UNODC.វាយតម្លៃ​ខ្ពស់​លើស្នាដៃកម្ពុជា​ក្នុង​​ការ​​បង្ក្រាប​​ឧក្រិ​ដ្ឋ​​កម្ម​​​គ្រឿង​​​ញៀន​​និ​ង​​លុយ​​កង្វក់​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ មន្ត្រីការិយាល័យ​របស់អង្កការសហប្រជាជាតិប្រ​យុ​ទ្ធ​ប្រ​ឆំាង​គ្រឿ​ង​ញៀ​​ន​​​​និងឧ​ក្រិ​ដ្ឋ​​កម្មប្រចំា​តំបន់​(UNODC)​កោតសសើរចំពោះស្នាដៃកង​កលំាងមន្ត្រីកម្ពុ​ជាក្នុង​ការប​ង្ក្រាបប​ទ​ល្មើ​សឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​និង​លុយកង្វក់ឆ្លងដែនខុសច្បាប់របស់ឧ​ក្រិ​ដ្ឋ​ជន​ពី​ប​ណ្តា​ប្រ​ទេ​សនានាដើម្បីចែកចាយបន្តទៅប្រទេសដទៃ។ការ​​​​​​​​កោតសរសើរនេះបានធ្វើឡើងក្នុងជំនូបរវាងលោក Jeremy Douglas តំណាង​កា​រិយាល័យ​អង្កការ​សហ​ប្រជាជាតិ​ប្រយុទ្ធប្រឆំាងគ្រឿញៀននិងឧក្រិដ្ឋតំបន់ជាមួយលោក  ឧ​​ប​​​នា​​​យករដ្ឋមន្ត្រីក្រសូងមហាផ្ទៃ ស ខេង​​ នៅព្រឹក​ថ្ងៃទី១៦​ខែតុលាឆ្នំា២០១៣នៅ​ទីស្តី​កា​រ​ក្រសួ​ងមហាផ្ទៃ។ ក្នុង​ជំ​នួបរបស់ជាន់​ខ្ពស់​ផ្តោតសំខាន់ទៅលើ​ការ​បង្ក្រាប​​​​​គ្រឿ​ងញៀ​ននិងលុយក​ង្វ​ក់​ឆ្ល​ងដែនខុសច្បាប់​និងប្រមូលផ្តុំលើការពិភាក្សាពីការបន្ត​កិច្ចសហប្រតិ​ប​ត្តិ​កា​រនៅ​ពេ​ល​​​​ខា​ង​​មុ​ខ​ប​ន្ត​ទៀ​តរវាងUNODCជាមួយក​ម្ពុជា ជាពិសេសការគំា​ទ្ររបស់​អង្គកា​រ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀ​ននិងឧក្រិដ្ឋកម្មប្រចំាតំបន់ចំពោះរដ្ឋាភិបាល​ក​ម្ពុជាក្រោមការ​អ​នុ​វត្តផ្ទា​ល់​រ​ប​ស់​ក្រ​សួ​ង​មហា​ផ្ទៃ។

