​មន្ត្រី​ពន្ធដារកម្ពុជា​ស្ងែង​យល់​ពី​កំណែទម្រង់​រដ្ឋបាល​សារពើ​ពន្ធ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖មន្ត្រីពន្ធដារកម្ពុជា រួមមាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង​មន្ត្រីនាយកដ្ឋានទាំង៧ នៅថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រីនៅសាខាទាំង៧នៅរាជធានីភ្នំពេញ បានធ្វើការ​សិក្សា​ស្វែងយល់ស្តីអំពីកំណែទ​ម្រ​ង់រដ្ឋបាលសារពើពន្ធរបស់ ប្រទេសឥណ្ឌូនេស៊ី។

សិក្ខាសាលាស្តី អំពីកំណែទម្រង់រដ្ឋបាលសារពើពន្ធរបស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានធ្វើបទបង្ហាញ ដោយ​លោក​ Wahyu Karya និង បណ្ឌិត Nufransa Wira Sakti ប្រធាននាយកដ្ឋាន និងធ្លាប់បាន​ដឹកនាំកំណែ​ទម្រង់រដ្ឋបាល​សារពើពន្ធនៅប្រទេសឥណ្ឌូនេស៊ីតាំងពីឆ្នាំ២០០២មក រហូតដល់បច្ចុប្បន្ន។

ប្រធានបទធំៗចំនួន៤ ត្រូវបានលើកឡើង ដូចជា ការផ្លាស់ប្តូរការគ្រប់គ្រង ការកែលម្អដំណើរការ​ក្នុងអង្គភាពពន្ធ​ដារ ផ្នែកស្នូលនៃការកែលម្អប្រព័ន្ធពន្ធដារ ដោយផ្តោតលើ ការណែនាំទូទៅ បទពិសោធន៍ ជាពិសេស ការចូលរួម​របស់មន្ត្រីចំពោះបញ្ហាប្រឈម និងការប្តេជ្ញាចិត្ត និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។

សិក្ខាសាលានេះ មានគោលបំណង ឱ្យមន្ត្រីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ បានយ​ល់ពីបទពិសោធន៍ និង​ស្ថាន​ភាពបច្ចុប្បន្នរបស់រដ្ឋបាលសារពើពន្ធរបស់ប្រទេសឥ​ណ្ឌូ​នេស៊ី ដើម្បីជម្រុញកិច្ច​ការងារដំណើរឆ្ពោះ​ទៅរកការ​អនុវត្តន៍​និងវឌ្ឍភាពសម្រាប់អគ្គនា​យកដ្ឋានពន្ធដារទាំងមូល។

ក្នុងកិច្ចសហប្រតិការរវាងអគ្គនាយកដ្ឋានពន្ធដារជាមួយ JICA គម្រោងអភិវឌ្ឍន៍សមត្ថភាព អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០​១​១ រវាង ឯកឧត្តម គង់ វិបុល ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកនៃអគ្គនាយ​កដ្ឋានពន្ធដារ ជាមួយប្រធានតំណាងទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន​ប្រចាំកម្ពុជា ដើម្បីបន្តជួយឧបត្ថម្ភអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមកំណែទម្រង់សារពើពន្ធ ស្របតាមកម្មវិធី​កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ដើម្បីបង្កើនចំណូលពន្ធ តាមរយៈការបង្កើន​សមត្ថភាព​ជំនាញ​ដល់មន្ត្រីពន្ធដារ ខាងផ្នែកសវ​នកម្ម និងសេវាកម្មអ្នកជាប់ពន្ធ និងផ្នែកផ្សេងៗទៀត។

មានប្រសាសន៍ក្នុងសិក្ខាសាលានោះ លោក គង់​ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក​នៃអគ្គនា​យក​ដ្ឋាន​ពន្ធដារ  បានជម្រុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រឹងប្រែងស្តាប់គ្រូឧទ្ទេសនាម ឱ្យបានស៊ីជំរៅ ដើម្បីស្វែងយល់ យកមកអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិ...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [805]


​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [464]


បុរស​ម្នាក់​រត់ចេញ​ពីហាង​លក់សំលៀក​បំពាក់​ទាំង​ភ្លើង​ឆេះពេញ​អាវ​

អៀកឡង់ខាងជើង៖ កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ព្រឹត្តិកា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


ស្ថានទូតអាមេរិកនៅកម្ពុជាបារម្ភការធ្វើបាតុកម្មខាងមុខ មានអំពើហិង្សា

ភ្នំពេញ​ ៖ ​ លោក Sean Mc Intosh អ្នកនាំពាក្យ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [396]


ផ្ទុះឃ្លាំង​អាវុធ​​​នៅប្រទេស​លីប៊ី​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​ ៣០នាក់​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា មនុស្សយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 10 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 553 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039820​ នាក់