រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖  តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ្សេងៗដែលធ្វើការផ្ទាល់ទាក់ទិននឹងជីវិត​ពលក​​​​​រ​ទេសន្តរ​ប្រវេស​ ស្វែងរកការងារធ្វើ​នៅបរទេស ដែលមានភាពស្មុគ្រស្មាញ និង​មានបញ្ហារំលោភបំពាន​ផ្សេងៗ​​ពីសំណាក់​ថៅកែ ព្រមទាំងការមិនយកចិត្តទុកដាក់ពីសំណាក់​ភ្នាក់ងារជ្រើស​រើសពលករឯកជន​មួយចំនួន​ផងនោះរាជរដ្ឋាភិបា​ល​​​​​​ បានជម្រុញបន្ថែមនូវ​ការ​អនុវត្តន៍ឲ្យបាន​ហ្មឺង​ម៉ាត់នូវ​អនុក្រិត្តលេខ១៩០ និង​ប្រកាសមួយចំនួន​ដើម្បីគ្រប់គ្រង​ពលករ​​​​ខ្មែរទៅធ្វើការ​នៅ​បរទេស តាមរយៈទីភ្នាកងារជ្រើសរើសឯកជនឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រិត្តលេខ១៩០កាលពីឆ្នាំ២០១១ ស្តីពីគ្រប់​គ្រងលើកកា​​​​រ​បញ្ជូន​ពលករខ្មែរទៅធ្វើការនៅបរទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា​ជីវៈបានចេញនូវប្រកាសចំនួន៨ ដើម្បី​ណែនាំ​​​​​បន្ថែមលើខ្លឹមសារនៃអនុក្រិត្តឲ្យកាន់តែ​ច្បាស់​លាស់ថែមទៀត ព្រោះថាកន្លងមកមានទីភ្នាក់ងារ​ជ្រើសរើស​ពលករភាគច្រើនបានគោរព និងអនុវត្តបានត្រឹមត្រូវ ព្រមទាំងបានធ្វើការពង្រីកប្រសិទ្ធភាព​នៃការគ្រប់គ្រង​និង​ការ​ការពារ បានគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែទន្ទឹមគ្នានោះក៏នៅមានទីភ្នាក់ងារឯកជនមួយចំនួននៅមិន​បានអនុវត្តន៍ និង​គោរ​ព​​តាម​បទបញ្ជា ក៏ដូចជាប្រកាសរបស់ក្រសួងនៅឡើយដែរ  ។

មានប្រសាសន៍នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលមួយ ស្តីពី ការអនុវត្តប្រកាស អនុក្រិត្តស្តីពី ការគ្រប់គ្រង​ការ​បញ្ជូន​​ពលករខ្មែរទៅធ្វើការនៅបរទេស កាលពីព្រឹកថ្ងៃទី២៥ មីនា ២០១៤ ម្សិលមិញនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញឲ្យទីភ្នាក់ងារជ្រើសរើស​ពលករទាំងអស់​ត្រូវយកចិត្ត​ទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីនាធានិរន្តរភាព និងប្រសិទ្ធភាពការងាររបស់ពលករខ្មែរ នៅបរទេស ។ ព្រោះ​ថាទីផ្សារ​ការ​ងារនាពេលបច្ចុប្បន្នកំពុងតែប្រកួតប្រជែងគ្នា ដែលទាមទារឲ្យពង្រឹង និងពង្រីកសមត្ថភាព ពលករមុន​ពេល​បញ្ជូនទៅ ។

លោក រដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក្រសួងបាន​ណែនាំដល់​ទីភ្នាក់ងារ​ជ្រើស​រើស​ទាំងអស់ រាល់ការផ្សព្វផ្សាយជាសាធារណៈអំពីការជ្រើស​រើស​ពលករ ទៅធ្វើការនៅបរទេស ត្រូវបញ្ជូន​លិខិត មកក្រសួងជាមុនសិន  ពិសេសសហការ​ជាមួយមន្ទីរ ជំនាញ តាមរាជធានី\ខេត្ត ដើម្បីធានាបាននូវាររក្សា​សណ្តាប់​​ធ្នាប់​ និងរួមគ្នា លុបបំបាត់ការឆបោកនានាដែលបានកើតមានកន្លងមក។

