សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី យាងចុះសួរសុខទុក្ខសមាជិក សមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិចជាង៥.០០០នាក់ នៅខេត្តតាកែវ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    តាកែវ​៖ ព្រះរាជបុត្រីពៅរបស់សម្ដេចឳ សម្ដេចតា សម្ដេចតាទួត ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជបិតាឯករាជ្យ  និងឯកភាពជាតិខ្មែរនៃយើង  គឺសម្តេច​រាជបុត្រី​  ព្រះអនុជ  ន​រោ​ត្តម អរុណរស្មី  ជា
ប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​ បាន​យាង​ជា​អធិបតីដ៍ខ្ពង់ខ្ពស់ ​ ក្នុង​ពិធី​ចុះ​សួរ​សុខទុក្ខ​ប្រជារាស្ត្រ​ចំនួន
ជាង ៥.០០០នាក់ មកពី ​១០០​ឃុំ ​ក្នុងស្រុកទាំង១០ នៃ​ខេត្តតាកែវ ។    ពិធីនោះត្រូវបានធ្វើឡើងនៅ​វត្ត
​ខ្សឹ​ង​ស្ថិតក្នុងភូមិ​ខ្សឹ​ង ឃុំរ​កា​ក្នុង ស្រុក​ដូន​កែវខេត្តតាកែវ កាលពីព្រឹក​ថ្ងៃទី​១២   ខែឧសភា   ឆ្នាំ​២០១៣
កន្លងទៅថ្មីៗនេះដែលអម​ព្រះដំណើរ​ដោយមន្ត្រីៗ អ្នកមុខអ្នកការនៃគណបក្សហ្វ៊ុនស៊ិនប៉ិចជាច្រើនរូប
ផងដែរ ។

​ ឯកឧត្តម​បណ្ឌិតកុល ផេងបន្ទាប់ពីបានធ្វើ​របាយការណ៍ ស្ដី​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ខេត្តតា
កែវថ្វាយ និងជម្រាបជូនគណៈអធិបតីរួចមក​ឯកឧត្តម​ក៏បានប្រកាស​ជម្រាបជូនអ្នកចូលរួមទាំងអស់បាន
ជ្រាប​ពី​ឈ្មោះ​បេក្ខជនឈរឈ្មោះ ​បោះឆ្នោត​ជ្រើស​តាំង ​តំណាង​រាស្រ្ត​នីតិកាល​ទី៥  ថ្ងៃទី២៨  ខែកក្កដា ឆ្នាំ២០១៣ របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រចាំមណ្ឌលតាកែវ ដែលរួមមាន៖  ១-ឯកឧត្តម កែវ ពុទ្ធរ​ស្មី, ២-​
ឯកឧត្តម កុល ផេង, ៣-ឯកឧត្តម ម៉ក់ វ៉ាន់, ៤-ឯកឧត្តម ម៉ក់ ថា​វិ​ន, ៥-ឯកឧត្តម ផូ សុ​ធា, ៦-ឯកឧត្តម គឹម
កុសល, ៧-ឯកឧត្តម ញឹមសារ៉ន និង៨-ឯកឧត្តម ប៊ុន សុផាត ។

សម្តេចព្រះអនុជ  នរោត្តម អរុណរស្មី  ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចបាន​មាន​ព្រះសវនីយ៍​ថា  គណបក្ស​
ហ្វ៊ុនស៊ិន​ប៉ិច បានកកើតឡើង​នៅ​ឆ្នាំ​១៩៨១ដោយ​ស្នា​ព្រ​ហ​ស្ថរបស់​ព្រះ​រាជបិតាជាតិ ព្រះបាទសម្ដេចព្រះ ​
នរោត្តម សីហនុ   ជាព្រះ​ស្ថាបនិកដែល​មួយជីវិត​របស់​ព្រះអង្គ​បាន​ដាក់ព្រះទ័យ   ​ស្រឡាញ់​ប្រជារាស្ត្រ ស្នេហាជាតិនិងសាសនា ជាទីបំផុត ។

