បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៣ គណៈកម្មការប្រតិបត្តិបក្សហ៊្វុនស៊ិនប៉ិច ខេត្តបន្ទាយ
មានជ័យ បានដឹកនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ញិក ប៊ុនឆៃ ឧបនាយករដ្ឋមន្រ្តី រួមមានអង្ករ ក្រម៉ា ថ្នាំពេទ្យ សារ៉ុង និងថវិកា យកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងខ្យល់ព្យុះធ្វើឱ្យដួលរលំផ្ទះសំបែង ជាច្រើនខ្នងស្ថិតនៅភូមិកាប់ចោ ឃុំភូមិថ្មី ចំនួន៦៥គ្រួសារ, ភូមិស្វាយ ឃុំថ្មដាច់ ចំនួន១០គ្រួសារ និងភូមិគំរ៉ូ ឃុំគំរ៉ូ ចំនួន១៨គ្រួសារ សរុបទាំងអស់មានចំនួន៩៣គ្រួសារ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣ វេលាម៉ោង១០ និង៣០នាទីព្រឹកនៅភូមិកាប់ចោ ឃុំភូមិថ្មីស្រុក
ថ្មពួកខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ញឹក គឹមឈុន ប្រធានគណះកម្មការប្រតិបត្តិគណបក្ស ខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះមានអ្នកចូលរួមលោក ស៊ិន ឈានប៉ោ អនុប្រធានក្រុមការងារ
ពង្រឹងមូលដ្ឋានខេត្ត លោក រិន សារឿន ប្រធានការិយាល័យខេត្ត លោក គាង យោទ្ឋហាន អនុប្រធាន
គណៈកម្មការប្រតិបត្តិខេត្ត លោក សៅ នី ប្រធានគណៈកម្មការប្រតិបត្តិស្រុកថ្មពួក អនុប្រធានគណៈ
កម្មការប្រតិបត្តិ លោកប្រធានគណៈកម្មការប្រតិបត្តិឃុំ និងអនុប្រធានជាច្រើនរូបទៀត។
នៅក្នុងពិធីនោះ ឯកឧត្តម ញិក គឹមឈុន បានមានប្រសាសន៍ទៅបងប្អូនប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្ននៅ
ក្នុងរដូវវស្សាខាងមុខនេះពិសេសយើងបានទទួលព័ត៌មានឧត្តុនិយម បានប្រកាសតាមទូរទស្សន៍ជាតិឲ្យមាន
ការប្រុងប្រយ័ត្នខ្យល់ព្យុះកន្ទ្រាក់រន្ទះនៅកន្លែងណាដែលកម្ដៅក្តៅខ្លាំង ឬធ្លាក់ភ្លៀងញឹកញាប់។ នេះគឺជា
ការផ្លាស់ប្តូរអាកាសធាតុ ដោយសារតែមានអ្នកលួចកាប់ព្រៃឈើ តាមរយះឈ្មួញរកស៊ីទើបវាមានបញ្ហា
បែបនេះ។
នៅកិច្ចវេលាម៉ោង ១២និង៣០នាទី ឯកឧត្តមបានផ្តល់ជួននូវ អង្ករ ថ្នាំពេទ្យ ក្រម៉ា សារ៉ុង និងថវិកា ជួនបងប្អូន
ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បេ ថ្នាំពេទ្យ១កំប៉ុង ក្រម៉ា១ សារ៉ុង១ និងថវិកា ២ម៉ឺនរៀល
ផងដែរ ហើយឯកឧត្តមបានជូនពរឲ្យបងប្អូន និងសមាជិកគណបក្ស ទាំងអស់ជួបប្រទះតែសេក្តីសុខគ្រប់ៗ
គ្នា៕