កូន​ប្រុស​របស់​ឧត្តម​សេនីយ៍​ li​ Shuangjiang​ ជាប់​ពន្ធ​នាគារ​ ១០ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ប្រទេសចិន៖ សារព័ត៌មានរបស់ចិនបានអោយដឹងថា កូនប្រុសរបស់លោកឧត្តមសេនីយ៍ Li Shuangjiang  ត្រូវបានតុលាការប្រទេសចិនកាត់ទោសអោយជាប់ពន្ធនាគារ ១០ ឆ្នាំពីបទចាប់រំលោភស្រ្តីម្នាក់។  
តុលាការប្រទេសចិនបានបន្តថា ជនជាប់ចោទនោះឈ្មោះ Li Tianyi អាយុ ១៧ឆ្នាំនិងបក្សពួករបស់
ខ្លួន ៤នាក់ទៀតបានចាប់រំលោភស្រ្តីម្នាក់នៅក្នុងសណ្ឋាគារប៉េកាំងបន្ទាប់ពីពួកគេផឹកស៊ីរួចរាល់។

ជនជាប់ចោទ Li Tianyi បានបដិសេធលើការចោទប្រកាន់ទាំងនោះដោយនិយាយថានាងគឺជាស្រីលក់ខ្លួន។ ម្តាយរបស់ Li Tianyi ឈ្មោះ Meng Ge គឺជាតារាចម្រៀងដ៏ល្បីល្បាញនៅក្នុងជួរកងទ័ពរំដោះជាតិរបស់ប្រទេស ចិន។ ករណីនេះត្រួវបានបើកសាវនាការ ឡើងនៅក្នុងតុលាការ Haidian ភាគពាយ័ព្យនៃទីក្រុងប៉េកាំងរីឯជន ជាប់ចោទ ៤នាក់ផ្សេងទៀតនឹងត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំទៅ ១២ឆ្នាំ។នេះគឺមិនមែនជារឿងលើកទីមួយទេ ដែល Li Tianyi បានធ្វើតាមពិតទៅគាត់ធ្លាប់បានទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍លើប្តីប្រពន្ធមួយគូហើយ ត្រូវបានតុលាការចិនកាត់ទោសអោយជាប់ពន្ធនាគារ ១ឆ្នាំ។ លោកឧត្តមសេនីយ៍ Li Shuangjiang បានសុំទោស ដល់ប្តីប្រពន្ធទាំងពីរនាក់នោះ។ អ្នកផ្តល់ព័ត៌មានរបស់ចិនបានអោយដឹងថា ការប្រព្រឹត្តរបស់ Li Tianyi ធ្វើ
អោយប្រជាជនចិនទាំងអស់គ្នាខឹងនិងស្អប់ខ្ពើមយ៉ាងខ្លាំង។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [387]


គណៈកម្មការនាយកហ៊្វុនស៊ិនប៉ិច បានថ្វាយលិខិតយាង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី

​មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


រដ្ឋធម្ម​នុញ្ញ​បាន​ចែង​ថា​ព្រះមហាក្សត្រ​គ្មាន​នរណា​អាច​បំពារ​បំពាន​បាន​ឡើយ​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


មនុស្ស ២​​​​នាក់​ជាប់ចោទ​ពីបទ​សំលាប់​លោក​ Dean​ Mayley​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មន្រ្តីប៉ូលីសអង់គ្លេសបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 95 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 669 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039936​ នាក់