ឃាត់ខ្លួនក្មេង​ទំនើង៦នាក់ ​ករណីទំនាស់​វាយតប់គ្នា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ នៅវេលាម៉ោង ១២:៣០នាទីយប់ឈានចូលថ្ងៃទី ១៩-០៣-១៤ កម្លាំងល្បាត របស់ អធិការ ដ្ឋាននគរ​បាល​ខណ្ឌសែនសុខ បានឃាត់ ខ្លួនក្មេងទំនើងចំនួន០៦នាក់ ដែលហឹង្សាវាយតប់គ្នា នៅ ចំណុច តាមផ្លូវបេតុង ភូមិ​ត្រពាំង​​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រភពរាយការណ៍ពីសមត្ថកិច្ចប៉ូលីសបានឲ្យដឹងថា ក្មេងទំនើង​ទាំង​៦​នាក់​នោះមានឈ្មោះ​១-ឈ្មោះ ផាត់ ភ័ណ្ឌ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទះ​​​​​​​ជួល ក្រុម៤ ភូមិ ត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសជាំភ្នែក ខាងស្តាំ ។២-ឈ្មោះ ងួន ងឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្រុម៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៣-ឈ្មោះ ដុំ សច្ចា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន ភី ស៊ី អេស ស្នាក់នៅផ្ទះជួល ក្រុម៤ ភូមិត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។ ៤-ឈ្មោះ ញ៉េប ម៉ាញ់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់​​​​​​​​​​នៅ​ផ្ទះ​ជួល ក្រុម៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៥-ឈ្មោះ ញ៉េម ជ្រឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខ​របរ សន្តិសុខ ភី ស៊ី អេស ស្នាក់នៅផ្ទះជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន។ ៦-ឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ សន្តិសុខ ស៊ី អេស អ៊ី ស្នាក់នៅផ្ទះជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន។ជនរងគ្រោះ ៖ឈ្មោះ វុធ សារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រង​របួស រងរបួសសៀតផ្កា ខាងឆ្វេង។

បើតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងទាំង ០៦នាក់ កំពុងដើរតាម​​​​ផ្លូវ (ចំណុច​កើតហេតុខាងលើ) ស្រាប់តែឈ្មោះ សារ៉ា សួរថា នរណាដើរអូសជើង ពេល​នោះ​ក៏​មានទំនាស់ពាក្យ​​សម្តី រហូតឈានដល់ការវាយតប់គ្នា ហើយកម្លាំងល្បាត របស់ អធិការ ដ្ឋាន នគរបាលខណ្ឌសែនសុខ ទៅដល់ក៏​ធ្វើ​ការ​ឃាត់ និងនាំខ្លួនយកមកអធិការដ្ឋានតែម្តង ។ បច្ចុប្បន្ន កំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចិន​គ្រហឹម​ ព្រមាន​អាមេរិក

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ប្រធានាធិប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [723]


ក្រឡាប់​ឡាន​ក្រុង​នៅប្រទេស​ហ៊្វីលីពីន​ឆក់យក​ជីវិត​អ្នកដំណើរ​ជាង​ ២១នាក់​

ប្រទេសហ៊្វីលីពីន៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ ឡានក្រុងដ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


​​ច្បាប់​ទទួល​បាន​​ព័ត៌មាន​​ នឹង​​លេចចេញ​រូបរាង​ ​នៅក្នុង​​អាណត្តិទី​៥នេះ​ ​

ភ្នំពេញ៖ ច្បាប់ទទួលបានព័ត៌មាន​ ត្រូវបានជំរុញឲ្យក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [456]


ចាត់វិធានការណ៍​អប់រំសិស្ស​សាលាដើម្បី​ទប់ស្កាត់អំពើ​ខុសឆ្គងថ្ងៃទី១៤កុម្ភៈ​

​មន្ទីរ​កិច្ច​ការ​នារី​រាជធានី​ បាន​បើក​វេទិកា​អប់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 192 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2076 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132590​ នាក់