ផ្សព្វផ្សាយការ​លើកកម្ពស់​ ការបរិច្ចាក ​ឈាម ​ដោយស្ម័គ្រចិត្ត​ និង ​មិនគិតកម្រៃ​ ដល់ និស្សិត ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម និងក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បាន​សហការ រៀប​​​​​​​ចំពិធីផ្សព្វផ្សាយ លើកកម្ពស់ ការបរិច្ចាគ ឈាម ដល់និស្សិត ប្រមាណជាង៣០០ នាក់ នៅ​សាលាតិចណូ កាល​​ពី​​​​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ  ។ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល លោក ហុក គឹម​ចេង បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយ លើកកម្ពស់ការបរិច្ចាគឈាមនេះ មានគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាប​ចំណេះដឹង អំពីសារៈប្រយោជន៍ នៃការបរិច្ចាគឈាម ដល់សិស្ស និស្សិត និងស្រទាយុវជនកម្ពុជាទូទាំងប្រទេស។

លោកបន្ថែមថា ការផ្សព្វផ្សាយ និងលើកកម្ពស់ ការបរិច្ចាគឈាម បានចាប់ផ្តើមជាលើដំបូងនាថ្ងៃនេះ​នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ហើយពិធីផ្សព្វផ្សាយការលើកកម្ពស់ ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃ នឹងធ្វើជា​បន្ត​​​​​​​បន្ទាប់នៅសាកលវិទ្យាល័យចំនួន៧ នៅក្នុងខែវិច្ឆិកា និងខែធ្នូ២០១៣នេះ។​គម្រោងផ្សព្វផ្សាយនេះ មានការសហការ​​ពីទឹកបរិសុទ្ធវីតាល់ អង្គការ​សុខភាពពិភពលោក សាកល​វិទ្យាល័យជប៉ុនណាហ្គាសាគី និងដៃគូមកពីវិស័យឯកជន មួយចំនួនទៀត​នៅ​រាជធានីភ្នំពេញ ។

លោក ហុក គឹមចេងបានសម្តែងនូវទុទិថិនិយមថា តាមរយៈការចូលរួមរបស់និស្សិត យុវជនប្រជាជន​ទូទៅ នឹងធ្វើ​ឱ្យ​អត្រាអំណោយឈាមកើនឡើង ពីបួនភាគពាន់មកមួយភាគរយនិងធ្វើឱ្យ អត្រានៃ​ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត​កើនឡើងពី៣០ភាគរយទៅ៥០ភាគរយ នៅក្នុងឆ្នាំ២០១៣ ព្រមទាំង​ឆ្ពោះទៅរកការធ្វើអំណោយឈាម ដោយស្ម័គ្រ​ចិត្តនិងឥតគិតថ្លៃ ១០០ភាគរយ ។លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបញ្ជាក់ថា អំណោយឈាម​​​មានសារៈ​សំខាន់ណាស់ ដើម្បីជួយ​សង្គ្រោះប្រជាពលរដ្ឋ ដែលជាជនរងគ្រោះនិងអ្នកជំងឺ។ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាគន្លឹះ យ៉ាងសំខាន់ ក្នុងការងារសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នា។ ហើយកម្ពុជាកំពុង​យកគំរូតាម​ប្រទេស​ជប៉ុនជាមិត្តដែលគេមានបទពិសោធន៍លើកបញ្ហានេះក្នុងរយៈពេល១០ឆ្នាំគឺ(១៩៦៤-១៩៧៣) បានធ្វើឱ្យ​អំណោយ​ឈាម ដើម្បីកម្រៃបានថយចុះមកសូន្យ និង ធ្វើឱ្យអំណោយឈាមស្ម័គ្រចិត្ត មិនគិតកម្រៃ ឈានដល់១០០%​នៅឆ្នាំ​១៩៧៤។ សម្រាប់កម្ពុជាការចូលរួមសហការរបស់វិស័យសាធារណៈ និងឯកជន​ពិតជាអាចជំរុញ និងលើកកម្ពស់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។

