​ក្រសួងយុត្តិធម៌​ និង​ឧត្តមស្នង​ការ​សហប្រជាជាតិ ​ផ្សាព្វផ្សាយសារាចរ​ណែ​នាំ​ពី​​ការ​ឃុំ​ខ្លួន​​បណ្តោះ​​អាសន្ន ​និង​ជម្រើស​ពី​ការឃុំខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រសួងយុត្តិធម៌ និង​ការិយាល័យឧត្តមស្នងការសហប្រជាជាតិ បានរៀបចំ​នូវ​សន្និសីទមួយស្តីពី «ការឃុំខ្លួនបណ្តោះ​អា​​​សន្ន និងជម្រើសផ្សេងៗពីការឃុំខ្លួន» ដែលមាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែ​មីនា នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​មន្រ្តីគណៈមេធាវី​កម្ពុជា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ព្រមទាំងមន្រ្តីអង្គការពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនៅក្នុងអង្គសន្និសទីថ្នាក់ជាតិនោះ លោក ​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌បាន​វាយតម្លៃថា«ក្រម​នីតិ​វិធី​​​ព្រ​ម​ទណ្ឌ ​​និង​ក្រមព្រហ្មទណ្ឌ​បានប្រកាស​ឲ្យ​ប្រើ​រហូតមក​ដល់ពេលនេះ​ជាង៤ឆ្នាំ​ហើយ ប៉ុន្តែ​ការអនុវត្ត​មិនបាន​ពេញលេញ​ទាំងស្រុង ហើយ​ប្បញ្ញត្តិ (មាត្រា) មួយចំនួន​ក៏​​ពុំទាន់​អនុវត្ត​ផងដែរ»។ នេះ​គឺជា​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ វង្សវឌ្ឍានា ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់ជាតិ ស្ដីពី​ការផ្សព្វផ្សាយ​គោលការណ៍ និង​សារា​ចរ​​ណែនាំ​របស់​ក្រសួងយុត្តិធម៌។ 

 
លោក​រដ្ឋមន្ត្រី​បានបន្ថែមថា ​ដោយសារតែ​ភាព​ស្រ​ពិច​ស្រ​ពិល​នៃ​ក្រមព្រហ្មទណ្ឌ ទើប​ក្រសួង​របស់លោក​សម្រេច​ដាក់ចេញ​នូវ​សារាចរ​ណែនាំ​មួយចំនួន​បន្ថែមទៀត។ សារាចរ​ទាំងនោះ​រួមមាន សារាចរ​ស្ដីពី​ការ​ដាក់​ជនជាប់ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ តាមផ្លូវ​តុលាការ ការ​ព្យូ​រ​ទោស​សាកល្បង  និង​បទ​ប្បញ្ញត្តិ​ស្ដីពី​ទោស​ការងារ​សហគមន៍..​ជាដើម។  
​​លោកសង្កត់ធ្ងន់ថា ស្រប​ពេលដែល​ក្រមព្រហ្មទណ្ឌ​ត្រូវ​កំណត់ថា​ជា​ច្បាប់គ្រឹះ​ដែលមាន​ចៅក្រម និង​តុលា​ការ​គោរព​តាម​ជា​ដាច់​ខាត​នោះ បទ​ប្បញ្ញត្តិ​ខ្លះ​នៃ​ច្បាប់​មួយ​នេះ​គ្រាន់​តែ​ចែង​ឡើង​អំពី​គោលការណ៍​ជា​ សារ​​វ័​ន្ត គ្មាន​ការ​លម្អិត ដែល​នាំ​ឲ្យ​ពិបាក​ចំពោះ​​ការអនុវត្ត​កន្លងមក។ ​ការអនុវត្ត​របស់​ចៅក្រម ដែល​ទាម​ទារ​សិក្សា​ឲ្យ​បានច្បាស់លាស់ និង​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ជៀសវាង​ការបកស្រាយ​ប្រាសចាក​ពី​គោលការ​ណ៍​​ជា​មូលដ្ឋាន​របស់​ច្បាប់។   

លោក វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជាបានលើកឡើងដោយ ជឿ​ជាក់ថា «នេះ​ជំ​ហាន​​​​មួយដ៏សំខាន់ទៅថ្ងៃមុខ ក្នុងការពារសិទ្ធិមនុស្សនៅកម្ពុជាដោយបង្ហាញពីវិធី​ផ្សេង​ៗ ដើម្បីធានាថា ការឃុំខ្លួនមិនត្រូវបានធ្វើ​ដោយ​បំពានឡើយ។ ហើយតម្រូវឱ្យចៅក្រមដែលចេញដី​កាឃុំ​ខ្លួន ពិនិត្យពិចារណាជាបឋមប្រកបដោយប្រុងប្រយ័ត្ន​លើអង្គ​ហេតុ​នៃ​ករណីនីមួយៗ ស្ថានភាពផ្ទាល់ ខ្លួន​របស់​ជនត្រូវចោទ និងអំណះអំណាងរបស់ភាគីទាំងអស់ មុនពេលធ្វើ​ការ​សម្រេច​មួយដែលសមហេតុ​ផល ហើយត្រូវរៀបរាប់ព័ត៌មានលម្អិតពីហេតុផលនោះទៅក្នុងអត្ថបទ។

លោកបន្ថែមថា ការធ្វើកំណែទម្រង់លើដំណើរការឃុំខ្លួនបណ្តោះអាសន្ន គឺវាមិនត្រឹមតែជាការងារបច្ចេក​ទេសប៉ុណ្ណោះទេ។ វាគឺជាការការពារសិទ្ធិមនុស្សប្រឆាំងនឹងការឃុំខ្លួនដោយរំលោទបំពាន។ ហើយវាបាន បង្ហាញឱ្យឃើញពីតម្លាភាព និង​គណ​នេយ្យភាពថែមទៀត តាមរបៀបដែលសេចក្តីសម្រេចរបស់តុលា ការត្រូវបានធ្វើ។ ដូច្នេះ កំណែទម្រង់នៃការឃុំខ្លួនបណ្តោះ​អាសន្ននេះ គឺជាផ្នែកមួយសំខាន់នៃដំណើរ ការកំណែទម្រង់ផ្លូវច្បាប់ និងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។

គួរ​បញ្ជាក់ថា មាត្រាមួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា បានចែង​អំពី​គោលការណ៍ថ្មីៗ  ដែល​បទ​ប្បញត្តិ​នោះ​នៅ​មិនទាន់មាន​ការអនុវត្ត​នៅឡើយ​ពី​សំណាក់​ចៅក្រម​កម្ពុជា។ បទ​ប្បញ្ញត្តិ​នោះ​រួមមាន ការព្យួរ​ទោស​​ធម្មតា ការផ្អាក​ការប្រកាស​ទោស ទោស​ពាក់កណ្ដាល​សេរីភាព ការបែងចែក​ទោស​ជា​ប្រភាគ ដែល​ប​ញ្ត​ត្តិ​ទាំងនេះ សុទ្ធតែជា​យន្តការ​នាំ​ឲ្យ​កាត់​បន្ថយ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ៕  ដោយៈភីន​ រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 60 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 68 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863745​ នាក់