ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ បានព្រមានយ៉ាងខ្លាំងចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធា នីភ្នំពេញ ដែលតាំងខ្លួនជាស្តេចក្រាញ់និងជាបងធំប្រចាំផ្សារនោះ គឺប្រឈមនឹងការដកតំណែងចេញ ប្រសិនបើមិនកែខ្លួនឲ្យបានល្អនោះទេ។ក្នុងកិច្ចប្រជុំជាមួយលោកប្រធាន អនុប្រធាន និងគណៈគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា ផ្សារមានសារៈសំខាន់ណាស់ មកលើសុខភាពប្រជាពលរដ្ឋដែលប្រធានផ្សារត្រូវតែយកចិត្តទុកដាក់មិនអាចព្រងើយកន្តើយបាននោះ ទេ។
លោកបន្តថា មកដល់ពេលនេះផ្សារគ្រប់គ្រងមិនទាន់បានល្អនូវឡើយទេ ដែលតំរូវឲ្យធ្វើអធិការ កិច្ចឡើងវិញចំពោះគណះកម្មាធិការផ្សារលើ គ្រប់វិស័យ។ ចាប់ពីពេលនេះទៅប្រធានផ្សារត្រូវគ្រប់គ្រងបុគ្គលិកខ្លួនឲ្យបានត្រឹមត្រូវទាំងបុគ្គលិកបណ្តែតបុគ្គលជាប់កិច្ចសន្យាសំដៅធ្វើយ៉ាងណាឲ្យពួកគេបំពេញការងារឲ្យបានល្អ ។
លោកអភិបាលរាជធានីភ្នំពេញបានរំលឹកថា កន្លងមកនេះ អ្នកគ្រប់គ្រងផ្សារទាំងអស់បញ្ចេញអាកប្បកិរិយាមិនល្អទេ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រធានផ្សារខ្លះបានក្លាយខ្លួនជាស្តេចក្រាញ់ជាបងធំប្រចាំផ្សារ។ “ចំណុចល្អមិនល្អទាក់ទងជាមួយប្រជាពលរដ្ឋ គេនឹងវាយតំលៃមិនគ្រាន់ជាសេដ្ឋកិច្ច ពាណិជ្ជកម្មសង្កមកិច្ចទេ វាជានយោបាយអញ្ជឹងអ្នកផ្សារ ពេញចិត្តរដ្ឋាភិបាលឬមិនពេញចិត្តក៏ផ្តើមចេញពីកន្លែងនឹងដែរ យើងធ្លាប់ឮទេផ្សារ យើង បង្កើតស្តង់លក់ដូរអាណាធិប្តេយ្យ ដើម្បីយកលុយយកកាក់ដូចជាឮរាល់ថ្ងៃ ប៉ុន្តែឥឡូវអត់ទេក្នុង ដំណាក់កាលតទៅមុខនេះ”។
លោកអភិបាលរាជធានីបន្តថា តាមព័ត័មានដែលគេបង្ហោះតាមFacebook ឲ្យឃើញថា នៅទីស្នាក់ផ្សារខ្លះបាននាំគ្នាលេងល្បែងស៊ីសង និងបង្កភាពអាណាធិបតេយ្យពេញស្នាក់ការដែលមិនសមជាកន្លែងធ្វើការ ងារគ្រប់គ្រងទីផ្សារឡើយ។ ប្រធានផ្សារមួយចំនួនទៀត គិតពីការដើរប្រមូលលុយជាធំ បង្កនូវបាតុភាពមិនល្អពេញផ្សារ។ ឯឧ.បន្តថា ពាក់ព័ន្ធនឹងបញ្ហាផ្សារនេះ បើយើងយកប្លង់ផ្សារទាំងនោះមកពិនិត្យមើលជាក់ស្តែង នឹងធ្វើទៅតាមច្បាប់ពិតជាមានប្រធានផ្សារមួយចំនួននឹងប្រឈមការជាប់ទោស ។
មានផ្សារខ្លះបើកប្រាក់ខែឲ្យបុគ្គលិកក្រោមឱវាទមិនគ្រប់ចំនួន លើបញ្ហានេះ សាលារាជធានីភ្នំពេញនឹងបង្កើតក្រុមការងារត្រូតពិនិត្យមួយលើ ប្រាក់ខែ បុគ្គលិក សន្តិសុខផ្សារ គឺខាងផ្សារជាអ្នករ៉ាប់រង បើរ៉ាប់រងមិនបានទេ ត្រូវតែមានហេតុផលច្សាស់លាស់។បើប្រធានផ្សារមិនមានសមត្ថភាពទេ ក្នុងការគ្រប់គ្រងផ្សារទេ សាលារាជធានីនឹងរកអ្នកមានសមត្ថភាពមកជំនួសវិញប្រធានផ្សារត្រូវតែចេះដឹងមិនចាញ់ចៅសង្កាត់នោះទេ៕ ភីន រ៉ា