លោកស្រី​ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន (វីតាល់) តំណាងលោកស្រីហ៊ុន ម៉ាណា​ប្រធាន​​​​ក្រុមប្រឹក្សាភិបាលនិងអគ្គនាយិកាវីតាល់ បានមានប្រសាសន៍ថា ក្រោមការខិតខំប្រឹង ប្រែងរបស់មជ្ឈ​មណ្ឌល​​​ជាតិផ្ដល់ឈាម និងតាមរយៈមូលនិធិ២៥រៀលរបស់ទឹកបរិសុទ្ធវីតាល់ ដែលជា មូលនិធិពិសេស សម្រាប់​​​​​​ការ​​​​​ប្រើប្រាស់លើការឧបត្ថម្ភគាំទ្រ ដល់សកម្មភាពសង្គម និងមនុស្សធម៌ នានានោះ បានរៀបចំកម្មវិធីបរិច្ចាគឈាម ស្ម័គ្រចិត្ត ចំនួនជាង៥០លើក រួចមកហើយ នៅក្នុងរយៈ ពេលជាង២ឆ្នាំកន្លងមកនេះ នៅតាមស្ថាប័នរដ្ឋឯកជន ទាំងនៅរាជធានី និងនៅបណ្តាខេត្តទូទាំង ប្រទេស។ ក្នុងនោះចាប់តាំងពីឆ្នាំ២០១១ក្រុមហ៊ុនវីតាល់បាន​សហការ​ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបានធ្វើឱ្យអំណោយឈាមស្ម័គ្រចិត្តកើនឡើង ជាបន្តបន្ទាប់ រហូតដល់៣៥% ក្នុងឆ្នាំ២០១៣។

លោកស្រីនាយិកាប្រតិបត្តិបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជំរុញ​និង​បំផុស​ស្មារតី​សាធារណជនចូលរួមស្ម័គ្រ ចិត្តផ្តល់ ឈាមឱ្យបានគ្រប់ៗគ្នា និងឱ្យបានជាប្រចាំសំដៅបង្កើត វប្បធម៌ចែករំលែកថ្មី តាមរយៈការបរិច្ចាគ ឈាមប្រកប ដោយចិត្តសប្បុរស និងប្រកបដោយការយល់​ដឹងខ្ពស់ ។ជាមួយគ្នានេះ លោក នុត សុថន សាកលវិទ្យាធិការរង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយការលើកកម្ពស់ ការ​បរិច្ចាគ​​​ឈាមនេះ មានសារៈសំខាន់ អាចឱ្យនិស្សិតយល់ដឹងថា អ្វីជាការបរិច្ចាគឈាម និងហេតុអ្វី​ចាំបាច់​បរិច្ចាគ​ឈាម។ លោកក៏បានអំពាវនាវដល់និស្សិត យុវជន ចូលរួមបរិច្ចាគឈាមឱ្យបានច្រើនព្រោះតម្រូវការ​ឈាមកើន​ឡើង ដើម្បីជួយជនរងគ្រោះដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងអ្នក ជំងឺត្រូវការឈាមចាំចាច់​សម្រាប់​សង្រ្គោះ​ជីវិត។លោក នុត សុថន សង្ឃឹមថា ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ នឹងធ្វើឱ្យមានការចូលរួមកាន់ តែច្រើន ហើយពិធីនឹងក្លាយទៅជាវប្បធម៌នៃការចែករំលែក ការជួយ​សង្គ្រោះជីវិតជនរងគ្រោះរបស់យើង​នៅ​ទូទាំង​ប្រទេស ដោយមិនប្រកាន់ពណ៌សម្បុរ មានក្រ ឬ ជាតិសាសន៍នោះឡើយ។សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយនិងលើកកម្ពស់ ការបរិច្ចាកឈាម លើកដំបូងក្នុងឆ្នាំនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មជ្ឈ​មណ្ឌល​ជាតិ​​​​ផ្ដល់ឈាម ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (ទឹកបរិសុទ្ធវីតាល់) ព្រមទាំងនិស្សិតនិងក្រុមការងារឡូយ៩ ជាច្រើនរូប ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់ សម្តេចបរមនាថ នរោត្តម សីហ មុនី

ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់សម្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


ក្រសួងព័ត៌មានប្រកាសជាថ្មីថា ខ្លួននឹងមិនបិទបណ្តាញទំនាក់ទំនងសង្គមឡើយ

ភ្នំពេញៈ ក្រសួងព័ត៌មានគ្មានមានបំណងបិទបណ្តាញ ទំនាក់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [447]


កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​

និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្ត...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [674]


សមាគមអតីត​កម្មសិក្សាការី​ (JICA-AC)​បានផ្តល់ ​រទេះរុញ​សម្រាប់កុមារ​ពិការចំនួន ​៣២០គ្រឿង​

ភ្នំពេញ៖ សមាគមអតីតកម្មសិក្សាការី ទីភ្នាក់ងារសហប្រត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1855 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865532​ នាក់