សម្តេចប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​មានព្រះសវនីយ៍ទៀតថា  នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​យើង
​មាន​គណបក្ស​ច្រើន​ចូលរួមក្នុងការ​បោះឆ្នោត​គឺជាការល្អប្រសើរ​ណាស់ តែ​សូមកុំ​ឲ្យ​ប្រកាន់យក​បក្ស​មួយ
ហើយ​ កុំ​ស្អប់ខ្ពើម​គ្នា។    ផ្ទុយទៅវិញ ត្រូវ​ចេះ​រក្សាការពារគ្នា ​ស្រឡាញ់គ្នា​ សាមគ្គីគ្នា ដើម្បី​កសាង​សង្គម​
មួយ​ឆ្ពោះទៅរក​ភាពរុងរឿង​និងរីកចម្រើន​ដូចកាលពី​សង្គមរាស្ត្រនិយម ។

សម្តេច​រាជបុត្រី​ ព្រះអនុជ ន​រោ​ត្តម អរុណរស្មី    បានមាន​ព្រះ​សវនីយ៍រម្លឹកថាក្រោយពី​ប្រទេស​ជាតិ​យើង​
មានការ​ផ្លាស់ប្តូររបបពីសង្គម​រាស្ត្រនិយម​ទៅ​ជារបបសាធារណៈរដ្ឋនិងពី​របប​សាធា​រណៈរដ្ឋទៅជា​របប​
ប៉ុលពតរួចមកបាន​ធ្វើ​ឲ្យជនរួមជាតិ​ខ្មែរ​ស្ទើរតែ​ផុតរ​លត់ពូជ​សាសន៍​ទៅហើយ ។នេះ​មកពី​ខ្មែរ​បាក់បែក​
សាមគ្គី​គ្នាហេតុនេះហើយ​ខ្មែរ​ត្រូវតែ​សាមគ្គី​គ្នា​ឡើង​។

ក្រៅពីបានសម្ដែងពីព្រះទ័យ​សប្បាយរីករាយ ដែល​ឯកឧត្តម កែវ  ពុទ្ធរស្មី     ជាឧត្តម​ស្វាមី​​របស់​ព្រះអង្គ
បាននិងកំពុងឈរឈ្មោះ​ជា​តំណាងរាស្ត្រប្រចាំនៅខេត្តតាកែវព្រោះតែ  ​ឯកឧត្តម​មាន​ស្រុកកំណើត នៅ
ក្នុងស្រុក​បាទី ខេត្តតាកែវ​ស្រាប់នោះសម្តេច​រាជបុត្រី​ ន​រោ​ត្តម អរុណរស្មី  បុត្រីពៅរបស់សម្ដេចឳ សម្ដេច
តា សម្ដេចតាទួត   នរោត្តម សីហនុ    បានធ្វើការ​អំពាវនាវដល់បងប្អូនប្រជារាស្ត្រម្ចាស់ឆ្នោតថា ​ សូម​ឲ្យ​បងប្អូនមេត្តាជួយ​បោះឆ្នោត​ជូន​គណបក្ស​​ហ្វ៊ុ​ន​ស៊ិន​ប៉ិច  ដើម្បី​បាន​បម្រើ​ប្រជារាស្ត្រ   ប្រជាពលរដ្ឋ ប្រជា
ជនផងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។    ដោយ​សារហេតុថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិចជា​
ស្នា​ព្រ​ហ​ស្ថរបស់​ព្រះ​រាជបិតាជាតិ ព្រះបាទសម្ដេចព្រះ ​នរោត្តម សីហនុ ដែលបាន​ចូលរួម​ក្នុង​ការកសាង
​ប្រទេសជាតិ ឲ្យ​មានសន្តិភាព និងការ​អភិវឌ្ឈន៍​រីកចំរើន រហូតមកដល់​សព្វថ្ងៃនេះនិងតទៅអនាគតថែម
ទៀត ៕ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈ​ ជាមួយ​អង្គការ​ បម្រើសេវា​សង្គម​ដើមឈើសប្បាយ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអនុស្សារណ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


សភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកកូរ៉េចាប់អារម្មណ៍ធម្មជាតិ បរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ប្រតិភូសភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [498]


មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [562]


ឈប់ឆ្ពិនភ្នែកលើទឹកដីអោយខ្មែរ

ឈប់ឆ្ពិនភ្នែកលើទឹកដីអោយខ្មែរ

...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [275]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 528 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 804 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864481​ នាក់