អា​ជ្ញា​ធរក្រុង​​​ ​និង​សង្គម​ស៊ីវិល​ព្រម​ព្រៀងគ្នា​បង្កើត​កញ្ចប់​អន្តរាគមន៍​និង​សេវា​ជួយស​ង្គ្រោះ ​សហគមន៍​ក្រី​ក្រក្នុង​រាជ​ធានីភ្នំ​ពេញ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

     ភ្នំពេញៈ សាលារាជធានីភ្នំពេញពង្រឹងភាពជាដៃគូរជាមួយក្រុមអង្គការសង្គមស៊ីវិល ដោយផ្តើម​ពិភា​​ក្សាគ្នា​លើ​ផ្នែក​​សេវាសំខាន់ៗដែលត្រូវជួយប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ឲ្យ​កាន់តែមានប្រសិទ្ធិភាព សំដៅ​​ជំរុញឲ្យពួកគេបានរស់នៅក្នុងស្ថានភាពល្អប្រសើរដូចពលរដ្ឋដ៏ទៃទៀត ក្នុងសង្គម​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពង្រឹងការ​សម្របសម្រួលភាពជាដៃគូសម្រាប់កាត់បន្ថយភាពក្រីក្រក្នុងនៅ តាមសហ​គមន៍ក្រីក្រក្នុងរាជ​​ធានី​ភ្នំពេញ​នាព្រឹកថ្ងៃទី​១៨ខែមីនា លោក ប៉ា សុជាតិវង្សមានប្រសាស ន៍​ថា នេះជាកិច្ចពិភាក្សា​ដ៏ល្អដើម្បីឈានទៅស​ម្រេច​បានក្នុងការអភិវឌ្ឍ​សហគមន៍ក្រីក្រក្នុងរាជាធានី​ភ្នំពេ​ញទទួលបានជោគជ័យ។ ក្នុងនោះកិច្ចពិភាក្សា​បានផ្តោត​សំខាន់​លើតំរូវការ​ជាក់ស្តែង​រ​បស់ប្រជា​ពល​រដ្ឋក្រីក្រក្នុង​សហគមន៍ ហើយបង្កើតជាកញ្ចប់អប្បរមា ដែលមាន​សេវា​សង្គម ផ្ទះសម្បែង និងដីធ្លី សំដៅធានាការឆ្លើយតបឲ្យចំទិសដៅ។

     

លោកអភិបាលរាជធានីបញ្ជាក់ថា កាភិវឌ្ឍន៍សហគមន៍ក្រីក្រជាការងារមួយដ៏ល្អបាក ដែលតម្រូវ​ឲ្យ​មាន​កិច្ច​សហ​ការ​​​​​​​​​​គ្នាដោយភាពអត់ធ្មត់បេត្តជ្ញាចិត្តខ្ពស់ រួមមួយនឹងវិធីសាស្រ្តចំរុះសម្រាប់ដោះ​ស្រាយ​រាល់​សេចក្តីត្រូវ​ការ​របស់អ្នកក្រីក្រក្នុងរាជធានី។

          លោកបន្ថែមថា ដើម្បីឈានទៅដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាពខ្ពស់អាជ្ញាធរក្រុង​មា​ន​ផែន​ការ​ចំនួន3 ក្នុងនោះ ពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិ ពង្រឹង​ភាពដៃគូ​ជាមួយវិ​ស័យ​ឯក​ជន និងការបង្កើនកិច្ចសហការជាមួយទីក្រុងសម្ពន្ធ័មេត្រី​ពរបស់រាជធានីភ្នំ ពេញ ជាមួយបណ្តា​​ប្រទេស​ផ្សេងៗ​ទៀត ​​​ដែលទាំងនេះនឹងទាញយកសមាណចិត្តបានកាន់តែច្រើន ក្នុងការ​អភិវឌ្ឍកិច្ចពិភាក្សាបានផ្តោតសំខាន់លើតំរូវការ​ជាក់​​ស្តែងរបស់ប្រជា​ពល​រដ្ឋក្រីក្រក្នុងសហគមន៍ ហើយបង្កើតជាកញ្ចប់អប្បរមា ដែលមានសេវាសង្គម ផ្ទះសម្បែង និង​ដីធ្លី សំដៅធានាការឆ្លើយតបឲ្យចំទិសដៅ។

