អង្គការ​ NPA ​ផ្តល់ថវិកា​ជាង​២២​ម៉ឺន​៩​ពាន់​ដុល្លារ​អាមេរិក​មជ្ឈមណ្ឌល​ សកម្មភាព​កំចាត់មីន​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អង្គការ NPA របស់ប្រទេសន័រវេសផ្តល់ថវិកាជាង២២ម៉ឺន៩ពាន់ដុល្លារអាមេរិកដល់មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីនកម្ពុជា ដើម្បីអនុវត្តគំរោងបីលើការពង្រឹងសមត្ថភាពដោះមីនក្នុងការ​ចូលរួម​ចំណែក​ក្នុងជួយអ​ភិវឌ្ឍ​សង្គម​ក​ម្ពុជា។

 

          អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស (NPA) បានព្រមព្រៀងចុះហត្ថលេខាលើអនុស្សារណៈ​​​យោគ​យល់​​​គ្នា​ក្នុង​​​​​​ការ​ផ្តល់ និងទទួលជំនួយបន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ២២ម៉ឺន៩ពាន់៦០០​ដុល្លារ​​​អាមេរិក ជាមួយ មជ្ឈ​មណ្ឌល​​​សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង អាជ្ញាធរមីនកម្ពុជា ក្នុង ការអនុវត្ត​លើគំរោង​ចំនួន​បី ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពរបស់មន្ត្រីស៊ីម៉ាក់ក្នុងសកម្មភាព រំដោះ​ផ្ទៃដី​​ដែលមានមីន​នៅ​តំបន់​ភាគខាង​កើតរ​បស់​ប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាត្រូវបាន​រៀប​​ចំ​ធ្វើឡើងនៅ​ស្នាក់កណ្តាល​មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា ដោយមានវត្តមាន ឯ.ឧ ជុំ ប៊ុន​រ៉ុង អគ្គ​លេ​ខា​ធិការនៃអាជ្ញាធរមីន ឯ.ឧ ហេង រតនា អគ្គនាយក ស៊ីម៉ាក់ និងលោក តាំង ស៊ុនហាវ នាយក​ប្រចាំ​ប្រទេសនៃអង្គការ (NPA) នៃប្រទេសន័រវេស នាព្រឹក ថ្ងៃទី១៩ មីនានេះ។

 

          លោក តាំង ស៊ុនហាវ នាយករប្រចាំប្រទេសនៃអង្គការ (NPA) នៃប្រទេសន័រវេស មានប្រ សាសន៍​ថា​គំរោង​ទាំង​បីដែល (NPA) នៃប្រទេសន័រវេស និងស៊ីម៉ាក់បានព្រមព្រៀងគ្នានេះរួមមាន ទី១ គំរោងគាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាលស៊ីម៉ាក់ ពាក់ពន្ធ័និងសុនខហិតមីន គ្រឿងផ្ទុះ ដើម្បីធានាឲ្យមាន​ចំនួន​សុនខ​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិការរបស់ស៊ីម៉ាក់។

ឯ.ឧ ហេង រតនា មានប្រសាសន៍​ថា កន្លងទៅជំនួយរបស់ អិនភីអេ បានធ្លាក់ចុះ ហើយរហូត ដល់បិទ​គំរោង​តែម្តង​ក្នុងជួយដល់កម្ពុជាក្នុងវិស័យដោះមីន ប៉ុន្តែរយៈពេលចុងក្រោយនេះ អិនភីអេ បានផ្តល់​ជំនួយ​ជាច្រើន​ដើម្បី​ទ្រទ្រង់​ដល់សកម្មភាពនានារបស់ស៊ីម៉ាក់កាន់តែប្រសើរ។ ឯ.ឧ បញ្ជាក់​ថា នាពេលខាងមុខ អាច​នៅក្នុងអំឡុងខែឧសភា ខាងមុខនេះ សហរដ្ឋអាមេរិក នឹងផ្តល់ ជំនួយ​តាមរយៈអិនភីអេ ប្រមាណ២ លាន​៥សែន​ដុល្លារអាមេរិក​បន្ថែមទៀត​ដល់ស៊ីម៉ាក់ក្នុងបេសកកម្ម រំដោះផ្ទៃដីដែលមានមីនរបស់ស៊ីម៉ាក់។ តាមរយៈជំនួយនេះ ស៊ីម៉ាក់នឹងអាច​ពង្រីក​សមត្ថភាព​​​​​​​បន្ថែម ក្នុងការបន្តដំណើរការគំរោងទាំងពីរ ទាំងសុនខ​ហិតមីន និងគំរោង​នៃសុនខហិត​មីននាផ្នែក​ខាងកើត៕ ​​ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្មករ-កម្មការិនី​ជាង ​១២០០​នាក់​បន្ត ​ធ្វើ​កូ​ដកម្ម​ទាមទារ​៣​ចំណុច​

ភ្នំពេញ៖ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


​អាល្លឺម៉ង់​ផ្តល់​ថវិកា​ចំនួន​៤៧.០៥ ​លាន​អឺរ៉ូ​ សម្រាប់​ គម្រោង​អាទិភាព​ ចំនួន​៤​

ភ្នំពេញ៖ រដ្ឋាភិបាល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ក្រុមតោ​ខៀវ ​Chelsea​ យល់​ព្រម​ចុះកុងត្រា​ទិញ​កីឡាក​រ​ Mahamed​ Salah​

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមតោខៀវ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 386 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1224 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864901​ នាក់