ភ្នំពេញ៖កងអាវុធហត្ថលេខ៧១១និងពេទ្យកម្រិត២លេខ៨០៨នៃកងកម្លាំងស្ម័គ្រចិត្តកម្ពុជាចំនួន១៥២នាក់
ក្នុងនោះមានស្រ្តី១០នាក់បានចេញដំណើរនៅថ្ងៃទី៤ខែមេសា ឆ្នាំ២០១៣ដើម្បីទៅចូលរួមបំពេញបេសកម្ម
ថែរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ(UN) នៅប្រទេសស៊ូដង់ខាងត្បូង។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ បានលើកឡើងក្នុង
ពីធីជូនដំណើរនោះថា ការបញ្ជូនកងរាជអាវុធហត្ថលេខ ៧១១និងពេទ្យកំរិត២លេខ៨០៨ចេញបំពេញ
បេសកម្មការទូត នៅប្រទេសស៊ូដង់ខាងត្បូងនាពេលនេះ ជាលើកទី២ដើម្បីផ្លាស់ប្តូរកងអាវុធហត្ថលេខ
៧០២និងពេទ្យលេខ៨០១ ដែល ត្រូវបញ្ចប់បេសកម្មអន្តជាតិដ៏ឧត្តុង្គឧត្តមនៅប្រទេសស៊ូដង់ ប្រកបដោយ
ជោគជ័យហើយនឹងធ្វើមាតុនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៣ខាងមុននេះតាមប្រពៃ
ណី«ទៅគ្រប់មកគ្រប់»។
លោកនាយឧត្តមសេនីយ៍ឯក ទៀ ទាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងការពារ ជាតិ ជាតំណាងដ៏ខ្ពង់
ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមាន
ប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានបន្តប្តេជ្ញាយ៉ាងមុតមាំក្នុងកិច្ចការមនុស្សធម៌ ព្រមទំាងការកសាង
និងរក្សាសន្តិភាពលើពិភពលោកតាមរយៈបញ្ជូនកងកម្លាំងរបស់កម្ពុជាឲ្យទៅបំពេញបេសកម្មរក្ស
សន្តិភាពនៅតាមប្រទេសមួយចំនួន ក្នុងក្របខណ្ឌ័នៃអង្កការសហប្រជាជាតិ ស្របតាម សមត្ថភាព
និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា ចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១២ នេះកងកម្លាំងស្ម័គ្រចិត្តកម្ពុជាបាន
ទៅបំពេញបេសកម្មអន្តរជាតិនានា របស់អង្កការសហប្រជាជាតិ ជាអាទិ៍នៅប្រទេស ស៊ូដង់ អាហ្រ្វិក
កណ្តាល ឆាដ លីបង់ សីរី ស៊ូដង់ខាងត្បូង ទទួលបានលទ្ធផល្អប្រសើរ ប្រកបដោយសមត្ថភាពខ្ពស់
ទើបធ្វើឲ្យកិត្តយសកេរ្តិ៍ឈ្មោះ របស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។ ផ្អែកតាមសមិទ្ធិផលដែលសម្រេចបាន ជាបន្តបន្ទាប់ខាងលើនេះទើបអង្កកាសហប្រជាជាតិ ស្នើសុំរាជ
រដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជូន កម្លាំងទៅចូលរួមបេសកកម្មរក្សសន្តិភាពនៅប្រទេសផ្សេងៗបន្តទៀត
ហើយរាជរដ្ឋាភិបាល កម្ពុជាបានយល់ព្រមតាមសំណើរដូចមានថ្ងៃនេះជាសក្ខីភាពស្រាប់។
លោកឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា កងអាវុធហត្ថលេខ៧១១ និងពេទ្យកំរិត២លេខ
៨០៨ដែលត្រូវទៅចូលរួមបំពេញបេសកម្មអន្តរជាតិ ក្នុងកងរក្សាសន្តិភាពរបស់អង្កការសហប្រជាជាតិ លើវិស័យមនុស្សធម៌ហើយសុទ្ធតែបានឆ្លងកាត់ការហ្វឹកហ្វឺន លុតដំយ៉ាងហ្មត់ចត់ អំពីជំនាញ បច្ចេក
