ការនេសាទខុស​ច្បាប់​ប​ន្ត​កើន​មាន​កាន់​តែ​ច្រើន​នៅ​ខេត្ត​ចំនួន​៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ សហគមន៍​នេសាទបាននាំគ្នានិយាយពីបទល្មើសនេសាទនៅក្នុង​រយៈពេល​៦​ខែ នៃ​រដូវ​កាល​បិទ​នេសាទ​​ឆ្នាំ​២០១៣​នេះថា ការ​នេសាទ​ខុសច្បាប់បាន​បន្ត​កើន​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កណ្តាល កំពង់ចាម និង កំពង់ឆ្នាំង  ​ខណៈរាជរដ្ឋាភិបាលថ្មីកំពុងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំខាងលើ​មិន​ទាន់​រៀបរយ​បានល្អនោះ។

​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សុ​ចែត ឲ្យដឹង​នៅ​ថ្ងៃ​ទី​១ ​ខែ​តុលា​នេះ​ថា នៅ​ខេត្ត​កំពង់ចាម បទ​ល្មើស​នេសាទ​ដោយ​ប្រើ​ស្បៃ​ម៉ុង​ចាប់​កូន​ត្រី​ល្អិត​បន្ត​កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ ខណៈ​ខេត្តកណ្តាល និង​កំពង់​ឆ្នាំង​ក៏​មាន​បទ​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​ហាមឃាត់យ៉ាងសម្បើមដៃដូចគ្នានេះដែរ។​ប្រជា​នេសាទ​ម្នាក់​នៅ​ខេត្ត​កណ្តាល លោក មាស យ៉ាន បានឲ្យដឹងថា បទល្មើស​ដោយ​ប្រើ ស្បៃ​ម៉ុង និង​ដាយ​កូនកាត់ របស់​ជន​ជា​វៀតណាម​ និង​អ្នកនេសាទ​ខ្មែរ នៅតែ​បន្ត​កើនឡើង នៅ​ចំណុច​កំពង់​លួង ដល់​ព្រំដែន​ខេត្ត​កំពង់ឆ្នាំង​។ លោក​បន្ត​ថា ចំពោះសមត្ថកិច្ច​ដែល​ចុះ​ទៅ​មិន​បាន​បង្ក្រាបវិញនោះ គឺមិនបានចុះទៅបង្រ្កាបទេ​បែរជាទៅ​បង្កើនបទ​ល្មើស​បន្ថែមតាមរយៈទៅ​យក​លុយ​ពី​អ្នក​នេសាទ​ខុសច្បាប់​ទាំងនោះទៅវិញ។

​ចំណែកប្រជានេសាទ​​នៅ​ខេត្ត​កំពង់ឆ្នាំងវិញ លោក ឌុល គា​ល ក៏បានសម្តែងនូវការមិនសប្បាយចិត្តដូច​គ្នានេះ​ដែរថា គាត់​ជា​អ្នកដាក់មង និង​រាយ​សន្ទូច រក​បាន​តែ​ ពីរ បី ​គីឡូក្រាម​ក្នុង​មួយយ​ប់ ដែល​ពី​មុន​គាត់ ធ្លាប់រក​បាន​ជិត​១០​គីឡូ​ក្រាមក្នុងមួយយប់​។ លោកបន្ថែមថា ការថយចុះ​ផល​ត្រីនៅឆ្នាំ​នេះ ​ដោយសារអ្នក​នេសាទ​ខុស​ច្បាប់ ប្រើ​សាច់​អួន និង​ស្បៃ​ម៉ុង មាន​ចង្ងាយ​រាប់គីឡូម៉ែត្រ ក្នុង​មួយ​យប់ៗ អាច​រក​ត្រី​បាន​ពី​៣​ទៅ​៤​តោន​។​ជា​មួយគ្នានេះ លោក សេង ប៊ុនធឿន ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បានទទួលស្គាល់ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ស្បៃ​ម៉ុង និង​ការ​លួច​ចិញ្ចឹម​ត្រី​ស្តោរ​នៅតែ​កើតមានក្នុងទឹកដីខេត្តកំពុង់ឆ្នាំ ហើយ​លោក​ក៏​កំពុង​តែចាត់វិធានការ​នេះបន្ទាន់ផងដែរដោយមិន​មាន​ការ​យក​លុយ​ជា​ថ្នូរ​នោះទេ​។ លោក​ត្អូញត្អែរថា រាល់ការ​ចុះបង្រាបជនល្មើសហាក់ដូចជាដឹងខ្លួនមុន គឺជនល្មើស​បាន​ពន្លិច​ឧបករណ៍ខុស​ច្បាប់​ទាំង​នោះ ទៅ​ក្នុង​​ទឹក​​អស់ ធ្វើឲ្យក្រុមសមត្ថកិច្ចពិបាកក្នុងការរុករកបទល្មើស។

