ច្រកកាសា៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនរស់នៅក្នុងច្រកកាសាជាង ៥០០០នាក់បានចាកចេញពីទីលំ
នៅរបស់ពួកគេបន្ទាប់ពីខ្យល់ព្យុះ Alexa បានបង្កជាទឹកជំនន់មួយដ៏ធំនៅក្នុងតំបន់នេះរួចមក។ ក្រុមអ្នកសង្រ្គោះ ជាច្រើននាក់បានចុះទៅដល់កន្លែងកើតហេតុនោះដើម្បីជម្លៀសប្រជាជនចេញពីទីនោះ។ អង្គការសហប្រជា
ជាតិបានអោយដឹងថា ផ្នែកខាងជើងនៃច្រកកាសាគឺត្រួវបានទឹកជំនន់ព័ទ្ធជុំវិញ។ គួរបញ្ជាក់ផងដែរថា ខ្យល់ព្យុះ រដូវរងាមួយនេះបានគ្រប់ដណ្តប់ផ្នែកជាច្រើននៃតំបន់ West Bankនិងប្រទេសអ៊ីស្រាអ៊ែលហើយបានបង្កអោយ
មានព្រិលធ្លាក់យ៉ាងខ្លាំងទៀតផង។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានអោយដឹងថា ភូមិ Jabaliya ទាំងមូលត្រួវបានក្លាយទៅជាបឹងមួយ
ដ៏ធំដែលមានកំពស់ទឹករហូតដល់ ២ម៉ែត។ រដ្ឋាភិបាលហាម៉ាស់នៃច្រកកាសាបានមានប្រសាសន៍ថា ប្រជាជន
រាប់ពាន់នាក់ត្រួវបានជម្លៀសទៅកាន់សាលារៀនដែលមានទីទួលខ្ពស់ឬក៏កន្លែងសុវត្ថិភាពផ្សេងទៀតបន្ទាប់ពី
មានភ្លៀងធ្លាក់ ៤ថ្ងៃរួចមក។ ដោយ៖ តុលា