ទេស ទស្សនយោបាយ ច្បាប់សង្គ្រាម ភាសាអង់គ្លេស វប្បធម៌ ប្រពៃណីនៃប្រទេសស៊ូដង់ខាងត្បូង និងក្រោយការត្រួពិនិត្យ ពីក្រុមសមត្ថកិច្ចជំនាញរបស់អង្កការសហបប្រជាជាតិបានបញ្ជាក់ថាកង
រាជអាវុធហត្ថលេខ ៧១១ និងពេទ្យកំរិត២ លេខ៨០៨ពិតជាមានលក្ខខណៈវិនិច្ឆ័យសម្រាប់អនុវត្ត
ភារកិច្ចបន្តវេននៅប្រទេសស៊ូដង់ខាងត្បូង។ក៏ជាមោទនភាពបន្ថែមទៀតដែលក្នុងកងកម្លាំងនេះ មាន
យោទ្ធនារី ១០ នាក់ ក្នុងចំណោមកម្លាំង សរុប១៥២នាក់ ។
លោកឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្ថែមថាជាការពិតណាស់ការចាកចេញឆ្ងាយពី
មាតុភូមិនិងក្រុមគ្រួសារ ដើម្បីទៅបំពេញភារកិច្ចអន្តជាតិ គឺពិតជាជួបការលំបាកខ្វះខាត់ ជាបញ្ហា
ប្រឈមមិនអាចជៀសវាងបានឡើយ។ ប៉ុន្តែនោះជាដំណើរឆ្ពោះទៅកាន់ការកសាងស្នាដៃ និងកិត្តយស
ដែលមិនកាត់ថ្លៃនបាន ។កន្លងមកនេះ រៀមច្បងមុនៗក៏ធ្លាប់បានសម្រេចស្នាដៃដ៏ល្អប្រសើរ ដោយ
កិត្តយសជូនជាតិដូចច្នេះអ្នក ទាំងអស់គ្នាត្រូវយកបទពិសោធន៍និងប្រពៃណីដ៏ល្អផូផង់ទាំងនេះមក
ប្រតិបត្តិឲ្យបានត្រឹមត្រូវ ។ ត្រូវគោរពលក្ខន្តិកៈរបស់(ខ.ភ.ម) រួមផ្សំនិងបទដ្ឋាន អន្តរជាតិដែលអស់
លោក បានទទួលការហ្វិកហ្វឺនរៀនសូត្រពីគ្រូជំនាញជាតិ និងអន្តរជាតិផ្ទាល់។
ជាមួយគ្នានោះតាមការអះអាងរបស់លោក Marc Dereeuw តំណាងអង្កការសហប្រជាជាតិ (UNFPA)
និងជាអ្នកតំណាងសម្របសម្រួលអង្កការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថាឥឡូវនេះអង្កការ
សហប្រជាជាតិមានបុគ្គលិកមិនតិចជាង១២០.០០០នាក់ទេដែលមកពី១១៤ប្រទេសលើពិភពលោក
ដែលកំពុងបំរើ ការាងារលើផ្នែកប្រតិបត្តិការរក្សាសន្តិភាព១៥ជំនាញលើទ្វីបទាំង៤ ដែលប្រយោជន៍
ផ្ទាល់សម្រាប់ជីវិតមនុស្សរាប់រយលាននាក់ ។ កងអាវុធហត្ថលេខ៧១១ និងពេទ្យកំរិត២ លេខ៨០៨ ព្រមទាំងក្រុមគាំទ្រ ថ្នាក់ជាតិចំនួន៩នាក់ ដែលអមដំណើរទាំងអស់គ្នានិងក្លាយជាផ្នែកមួយនៃគ្រួសារ
អង្កការសហប្រជាជាតិ ។ អ្នកគឺជាទាហានរបស់ប្រទេសកម្ពុជា ប៉ុន្តែក៏ជាប្រជាពលរដ្ឋនៃពិភពលោក
ផងដែរ។ លោកMarc Dereeuwបានបញ្ជាក់ថាតាមរយៈការចួលរួមចំណែកក្នុងបេសកម្មរបស់អង្កការ
សហប្រជាជាតិនេះ ប្រទេសកម្ពុជាតែងតែឈរជាគំរូមួយសម្រាប់ពិភពលោក ។ ការងាររបស់អ្នកគឺការជួយសង្រ្គោះជីវិតមនុស្សជាច្រើនតាមរយៈការចែករំលែកនូវជំនាញវិជ្ជាជីវៈនិង
បទពិសោធន៍របស់អ្នកគ្រប់គ្នាជាមួយប្រទេសនានាដែលកំពុងមានជម្លោះ និងអស្ថេរភា ។
សូមរំលឹកថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះអនាគតអ្នក ជំនាន់ក្រោយ
ពី«ទណ្ឌកម្មសង្រ្គាម »ហើយពាំនាំមកនូវតម្លៃសន្តិភាព សន្តិសុខ និងមិត្តភាពស្មើគ្នាអស់ពីបេះដូង។ ដូច្នេះការបំពេញបេសកកម្មប្រកបដោយកិត្តិយសរបស់អ្នកមិនត្រឹមតែផ្តល់ជូនសម្រាប់ខ្លួនអ្នក ប្រទេសអ្នកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជូនពិភពលោកទាំងមូលផងដែរ ៕