សាច់ញ្ញាតិអ្នក​ជាប់ឃុំ ​នៅពន្ធនាគារ​ត្រពាំងផ្លុង​ និងអ្នកបាត់​បង់ជីវិត​ជួបគ្នានៅថ្ងៃនេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនានេះ ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារ ត្រពាំងផ្លុង ខេត្តកំពង់ចាម ចំនួន ២១​​នាក់ និងគ្រួសារ របស់​កម្មករ​៤នាក់ ដែល​បាន​ស្លាប់​​​នៅ​ក្នុងហេតុ​ការ​ ​​​បង្រ្កាប​​​នៅ​ផ្លូវ​វេងស្រេង បាន​ជួប​ជុំគ្នា នៅ​ទី​ស្នាក់​​​ការ​​សមា​គម​​គ្រូ​បង្រៀន ក្នុងទីក្រុងភ្នំពេញ​ដើម្បី​ចង់ដឹងពី​ស្ថាន​ភាព របស់អ្នកជាប់​មន្ទី​រ​ឃុំឃាំង និង​​ដើម្បី​​ផ្តល់​ជូន​​ថវិកា​ខ្លះ ដែល​ទទួល​បាន​ពី​សប្បុរសជន​នៅក្រៅប្រទេស​។ នៅក្នុងពិធីជួបជុំនោះ ​គ្រួសារជនរងគ្រោះ​បានអំពាវ​នាវ​ដល់រាជរដ្ឋាភិបាល និងតុលាការ​ឲ្យ​ដោះ​លែងអ្នក​ជាប់​ឃុំទាំង២១នាក់ និងស្វែងរកយុត្តិធម៌​ជូនកម្មករ​​ចំនួន៤នាក់ ដែល​បាត់​បង់​ជីវិត​។

ភរិយា លោក វន់ ពៅ ​​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ស្ថិតក្នុង​ចំណោម​គ្រួសារអ្នក​​​ជាប់​​ពន្ធនាគារ​​ទាំង ២១នាក់ ក៏បានឲ្យដឹងដែរថា ស្ថានភាពស្វាមី​របស់ខ្លួន កំពុង​​ទ្រុឌ​ទ្រោម​​ ដោយសារ​ជំងឺ​​​ចាស់​ប្រចាំកាយ លោកស្រីស្នើសុំឲ្យមានការដោះលែងប្តី​លោកស្រីឲ្យ​បានឆាប់ដើម្បីបានមកព្យាបាលជំងឺរបស់គាត់។ សូម​បញ្ជាក់ថា សមត្ថកិច្ចរដ្ឋាភិបាលបាន​ចាប់ខ្លួន​អ្នកជាប់ពន្ធនាគារត្រពាំងផ្លុងទាំង ២១នាក់ ​កាល​​​ពីថ្ងៃ​ទី២ និង​ទី៣ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេល​​ប្រមូល​ផ្តុំគ្នា​តវ៉ា​ទាម​ទារ​​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែគោល​កម្ម​ករ​ចំនួន​១៦០ដុល្លារក្នុងខែ។ អ្នកទាំង​នោះ ត្រូវតុលាការ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​ចោទ​​​ពី​​បទ​បង្ក​ហិង្សា​​ដោយ​​ចេតនា និង​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​សាធារណៈ​៕ 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពិធីប្រកាសចូលកាន់តំណែងអភិបាល​រាជ​ធានី​ភ្នំ​ពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា នេះនៅសាលារាជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [431]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 330 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 587 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864264​ នាក់