ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៣ ខែកញ្ញា នេះប្រកាសដល់បេសកកម្មការទូតទាំងអស់ នៅប្រទេសកម្ពុជា កុំអោយលូកដៃជ្រៀតជ្រែក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា។នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសកម្ពុជា បាននិយាយថា “ ប្រទេសកម្ពុជា មិនអាចទទួលយកអាកប្បកិរិយាបែបក្រអឺតក្រទមណាមួយរបស់ឯកអគ្គរដ្ឋទូត នៃបេសកកម្មការទូតបរទេសណាមួយឡើយ មិនថា តំណាងអោយប្រទេសណាមួយឡើយ ”៕ ដោយ៖ អភិរក្ស