ជាមួយ​​គ្នា​​នោះ មុនពេលបញ្ជូនពលករទៅបរទេស ទីភា្នក់ងារជ្រើសរើសឯកជន ត្រូវធានាថា​ពលករ​ម្នាក់ៗ មានឯកសារគ្រប់គ្រាន់ ត្រឹមត្រូវតាមកំណត់ ។ ការបញ្ជូនពើករដោយប្រើទិដ្ឋ​ការ​ទេសចរណ៍ មិនមែន​ទិដ្ឋកា​រ​ការងារ​ត្រូវហាមឃាត់ ។ ត្រូវមានលិខិតបញ្ជាក់ដែលចេញ​ដោយអគ្គនាយកដ្ឋានការងារ ដើម្បីបង្ហាញចំពោះការ​ត្រួតពិនិត្យ​នានារបស់សមត្ថិច្ច​នៅតាម​ព្រំដែន ។

លោក ស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធានសមាគមន៍ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បានបង្ហាញ​ពីការយក​ចិត្ត​ទុកដាក់ អនិវត្តឲ្យបានល្អបំផុតនូវប្រកាស និងអនុក្រិត្តរបស់រាជ​រដ្ឋាភិបាល ព្រមទាំងគៀងគរ ក្រុមហ៊ុនជ្រើសរើស​ពលករដទៃទៀតឲ្យចូលជាសមាជិក ដើម្បី រួមគ្នាពង្រឹងសមត្ថភាពពលករកម្ពុជា ធានាក្នុងការប្រកួតប្រជែង​ទីផ្សារ​ការងារ ក៏ដូចជាធានា នូវការគ្រប់គ្រងពលករឲ្យមានសុវត្ថិភាព និងនិរន្តរភាពការងារ។

ចំណែកលោកស្រី Anna Olsan មន្រ្តីបច្ចេកទេស គម្រោងត្រីកោណ អង្គការពលកម្មអន្តរជាតិ (ILO) បានថ្លែងថា  កម្ពុជា​ពិតជាបានដើរមួយជំហានទៀត លើកការគ្របគ្រង និងការការពារ ពលករចំណាកស្រុករបស់​បានកាន់​តែ​ប្រសើរ ។ លោកស្រីចង់ឃើញទីភ្នាក់ងារជ្រើសរើស​ពលករ​ឯកជនទាំងអស់រួមគ្នាធ្វើកិច្ចការរួមគ្នា ដើម្បីប្រយោជន៍​ពលករកម្ពុជានៅបរទេស  ។ លោកស្រីគាំទ្រ​នូវការអនុវត្តការដោះស្រាយបណ្តឹងកន្លងមកទៅតាមនិតិវិធី។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ បានហក់​ចូល​ទៅក្នុងទីផ្សារ​ការងារ  និងមានពលករចំនួន១៧ម៉ឺននាក់កំពុងធ្វើការនៅក្រៅប្រទេស ដែលក្នុង១ឆ្នាំអាចស្រូប​យកថវិកា​ប្រមាណ​ជា៣៥០លានដុល្លារចូលមកក្នុងប្រទេស៕
ដោយ ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្រ្តីប៉ូលីស​​ឥណ្ឌា​ចាប់ខ្លួន​មនុស្ស​ចំនួ​ន ​១៤នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [287]


​កូរ៉េ​​ផ្ទេរ​​បច្ចេក​ទេស​​ផ្សព្វផ្សាយ​​ខាង​​ផ្នែក​​កសិកម្ម​​ដ៏​​មាន​​ប្រសិទ្ធិ​​ភាព​​ដល់​​កម្ពុជា​​

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ បានចែករំលែកបទពិសោធន៍ពីរបៀ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [354]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [325]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 493 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1399 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865076​ នាក់