ក្នុងកិច្ចជំនួបនោះលោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង មានប្រសាសន៍ថាក្រោ​មការជួ​យគំា​​ទ្រ​​របស់UNODC​នា​​​​ពេលក​ន្លងមកធ្វើឲ្យប្រទេស​កម្ពុជាទទួលបានជោគជ័​យធំៗក្នុង​ប​ង្ក្រាបបទល្មើសគ្រឿងញៀ​ននិងបទល្មើស​លុយ​​​កង្វក់​​​​​ឆ្លងដែនរប​ស់ឧក្រិដ្ឋជនដែលមាន​គោ​​លបំណ​ងចែកចាយក្នុងប្រទេសកម្ពុជា​និងបន្តទៅ​អរិយ​ប្រទេស​​​​​​​នានា។​ពេល​កន្លងមកប្រទេសកម្ពុជាបានបង្រ្កាបបទល្មើសឆ្លងដែនគ្រឿងញៀន និងលុយក​ង្វក់​មាន​​​​​​​សមិទ្ធិ​ផល​ធំៗ​មួយ​ចំនួនគួរកត់សំគាល់។​ប៉ុន្តែប្រ​ទេ​ស​យើ​ង​មិ​ន​ទា​​​ន់ប​ង្ក្រាបបទ​ល្មើ​ស​ទំាងស្រុ​​ងនៅឡើយទេ ​​​​ព្រោះ​​​​ថាបទ​ល្មើស​ទំាង​​នោះមាន​លក្ខណៈ​ជាប្រព័​ន្ធ។ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់​​​បន្ថែម​ថា​​​ពាក់​​​​​ព័ន្ធនិងបញ្ហា​គ្រឿងញៀ​ន​ក៏​ដូ​ច​ជាការចចារលុ​យកង្វក់នៅក្នុងប្រទេសកម្ពុជាមិ​នទាន់បាន​លុប​បំបាត់​ទំា​ង​​ស្រុងនោះទេ ព្រោះថាការចចារនេះមានលក្ខណៈជាសាកល ហើយប្រទេ​សកម្ពុជា​​ជាប្រ​ទេ​សដែលរង​គ្រោះ​ ។ ​លោក​ ​Jeremy Douglas បានមានប្រសាសន៍ដោយ​ភ្នាក់ផ្អើលចំពោះការ​បង្ក្រា​បបទល្មើសគ្រឿងញៀននិងលុ​យ​​​​​​​កង្វក់​របស់ក្រុមសមត្ថកិច្ចកម្ពុជាថា កម្ពុជាប្រទេ​សក​ម្ពុជា​បា​ន​ប​ង្ក្រាប់បទល្មើសទំាង​នេះគួរ​អោយកត់​សំគាល់។​​​​ពេលនេះកម្ពុជាមានការអភិ​វឌ្ឍទំា​ង​ផ្នែ​ក​សេដ្ឋកិច្ច​និ​ង​សង្គម​កិច្ច​ដោយមានសន្ទុះខ្លាំង ។លោក​​​ប​ន្ត​ថា៦​ឆ្នាំ​មុនលោកបានមកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជាក្នុងនាម ជា​​អ្នកជួយ​ស្រាវជ្រាវសារ​ធាតុគីមី​ក្នុង​ការ​​ផលិត​គ្រឿងញៀន។​ ហើយពេលនោះគាត់បា​នវា​យត​ម្លៃខ្ពស់ចំពោះការខិតខំរបស់រាដ្ឋា​ភិបាលកម្ពុជាជា​ពិសេស​​ក្រសួងមហាផ្ទៃ ដែល​បា​នជ​ម្រុញយ៉ាងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆំាងគ្រឿងញៀននិងលុយកកង្វក់។ UNODC បា​ន​ត្រៀ​មលក្ខណៈនិងប្តេជ្ញាចិត្តក្នុងការបន្តជួយប្រទេសកម្ពុជាក្នុងការបណ្តុះបណ្តាលធន​ធានម​នុ​ស្ស​ ក៏ដូ​ចជាពង្រឹងសមត្ថភាពផ្សេងៗទៀតដល់មន្ត្រីអនុវត្ត​ច្បាប់រ​ប​ស់​ក​ម្ពុ​ជាក្នុង​ការ​ប្រយុ​ទ្ធ​ប្រ​​ឆំា​ង​គ្រឿ​ង​ញៀន។​​​​ក្នុងកិច្ចជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី​ ស ខេងបានស្នើឲ្យ អ​ង្ក​ការUNODC ប​ន្តជួយ​បណ្តុះ​បណ្តា​លរដល់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធ្វើយ៉ាង​ណា​មានសម​ត្ថ​ភា​​ពគ្រប់គ្រា​ន់ក្នុង​ការប្រយុទ្ធ​ប្រឆំាង​គ្រឿងញៀន។លើសពីនេះលោកបាន​ស្នើ​ឲ្យ​UN​O​D​C​ បន្តជួយពង្រឹងការឃោសនាដល់ពលរដ្ឋកម្ពុ​ជាឲ្យ​យល់​ដឹងពីតម្លៃគ្រឿញៀន ថ្វីត្បិត​តែ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជាកំពុងធ្វើការងាយ៉ាងស្រស្រាក់ស្រំាក៏ដោយ។ លោក Jeremy Douglas មានប្រសាសន៍ថាUNODC បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេ​ច​ក្នុងកាជួយ​​​ដល់មន្ត្រីរបស់​កម្ពុ​ជាក្នុងអនុវត្តច្បាប់ ហើយUNODCនិងពិចារណាវិធានការ ជាក់ស្តែងក្នុង​កា​រ​អ​នុ​វត្តដល់​មន្ត្រី​អនុវត្តច្បាប់​របស់​​​កម្ពុជា ៕ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែកនៅទីក្រុង ​Mogadishu ​ឆក់យ​កជី​វិតមនុស្សចំនួន ​១២នាក់​

ប្រទេសសូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [346]


កង​កម្លាំង​យោធា​អ៊ីស្រាអ៊ែល​បាញ់​សំលាប់​ជនជាតិ​ប៉ាឡេស​ស្ទីន​ ៣នាក់​​

អ៊ីស្រាអ៊ែល៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ជនជាតិប៉ាឡេសស្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


លោក​ Hassan ​al- Droui​ ត្រួវ​បាន​គេបាញ់​សំលាប់​នៅទីក្រុង​ Sirte​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា​ កាលពីថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 286 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 662 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963562​ នាក់