មណ្ឌលគីរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ឯម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញបន្ទាប់ពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់រថយន្តឡង់គ្រីស័រ កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចក្បែរភ្នំបាយឆៅជិតផ្លូវ បំបែកកោះញែក-ប៊ូស្រា ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តឡង់គ្រីស័រពណ៌ខ្មៅមួយគ្រឿងជិះគ្នាពីនាក់ បើកបរពីទិសខាងលិចទៅកើតក្នុងល្បើនលឿនមានគោលដៅឆ្ពោះទៅខេត្តរតនៈគិរី លុះមកដល់ចំណុចកើតហេតុផ្លូវ មានស្ថានភាពកោងខ្លាំងអ្នកបើកបរក៏បានរេចង្កូតមកស្តាំបន្តិច ភ្លាមនោះមិនដឹងជាយ៉ាងមិចគាត់ក៏បានបួងចង្កូតត្រឡប់ មកឆ្វេងវិញអស់មួយទំហឹងបណ្តាលអោយធ្លាក់ចេញពីលើផ្លូវក្រឡាប់ផ្ងា ជើង បណ្ដាលឲ្យអ្នកបើកបរគៀបជាប់ក្នុងរថយ ន្តស្លាប់ភ្លាមៗ និងម្នាក់ទៀតបានផ្លោងចេញពីរថយន្តរងរបួសធ្ងន់ ។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ យុយ តុង ភេទប្រុស អាយុ ៦០ឆ្នាំ ជាអ្នកបើកបរ ។ អ្នករងរបួសធ្ងន់មានឈ្មោះ គង់ ចាន់ ភេទប្រុស អាយុជាង៦៣ឆ្នាំ អ្នកទាំងពីរមានទីលំនៅរាជធានី ភ្នំពេញ និងជាម្ចាស់ថៅកែសណ្ឋាគាប៉ារីស ។ រីឯរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ស៊េរី២០០៥ គ្មានស្លាកលេខ ។សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី អ្នកបើកបរមិនស្គាល់ស្ថានភាពផ្លូវ និង ខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ។ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅ រាជធានីភ្នំពេ ញ ៕
ដោយ៖ ភីនរ៉ា