      លោកអភិបាលរាជធានីបញ្ជាក់ថា កាភិវឌ្ឍន៍សហគមន៍ក្រីក្រជាការងារមួយដ៏ល្អបាក ដែលតម្រូវ​ឲ្យ​មាន​កិច្ច​សហ​ការគ្នាដោយភាពអត់ធ្មត់បេត្តជ្ញាចិត្តខ្ពស់ រួមមួយនឹងវិធីសាស្រ្តចំរុះសម្រាប់ដោះ​ស្រាយ​រាល់​សេចក្តី​​​ត្រូវការ​របស់​អ្នកក្រីក្រក្នុងរាជធានី។

      លោកបន្ថែមថា ដើម្បីឈានទៅដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាពខ្ពស់អាជ្ញាធរក្រុង​មា​ន​ផែន​ការចំនួន3 ក្នុងនោះ ពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិ ពង្រឹង​ភាពដៃគូជាមួយវិស័យឯកជន និងការបង្កើនកិច្ចសហការជាមួយទីក្រុងសម្ពន្ធ័មេត្រី​ពរបស់រាជធានីភ្នំ ពេញ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែល​ទាំងនេះនឹងទាញយកសមាណចិត្តបានកាន់តែច្រើន ក្នុងការអភិវឌ្ឍសហគមន៍ក្រីក្រទាំងនោះ។ លោក​បាន​អះ​អាងថា ក្នុងសកម្មភាពនេះអាជ្ញាធរខណ្ឌទាំង 12ត្រូវជ្រើសរើសសហគមន៍ក្រីក្រក្នុងភូមិសាស្រ្តរបស់ខ្លួនចំនួន​មួយ​ហើយ​សហការជាមួយ អង្គការ សង្គម​ស៊ីវិល និងវិស័យឯកជន ដើម្បីឲ្យវាក្លាយជាគំរូជោគជ័យ ដើម្បីឈាន​ឆ្ពោះ​ទៅ​កាន់សហគមន៍ ក្រីក្រផ្សេងៗទៀត។

      លោកស្រី រ៉ានណា ផ្លារើ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាមានប្រសាសន៍ថា នេះជាការ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់រវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នក​ក្រក្នុង​រាជធានី​ភ្នំពេញ ​​ហើយដើម្បីឲ្យការវិនិយោគនៅតាមសហគមន៍មានប្រសិទ្ធិភាព ត្រូវ តែផ្តោត​ការយកចិត្តទុកដាក់​លើគោល​នយោបាយ និងក្រខណ្ឌផ្លូវច្បាប់ ដោយតម្រូវឲ្យពួកគេទទួល បាន​ដីធ្លី​ និងលំនៅដ្ឋានរស់នៅជាមុនសិន ទើបអាច​កាត់​​បន្ថយភាពងាយរងគ្រោះពីស្ថានភាពក្រីក្រ ជាដើម។ លោកស្រីអះអាងថា ការងារទាំងនេះ​គឺអាចជួយពួកគេ​បាន​​​ដោយរាល់ការអភិវឌ្ឍនានា ត្រូវ​ធា​នា​ឲ្យពួកគេទទួល បានផលប្រយោជន៍ប្រកដោយតម្លាភាព និង​ស្មើភាព​ជាមួយពលរដ្ឋដ៏ទៃទៀត។

      សូមបញ្ជាក់ថា តាមរបាយការណ៍ពីអង្គការយូនីសេហ្វក្នុងរាជធានីភ្នំពេញមានសហគមន៍​ក្រីក្រ​រហូតដល់​ជាង​៥០០​សហគមន៍ ដោយពួកគេកំពុងរស់នៅក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរជាច្រើន រួមមាន​កង្វះ ប្រាក់ចំនូល និងមុខរបរ កង្វះសេវាសង្គមជាមូលដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័មានកម្រិត និងបញ្ហាកម្ម សិទ្ធិដីធ្លី​និងជំរកដែល​ទាមទារឲ្យមាន​ការ​ដោះស្រាយជូនពួកគាត់ជាបន្ទាន់៕ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អង្គការ WWF​ ផ្សព្វផ្សាយគម្រោង​ថ្មីសម្រាប់​តំបន់ព្រៃទេស​ភាពក្នុងខេត្ត​មណ្ឌលគិរី​

ភ្នំពេញ៖ អង្គការ WWF កម្ពុជាបានអះអាងថា គម្រោងថ្មីស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [331]


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [717]


​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញនៅ​តែរក្សាតម្លៃថេរដដែល​រយៈពេល​១៤​ឆ្នាំមកនេះ​​

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាករស្វយ័តក្រុងភ្នំពេញន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 427 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 924 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864601​ នាក់