ក្លឹបអ្នកកាសែតកម្ពុជា​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ប្រជាពល​រដ្ឋ​ដោយ​សារ​អគតិ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញៈប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក​ប៉ែន​សមិទ្ធិបានស្នើអោយប្រព័ន្ធផ្សព្វផ្សាយ មានវិទ្យុ ទូរទស្ស​​​​ន៍​និ​​ង​កាសែតទស្សនាវដ្តី ទាំងអស់ត្រូវប្រកាន់យកភាពឯករាជ្យឈរលើភាពត្រឹមត្រូ​វ ដោ​យមិនប្រកាន់និន្នាការ ដោយ​សារអគតិ នាំអោយមានការរើ​សអើង កាប់សម្លាប់គ្នានោះទេ ដើម្បីកាត់បន្ថយ​ការឈឺចាប់របស់ប្រជា​ពលរដ្ឋ​អោយមានកម្រិតកាន់តែតិចទៅៗ មកនៅកម្រិ​ត​មួយដែ​លអាចទទួលយកបានទាំងអស់គ្នា។ការស្នើ​សុំ​កុំ​ឲ្យប្រព័ន្ធផ្សព្វផ្សាយមានភាពលំអៀង ការផ្សាយមិនឯករាជ្យ ការផ្សាយនាំអោយមានអំពើហិង្សា​ប្រព័ន្ធផ្សព្វ​ផ្សាយ​មិនឯករាជ្យ ការពិបាកទទួលបានព័​ត៌មានគឺជាប្រធានបទមួយត្រូវបានលើកយ​​កមកជជែកវែកញែក​ដោយ​វាគ្មិនល្បីៗមកពីវិទ្យុ កាសែត ជាតិនិងអន្តរជាតិក្នុងវេទិ​កា​អ្នកនិពន្ធសារព័ត៌មាន ក្រោមប្រធានបទ​«សម្លឹងមើលប្រទេសកម្ពុជានៅក្នុងរយៈពេ​ល​ប្រាំឆ្នាំខាងមុខ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាល​ថ្មី»នៅ​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ២០១៣នៅសណ្ឋាគាសាន់វ៉េ។

លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកកាសែតប្រា​កដជា​ដឹង​ថា រឿងដែ​​លកើតឡើងអាចប៉ះពាល់ដល់សង្គម។ដូ​ច្នេះ​យើងត្រូវជៀសវាងនូវអ្វីដែលជាការញ៉ុះញ​ង់​​ អុចអាល​គ្រប់​បែបយ៉ាងដើម្បីកុំអោយសង្គមមានការឈឺចាប់។​ បញ្ហាទំាងមានការជ្រុលនិមយដូចជាការស្រលាញ់ពេក ការស្អប់ពេក ដែលភាសាខ្មែរយើងធ្វើសេចក្តីរាយការណ៍ទៅបំពោពជាមួយអាម្មណ៍ទំាងនោះធ្វើ​ឲ្យរឿងដែល​តូច​ក្លាយទៅជាធំក៏មាន។ អ្នកសារព័តមានគួរជៀសវាងនូវគំនិតអ គិតប្រកាន់​នូវគោលមួយលំអៀងទៅរក​ភាគិ​ម្ខាង​ដើម្បីផ្តួលរំលំភាគីម្ចាងទៀត បញ្ហានេះ ធ្វើឲ្យសង្គមមួយពោរពេញដោយភាពសំាញាំក្នុងសង្គម។លោក​បាន​ស្នើឲ្យអ្នកសារព័តមានទាំងអស់ក៏ដូចជាអ្នកនិពន្ទគួរគិតថាធ្វើត្រឹមត្រូវស្នើភាពគ្នា កុំញួសញុង អុចអាលគ្នា រហូតដល់បង្កឲ្យមានអំពើហិង្សាអ្វីមួយកើតឡើង។នៅពេលដែលអ្នកសារព័តមាន​ធ្វើទង្វើណាមួយដែលហួស​កំរិក អុតអាល ពេលនោះច្បាប់ត្រូវអនុវត្តចំពោះគាត់។ ប៉ុន្តែកុំឲ្យច្បាប់ចាត់ការនោះយើងសូមអំពាវនាវដល់ អ្នកសារព័តមានទាំងដែលគោរវិជ្ជាជីវៈត្រូវគិតពីផលប្រយោជន៍ប្រទេសជាតិជាធំ។

