​ជប៉ុន​ផ្តល់ជំនួយ​៩​លាន​ដុល្លា​ដ​ល់​កម្ពុជា​សម្រាប់​បោស​សំអាត​មីន​និង​អភិវឌ្ឍន៍​ជនបទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជានូវទឹ​ក​​ប្រាក់​ចំនួន​​​ប្រាំបី​​​រយកៅ​សិប​ប្រាំបី​ លានយ៉េន​(៨៩៨,000,000)ប្រហែលស្មើនឹង​ប្រាំ​បួន​លា​​​ន​ដុល្លា​រសហរដ្ឋ​អារិក ដើ​ម្បីជួយដល់សកម្មភាពបោស​សំអាត​មីន​ របស់ស៊ីម៉ាក់ និង​អ​ភិ​​វឌ្ឍន៍ជនបទ​នៅ​ខេត្ត​​បាត់ដំបង។​

​ការផ្តល់ជំនួយលើគម្រោងបោសសំអាតមីនរយៈពេលបីឆ្នាំនេះត្រូវបានចុះហត្ថលេខាដោយ ហោ​​ ណាំហុ​ង ឧបនាយក​រដ្ឋ​​មន្ត្រី ​និងជារដ្ឋ​ម​ន្ត្រីក្រសួងការបរទេស និងលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជ​​ទូត​​ជប៉ុន​​ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ខែតុលា​ ឆ្នាំ២០១៣​​នៅទីស្តីការ​ក្រសួង​ការបទេស។លោក កុយ គួង អនុដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួង​​​ការ​បរទេសបាន​​ប្រាប់​ក្រុម​អ្នកសារ​​ព័ត៌មានថា  លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានកត់សំគាល់ថាប្រទេ​សជប៉ុនបានរួមចំណែក​​សំខាន់ណាស់​ក្នុងវិស័យ​​ដោះមីននេះ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់មីនអោយកាន់តែតិចទៅ​ៗ។​​

ជាមួយគ្នានេះ លោកបញ្ជាក់ថា តាមរយៈជំនួយឥតសំណងនេះប្រទេសនានា​ជាមិត្តនៅតែគាំទ្រកម្ពុជា​ពោលគឺ​ខុសស្រឡះ​​ពីការ​អំពាវ​​​របស់​គណបក្សប្រឆាំង។​«ជំនួយឥតសំណងថ្ងៃនេះគឺបញ្ជាក់អំពីថា ប្រទេសនានា​ជាមិត្តនៅ​កម្ពុជានៅ​តែបន្ត​ធ្វើ​​កិច្ច​ប្រតិបត្តិ​ការ​យ៉ាងជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលថ្មីរបស់ព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥នេះជាធម្មតា ហើយអត់​​មាន​អ្វីប្រែប្រួលទេ»។

លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា តាមការរំពឹងទុកផ្ទៃដីដែលមានកប់ទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់​​ផ្ទុះ​​​ប្រមាណ​៤,៦​៨០ហិកតា នឹងត្រូវបានបោសសំអាត ហើយនឹងត្រូវបានប្រើប្រាស់សំរាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។​ប្រជាជនមូល​​ដ្ឋានប្រមាណ៣០០០នាក់ ដែលរស់នៅក្នុងតំបន់ដែលបានបោសសំអាតមីនរួច នឹងសប្បាយ​រីករាយជាមួយ​​នឹងបរិស្ថាន​នៃការរស់​​នៅប្រកបដោយសុវត្ថិភាព ជាងនេះទៅទៀតនោះជីវភាពរស់នៅរបស់ពួកគេនឹងប្រ​សើរឡើង​តាម​​រយៈ​ការសាងសង់ផ្លូវថ្នល់ជ​ន​​បទ​ ប្រឡាយបង្ហូរទឹក ក៏ដូចជាការបណ្តុះបណ្តាលអំពីផលិតកម្មកសិកម្មផងដែរគួរ​បញ្ជាក់​​ថា ចាប់ពីឆ្នាំ១៩៩៨ដល់២០១៣នេះ​​ប្រទេសជប៉ុនបានផ្តល់ជំនួយ​ដល់កម្ពុជាចំនួន​៨៩លានដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​​បោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌ​​មិនទាន់​​ផ្ទុះ៕ ដោយ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកញឹកប៊ុនឆៃ៖ គ្មាន​ជំនួប​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​នោះ​ទេ​

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ អគ្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [353]


វេទិការស្តីពី ធុរកិច្ច ​និង​សិទ្ធិ​មនុស្ស សម្រាប់​អ្នក​សារ​ព័ត៌​មាន

ភ្នំពេញ ៖ វេទិការស្តីពី ធុរកិច្ច និងសិទ្ធិមន...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [731]


បំផ្ទុះ​​គ្រាប់​បែក​នៅ​ទីក្រុង​ Hilla​ ឆក់​យក​ជីវិតម​នុស្ស​ចំនួន​ ៣២នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


សិស្ស​វិទ្យាល័យ Standley​ Lake​ ប៉ុនប៉ងដុត​សម្លាប់​ខ្លួន​ឯង​

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ សិស្សសាលាអាយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [430]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 213 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1300 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964200​ នាក់