​ក្រុមហ៊ុន​សិរីមង្គល​បន្ថែម​សេវាកម្ម​បម្រើបុ​ណ្យ​ប្រពៃណី​ខ្មែរ​មួយទៀត​ហៅកាត់​ថា ​មហាកុសល​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ដោយមើលឃើញពីការវិវឌ្ឍន៍សង្គមកាន់តែមមាញឹក ស្របតាមកំណើនសេដ្ឋកិ​ច្ច ដែលធ្វើម នុស្សកាន់​តែត្រូវការភាពងាយស្រួល ក្នុងការរៀបចំបុណ្យទានផ្សេងៗ ក្រុ​ម​ហ៊ុ​ន​ សិរីមង្គល ដែលមានឈ្មោះល្បីក្នុងការ ផ្តល់​សេវាកម្មរៀបចំកម្មវិធី អាហាហ៍ពិពាហ៍ នោះ​ ក្រុមហ៊ុនបានផ្តល់សេវាកម្ម បុណ្យប្រពៃណីខ្មែរមួយទៀត ហៅកាត់​ថា  មហាកុសល។

បើតាមការអោយដឹងពីលោក ឯក សុនសត្យា អគ្គនាយករង ក្រុមហ៊ុនសិរីមង្គល ក្នុងពិធីចុះហត្ថលេខា លើអនុស្ស​រណៈយោគយល់ ស្តីអំពី កិច្ចសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្ម ចំនួន១៥ទៀត នៅថ្ងៃទី១៧ធ្នូនេះថា ក្រុម​ហ៊ុន​​របស់លោកបានបង្កើតសេវាកម្មថ្មីដាច់ដោ​យ​ឡែក មួយទៀត គឺសេវាបម្រើកម្មវិធីបុណ្យប្រពៃណីខ្មែរ ដែល​ហៅ​កាត់ថា មហាកុសល។ មហាកុសលនេះ មានសេវាកម្មរៀបចំ បុណ្យឡើងគេហដ្ឋានថ្មី បុណ្យបច្ច័យបួន បុ​ណ្យកឋិន បុណ្យគម្រ​​ប់​ខួប១០០ថ្ងៃជាដើម។

កន្លងមក ក្រុមហ៊ុនសិរីមង្គល បានផ្តល់សេវាកម្ម ជាអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ មា​នលក្ខណៈ​ជាប្រពៃណី​ទំនៀម​​ទំលាប់ខ្មែរទាំង​ស្រុ​ង  និងមានជំនាញវិជ្ជាជីវៈច្បាស់​លា​ស់ ហើយក៏ជាសេវាកម្មមុនគេបង្អស់នៅកម្ពុ​ជា​ផងដែរ ក្នុងការផ្តល់សេវាជាអ្នកគ្រប់គ្រ​ងកម្មវិធី អ្នកពិធីការ អ្នករៀបចំភេសជ្ជៈ និងអ្នកបម្រើទឹកកក ។ឆ្លងតាម​បទពិសោធន៍ និ​ង​កា​រយកចិត្តទុកដាក់ទៅលើ គុណភាព បរិមា​ណ ភាពស្មោះត្រង់ នៃការផ្តល់សេវាកម្ម និងការគាំ
ទ្​រ​យ៉ាងពេញទំហឹងពីអតិថិជន ក្រុ​ម​ហ៊ុនសិរីមង្គលបានផ្តល់សេវាកម្មមួយចំនួ​​​​ន​ទៀត គឺសេវាតម្លើងរោង ម៉ាស៊ីន​ត្រជាក់ កង្ហារ និងបន្ទប់ទឹកអនាម័យ។

គួរបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបត្តិការរវាងដៃគូអាជីវកម្មធំៗ ក្នុងការផ្គត់ផ្គង់ផលិ​តផ​ល សេវាកម្មដើម្បី​ឱ្យមាន​ភាពងាយស្រួលដល់ការអនុវត្តន៍ការងារជាបន្តបន្ទាប់ និងដើម្បីបង្ហាញនូវស្មារតីរួបរួម សាមគ្គីភាព ការចូលរួម យក​ចិត្ត​ទុកដាក់ និងការខិតខំប្រឹងប្រែងខ្ពស់ ក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណី វិស័យអប់រំ ផលិតផល និងសេវាកម្ម
ក្នុង​​ស្រុក៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ទិវាពិភពលោកគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [366]


ប្រទេស​​ Turkey​ បាញ់ទំលាក់​យន្ត​ហោះ​យោធាប្រ​ទេស​ស៊េរី​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ កងកម្លាំងយោធារបស់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ប្រធាន​​រដ្ឋ​សភា ​នឹងទៅបំពេញទស្សនៈកិ​ច្ចមិត្តភា​ពនៅប្រទេស​ម៉ារ៉ុក ​និងកូដឌីវ័រ​

ភ្នំពេញ៖ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [396]


សភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកកូរ៉េចាប់អារម្មណ៍ធម្មជាតិ បរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ប្រតិភូសភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [576]


មេ​ធាវី​៥៨​រូប​ប្តេជ្ញា​បម្រើ​ការងា​ដោយ​សុច្ចរិត​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​

ភ្នំពេញ៖មេធាវីដែលទើបបញ្ចប់ការសសិក្សាផ្នែកវិជ្ជាជីវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [897]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 38 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 573 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039840​ នាក់