លោកបញ្ជាក់ថា«ក្នុងនាមជាអ្នកកាសែតមិនគួរធ្វើសេចក្តីរាយការណ៍ទៅហើយបណ្តាល​អោ​​យមានមនុស្ស​ស្លាប់ ​ដោយសារសេក្តីរាយការណ៍របស់ខ្លួននោះទេ ព្រោះវាមិនមែនគ្រាន់តែខុ​សវិជ្ជាជីវៈប៉ុណ្ណោះទេ វាក៏ខុស​នឹងក្រមសីលធម៌ ហើយច្បាប់ក៏នឹងមានវិធានការលើយើងទៀតផង»។លោក Denis Schrey តំណាងមូលនិធិខុន​រ៉ាដ​​ប្រចាំកម្ពុជាបានមានប្រ​សា​សន៍ថា លោកចង់ឃើញប្រព័ន្ធផ្សព្វផ្សាយផ្តល់សម្លេងគ្រប់ភាគី​​ ដើម្បីផ្តល់តុ​ល្យ​ភា​ព​គ្នាទៅវិញទៅមក បើមានតែម្ខាងៗនោះ​ លោកសួរថា តើអ្វីទៅជាការពិតនៃព័ត៌​មាននោះ។ក្នុងវេទិកានេះ ទោះបីវាគ្មិនម្នាក់ៗផ្តល់ទស្សនៈខុសៗគ្នាក្តី ក៏ពួកគេនៅតែចង់ឃើ​ញ ការកែទម្លាប់ចាស់របស់អ្នកព័ត៌មាន​ក្នុង​ការ​រាយការណ៍ខុសការពិត និងសំណូមពរអោយអង្គភាពរដ្ឋទាំងអស់ផ្តល់ភាពងាយស្រួលដល់​អ្នកសារ​ព័ត៌មាន​ ​ដើម្បីបានប្រភពព័ត៌មានពិត និងឆាប់រហ័ស។លោក ប៉ែន បូណា និពន្ឋនាយកវិទ្យុបារាំង​អន្តរជាតិ​ភាសា​ខ្មែរ(RFI) មានប្រ​សា​សន៍ថាសារបណ្តាញផ្សព្វផ្សាយព័តមានជាចង់រដ្ឋាភិបាលស្តាប់ព្រោះថាអ្នកសារ​អាច​តំរង់ផ្លូវមួយផងដែរ ហើងប្រពន្ទផ្សព្វផ្សាយជាអំណាចទី៤ ដូច្នេះអ្នកសារព័តមាន​មានឥទ្ធិពល​មួយក្នុង​សង្គម​ផងដែរ។លោក​បន្តថាពេលកន្លងមកបណ្តាញផ្សព្វផ្សាយបានរបាយការណ៍ពីការនយោបា​យពីរ​សង្គម​ស៊ីវិល ប៉ុន្តែខ្លួនយើងជាអ្នកសារព័តមានមិនទាន់បញ្ចេញសម្លេង និងត្រូ វធ្វើយ៉ាងដូចម្តេ​ចចំពោះការ​ដឹកនាំរដ្ឋា​ភិបាល ហើយយើងត្រូវធ្វើយ៉ាងដូម្តេចចំពោះរដ្ឋា ភិបាល និងរដ្ឋាភិបាល​គួធ្វើអ្វីចំពោះការដឹកនំារបស់​ខ្លួនក្នុង​ការ​ចង់បានរបស់ប្រជាពល រដ្ឋ។ ដូច្នេះអ្នកដែលមានបទពិសោធន៍ជាអ្នកសារព័តមានច្រើនណាស់​ ដូច្នេះយើង​ទំាងអស់​គ្នាគួរ​តែបញ្ចេញទស្សនៈរៀងខ្លួន ប៉ុន្តែទស្សនៈនោះត្រូវតែឯករាជ្យមិនមែននិន្ទាការនយោបាយទេ៕

ដោយៈ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1215]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1519]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1550]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1446]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [708]


គណបក្សហ្វ៊ុនស៊ិនប៉ិច​ ស្នើសុំឲ្យព្រះ​មហាក្សត្រ ​មានព្រះរាជតម្រិះ​ ចរចារឿង​នយោបា​យ ​

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិតទៅថ្វាយ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [445]


ជនពិការនៅតែ​ជូបឧបសគ្គក្នុង​ការចូលរួមសកម្មភាព​ក្នុងសង្គម​

ភ្នំពេញ៖ ជនពិការកម្ពុជានៅតែជួបឧបសគ្គក្នុងការចូលរួម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [518]


កម្ពុជាសល់​អង្ករជាង៣​លានតោន​សម្រាប់នាំ​ចេញឆ្នាំ​២០១៣-២០១៤​

ភ្នំពេញៈ សម្រាប់​ ឆ្នាំ២០១៣-២០១៤តុល្យភាព​ស្បៀ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [412]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 220 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1147 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1131661​ នាក់