខុសពីស្ថានភាពសហជីពនៅក្នុងទសវត្សរ៍៨០និង៩០។បន្ទាប់ពីការបោះ​ឆ្នោតឆ្នាំ១៩៩៣កម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហើយចាប់ពី​ពេលនោះមកដល់បច្ចុប្បន្នកម្ពុជាមានចលនាសហជីពបីចរិកលក្ខណៈគឺសហជីពបែបគាំទ្ររាជរដ្ឋាភិបាលសហជីពបែបគាំទ្របក្សប្រឆាំងនិងសហជីពបែបឯករាជ្យ។

ក្នុងនោះមានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) ចំនួន១, NACC ចំនួន១, សហភាពសហព័ន្ធសហជីពចំនួន៩, សហព័ន្ធសហជីពចំនួន៧៨និងសហជីពមូលដ្ឋានចំនួន១.១០០។NACC បានបង្កើតឡើងនៅឆ្នាំ២០០៧ពីដំបូងមានសហព័ន្ធចំនួន៥ជាសមាជិករហូតដល់បច្ចុប្បន្នមានសហព័ន្ធ២០ជាសមាជិក, មានសមាជិកជាង២១ម៉ឺននាក់។ដោយឡែកCCNU ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៦ខែមេសា២០១២មានសហភាពចំនួន៦និងសហព័ន្ធ-សមាគមចំនួន៦៣ជាសមាជិកដែលមានរូបលោកជាប្រធាន។

លោកប្រធានសម្ព័ន្ធសហជីពជាតិបានបង្ហាញនូវយន្តការដោះស្រាយវិវាទលើវិស័យ​វាយនភណ្ឌ​កាត់ដេរនិងស្បែកជើងដំបូងត្រូវដោះស្រាយជាលក្ខណៈត្រីភាគីរួមមានសហជីពថៅកែរោងចក្រនិងក្រសួងការងារ។ចំពោះការដោះស្រាយនេះបើមិនត្រូវគ្នាត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបង្កើតឡើងដោយអង្គការILO ជាអ្នកដោះស្រាយ។ប៉ុន្តែបើ​ភាគី​ទាំងពីរមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់អង្គភាពនេះទេភាគីនីមួយៗអាច​ប្តឹងទៅ​តុលាការឬក៏ធ្វើកូដកម្មតាមច្បាប់ការងារកំណត់ដើម្បីទាមទាររកដំណោះស្រាយសម​ស្របទៅតាមការទាមទារ ។

ជាមួយគ្នានោះ លោកខាំឡាឡូឡនស៊ីប្រធានគណៈប្រតិភូឡាវក៏បានបង្ហាញផងដែរអំពី​រឿង​LFTU ដាច់ទំនាក់ទំនងជាមួយសហជីពកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយគឺចាប់តាំង​ពីប្រទេសកម្ពុជាបានផ្លាស់ប្តូររបបនយោបាយ។លោកក៏បានថ្លែងអំណរគុណដល់លោក​ប្រធាន CCNUហើយបានអញ្ជើញលោកសោមអូននិងសហការីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវតាមពេលវេលាសមស្របណាមួយ។

លោកប្រធាន LFTU បានរាយការណ៍អំពីយន្តការកន្លងមកគឺចាប់ពីឆ្នាំ២០០១រហូតដល់២០១២ប្រទេសឡាវមានកំណើនសេដ្ឋកិច្ចជាមធ្យម៨ភាគរយក្នុងមួយឆ្នាំហើយGDP ក្នុង​ប្រជាជនឡាវម្នាក់ស្មើ១.៣០០ដុល្លារក្នុងមួយឆ្នាំ។ប្រទេសឡាវបានប្តេជ្ញាលុបបំបាត់ភាព​ក្រីក្រ​ឲ្យអស់ចាប់ពីឆ្នាំ២០១៣ដល់២០២០។LFTU បានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ហើយ​ទើប​នឹងប្រារព្ធខួបលើកទី៥៧ឆ្នាំនាពេលថ្មីៗនេះ។LFTU ស្ថិតនៅក្រោមការដឹកនាំ​របស់បក្សនិងរដ្ឋប្រទេសឡាវហើយបច្ចុប្បន្ននេះមានសមាជិកចំនួន១៧៨ពាន់នាក់សមាជិក​អចិន្ត្រៃយ៍​មានចំនួន៦៥៧នាក់, កម្មករកម្មការិនីចំនួន៣៤៦.៤៧៦នាក់ធ្វើការនៅក្នុង​រោងចក្រសហគ្រាសចំនួន១៨.៣០៧កន្លែង។

សូមបញ្ជាក់ថាគណៈប្រតិភូLFTU មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៥ដល់២០មីនា២០១៣។នឹងបានជួបសម្តែងការគួរសមជាមួយលោកវងសូតរដ្ឋមន្ត្រីក្រសួងការងារ, បន្តជួបជាមួយNACC ពេលល្ងាច ព្រមទាំងទៅទស្សនាព្រះបរមរាជវាំង, ព្រឹកថ្ងៃទី១៧ទស្សនាសារៈមន្ទីរទួលស្លែងពេលល្ងាចទស្សនាផ្សារទួលទំពូង, ព្រឹកថ្ងៃទី១៨ជួបសម្តែងការគួរសមជាមួយលោកអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបន្ទាប់មកជួបជាមួយថ្នាក់ដឹកនាំCCNU ពេលល្ងាចទស្សនាអង្គរវត្តខេត្តសៀមរាប, ព្រឹកថ្ងៃទី ១៩បន្តទស្សនកិច្ចនៅខេត្តសៀមរាបនិងធ្វើមាតុភូមិនិវត្តន៍វិញនៅព្រឹកថ្ងៃទី២០ មីនា ខាងមុខនេះ៕

ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [873]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [689]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [707]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [717]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមយុវជនគាំទ្រ​ផែនការបង្កើត​ច្រកចេញចូល​តែមួយក្នុង​ការជ្រើសរើស​ពលករទៅធ្វើ​ការនៅក្រៅប្រទេស​

ភ្នំពេញ៖ ការពង្រឹងយន្តការត្រួតពិនិត្យការជ្រើសពលករទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


ក្រសួងសុខាភិបាល​និងអង្គការដៃគូរ​ផ្តើមវិភាគស៊ី​ជម្រៅពីស្ថានភាព​សុខភាពពលរដ្ឋ​ក្នុងរយៈពេល​៥ឆ្នាំ​

​ ភ្នំពេញ៖ មន្រ្តី​ក្រសួង​​សុខាភិបាល​ ​​និង​​មន្រ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [346]


ក្រុមហ៊ុន​​​ Yahoo​ កំពុង​ប្រើវិធី​សាស្រ្តទា​ក់ទាញតារា​ល្បីៗ​របស់​គេហទំព័រ​ YouTube​

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yahoo បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [715]


ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [526]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 359 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1882 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964782​ នាក់