បណ្តាប្រទេស​ផ្តល់ជំនួយ​ជាថវិកា​សម្រាប់ ​អវតក ​ឆ្នាំ២០១៤-២០១៥ ​សរុប៦០,៥ ​លានដុល្លារ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ យោងតាម​​ សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គ​ជំនុំជម្រះ ​វិសាមញ្ញ ក្នុង​តុលាការ ​កម្ពុជា​ ដែល​ហៅ​កាត់​ថា អ​វ​តក ឬ​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា បាន​បង្ហាញ​ថា ថវិកា​សរុប​សម្រាប់​ឆ្នាំ​២០១៤ មាន​ចំនួន ៣១,៦ លាន​ដុល្លារ​អាមេរិក និង​សម្រាប់​​ឆ្នាំ​២០១៥ ចំនួន ២៨,៩ លាន​ដុល្លារ​អាមេរិក ។​ សេចក្តី​​​​ប្រកាស​ ដដែល បាន​បន្តថា គម្រោង​ថវិកា​សរុប ៦០,៥ លាន​ដុល្លារ​អាមេរិក សម្រាប់ ​សាលាក្តី​ខ្មែរក្រហម នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ត្រូវបាន​បែងចែក នៅ​ឆ្នាំ​២០១៤ គឺ​ភាគី​ជាតិ ចំនួន ៦,៤ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ ចំនួន ២៥,២ លាន​​ដុ​ល្លារ​អាមេរិក​។ ​ដោយឡែក នៅ​ឆ្នាំ​២០១៥ ភាគី​ជាតិ​ចំនួន ៦ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ ចំនួន ២២,៩ លាន​ដុល្លារ​​អាមេរិក​។​



​ សូមបញ្ជាក់​ថា ចាប់តាំងពី​បង្កើត សាលាក្តី​ខ្មែរ​ក្រម​ហ កាលពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៣ ត្រូវបាន​សាលាក្តី​ខ្មែរក្រហម ប្រកាសថា ខ្លួន​បាន​ចំណាយ​ថវិការ សរុប​ចំនួន ២០៨,៧ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ភាគី​ជាតិ ចំណាយ ៥១,៥ លាន​ដុល្លារ និង​ភាគី​អន្តរជាតិ ចំនួន ១៥៧,២ លាន​ដុល្លារ​អាមេរិក​។ សូម​បញ្ជាក់​បន្ថែម​ទៀត​ថា ជប៉ុន ជា​ប្រទេ​ស​ម្ចាស់​ជំនួយ​ធំ​របស់​សាលាក្តី ដែល​បាន​ចំណាយ​រហូតដល់​ជាង ៧៨ លាន​ដុល្លារ​៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [350]


ចាប់រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ

ចាប់​រំលោភប្អូនថ្លៃបានសំរេចនៅពេលទៅបេះបន្លែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [367]


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [733]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 135 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1143 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040410​ នាក់