​នៅ​ថ្ងៃ​អង្គារ​នេះអ្នកយកព័ត៌មានយើង​មិនអាច​សុំ​ការបំភ្លឺ​ពី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្តាល​បានទេ ចំណែ​កលោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម គង់ សុរិទ្ធ បដិសេធ​មិនអធិប្បាយ ដោយ​លោក​អះ​អាង​ថា កំពុង​ជាប់រវល់ការងារ​។​​បើតាម​ប្រតិទិនរបស់រាជរដ្ឋាភិបាល រដូវ​បិទ​នេសាទ​បាន​កំណត់​រយៈពេល​៦​ខែ ចាប់​ពី​ថ្ងៃ​ទី​០១ ​ខែមិថុនា នៅ​ខ្សែស្រប​ភាគ​ខាងជើង​ទន្លេ​ចតុមុខ​។ រីឯ​នៅ​ភាគខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ ហាម​ឃាត់​​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា​មកម្ល៉េះ។​ ចំណែកឧបករណ៍​ចំនួន​៧​ប្រភេទ មានដូចជា អួន​ ម៉ាញ់ (​សំណាញ់​​ក្រឡា​ញឹក ការប្រើ​ទូក​ម៉ាស៊ីន​អូស​) ចៃ​រ៉ា​(​សំណាញ់​ក្រឡា​ធំៗ ចែវ​ទូក​) និង​ឈ្នក់ ជាដើម ត្រូវ​បាន​ហាម​ឃាត់ជាដាច់ខាត​។

​ប៉ុន្តែអ្នកនេសាទ នៅតែ​អាច​នេសាទ​បាន​ជា​ធម្មតា​បាន ដោយប្រើប្រាស់​ឧបករណ៍​នេសាទ ជា​លក្ខណៈ គ្រួសារ ដូចជា លប  សៃយ៉ឺន និង​របាំង​ព្រួល រួមផ្សំ មិន​លើស​ពី​១០​ម៉ែត្រ ឬ​មិន​លើស​ពី​១​ភាគ​២​នៃ​ទទឹង​មុខទឹក​។ទាក់​ទិនទៅនឹងឧបករណ៍ហាមឃាត់ទាំង៧ប្រភេទខាងលើ ហាក់គ្មានប្រសិទ្ធិភាពចំពោះជនល្មើសនោះទេ គឺ​ពួកគេ​នៅតែលួចប្រព្រឹត្តហើយមានកាន់តែច្រើនជាងមុនទៅទៀត ពិសេសពួកគេហាក់មានអ្នកនៅពីក្រោយ ចាំ​ទទួល​ផលពីបទល្មើសទាំងនោះ ព្រោះរាល់ពេលសមត្ថកិច្ចចុះទៅបង្រ្កាបពុំដែលទទួលបានផលវិជ្ជមាន​ប៉ុន្មាន​នោះ​ទេដោយពួកគេដឹងមុនជានិច្ច៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អ៊ីតាលី ជួប​អេស្ប៉ាញ វេលា​ម៉ោង​៥ល្ងាច

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


ឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន

កណ្តាល៖ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


​មេបក្សសង្រ្គោះជាតិ ​និងលោក​ រ៉ុង ​ឈុន​ បណ្តើរគ្នាចេញ​ពីសាលាដំបូង​ដោយគ្មាន​ការចាប់ខ្លួន​

ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [452]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 468 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1372 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865049​ នាក់