ក្រសួងសុខាភិបាល​និងអង្គការដៃគូរ​ផ្តើមវិភាគស៊ី​ជម្រៅពីស្ថានភាព​សុខភាពពលរដ្ឋ​ក្នុងរយៈពេល​៥ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

​ ភ្នំពេញ៖ មន្រ្តី​ក្រសួង​​សុខាភិបាល​ ​​និង​​មន្រ្តីក្រសួង​ផែន​ការ​​​ រួមជាមួយអង្គការដៃគូរពាក់ព័ន្ធ​មួយចំនួនមាន អង្គការ ICF Micro ដែលទទួលការគាំទ្រគម្រោងពីអង្គការ ​USAID បាន​ជួបគ្នា​ នៅ​ព្រឹក​​ថ្ងៃទី​​១៤​ មីនា​នេះ នៅសណ្ឋាគារ​សាសាន់វ៉េ ដើម្បី​​វិភាគ​​​ស៊ីជម្រៅ​​​​ទៅ​​លើ​​ស្ថានភាព​​​សុខភាព​​​សាធារណៈ និង​​​ស្ថានភាព​​បង្កើត​​កូន​​​របស់​​​ប្រជាពលរដ្ឋ​ខ្មែរ ​ក្នុង​ចន្លោះ​ ឆ្នាំ​២០១០ ​ដល់ឆ្នាំ​២០១៤។ ការវិភាគស៊ីជម្រៅអំពីស្ថានភាពសុខភាពរបស់មាតា និងទារក ក្នុងរយៈ​​​ពេល​៥ឆ្នាំកន្លងទៅ​នៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា មានស្រ្តីដ៏ច្រើនលើសលុប មានបំណង​​​​​​​ចង់បានកូនតាម​ប្រាថ្នា​គឺក្នុង​ចន្លោះពី​២ទៅ៣នាក់តែប៉ុណ្ណោះ ដោយពួកគេបានទទួលយកការពន្យាកំណើត​តាមប្រព័ន្ធអប់រំរបស់​​​សុខា​​ភិបាលទាំងប្តីនិងប្រពន្ធ ដោយពួកគេមើលឃើញថាមានកូនតិច និងរង្វើលពិតជាមានប្រយោជន៍ដល់សុខភាព និងជីវភាពក្នុងគ្រួសារ ក៏មានស្រ្តីប្រមាណ​ជា៧ភាគរយដែរ ដែលគិតថាខ្លួនមានកូនតាមតែព្រហ្មលិខិតកំណត់ (មាន​ប៉ុន្មានក៏មានទៅ) ដោយ​មិនទទួលយកការពន្យាកំណើត ពិសេសគឺពួកគាត់មិនបានទទួលការអប់រំ ទាំងប្តី និង​ប្រ​ប្រពន្ធ ហើយពួកគាត់ភាគច្រើនមានជីវភាពក្រលំបាក់ នៅតាមទីជនបទ។

ការជួប​ជុំគ្នានេះបាន​រួមគ្នា​វិភាគ​ស៊ី​ជម្រៅឡើងវិញ ​លើ​​ស្ថានភាព​សុខភាព​សាធារណៈ​រយៈ​ពេល​​៥ឆ្នាំ​កន្លង​មក​ សម្រាប់​​ជា​ទុន​ស្វែង​រក​របក​គំហើញ​ថ្មីៗ ​បន្ថែម​ក្នុង​ការ​អង្កេត​ ប្រជា​សាស្រ្ត​ និង​សុខភាព​ប្រជាពល​រដ្ឋកម្ពុជា ​ដែល​នឹងត្រូវដាក់បង្ហាញជូននៅក្នុងដើម​ឆ្នាំ​២០១៥​ខាងមុខ​​នេះ​។ ​លោកស្រី​ ទុង ​រដ្ឋាវី ​ប្រធានមជ្ឈ​មណ្ឌល​ជាតិ​គាំពា​សុខ​ភាព​មាតា​ និង​ទារក​មាន​ប្រសា​សន៍​ថា ​ការ​វិភាគ​លំអិត​នេះ ​បាន​ធ្វើឡើង​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ២០១០​ មុន​​ពេល​កម្ពុជា ​ចាប់ផ្តើមការ​អង្កេត​ឆ្នាំ​២០១៤​ នេះ​ទៅ​លើ​ស្ថានភាព​ឥរិយាបទ​ផែនការ​គ្រួសារ ​និង​សុខភាព​មាតា​ និង​ទារក​ រួម​ជា​មួយ​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ពន្ធ័​នឹង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ កម្ពុជា​។ ​លោកស្រី​បាន​បញ្ជាក់​ថា ​ការ​វិភាគស៊ី​ជម្រៅ​នេះ​ នឹង​ទទួល​បាន​ទិន្នន័យ​លំអិតក្នុង​ផ្នែកតូចៗ​ ដែ​ល​វា​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​ជា​ធាតុ​ចូល​បន្ថែម​ទៀតនៅ​ក្នុង​ការ​អង្កេត​ប្រជា​សាស្រ្ត​ និង​សុខភាព​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា ។ យ៉ាងណាក៏ដោយ​លោក​ស្រី​បាបបន្ថែមថា កម្ពុជាបាននិងកំពុងប្តេជ្ញាចិត្តខិតខំក្នុងការបំពេញនូវភារៈកិច្ចនេះឲ្យបានល្អថែមទៀត  តែ​មិន​ទាន់​អាចពឹងផ្អែកទាំងស្រុងលើខ្លួនឯងបាននៅឡើយ គឺត្រូវការការចូលរួមពីក្រសួងពាក់ព័ន្ធ ពិសេសពីអង្គការដៃគូរ​នានា។

លោក ​ហុង រដ្ឋាវុធ​ មន្រ្តី​អង្គការ​ស្រាវជ្រាវ​ ICF Micro ​បាន​ធ្វើការ​បង្ហាញ​ថា​ ការ​វិភាគ​នេះបាន​ផ្តោត​សំខាន់​ទៅ​លើ​ស្ថាន​ភាព​កំណើន​ប្រជាជន និង​ទៅ​លើផែន​ការ​កសាង​គ្រួសារ​ ក្នុងនោះ​លំអិត​ទៅ​លើ​ស្ថា​នភាព សុ​ខភាព​ប្រជាជន ​ស្ថានភាព​​បង្កើត​កូន ​និង​ស្ថានភា​ព សុខភាព​មាតានិង​ទារក ក៏ដូចជាសុខភាពស្រ្តីទូទៅផងដែរ​។​ លោក​បាន​បង្ហាញ​ទៀត​ថា ​គ្រួសារ​ខ្មែរ​មាន​ផែនការ​ជា​មធ្យមយក​កូន​២-៣នាក់ ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​ទទួល​បាន​៣,៥​នាក់ក្នុង​គ្រួសារ​ជា​មធ្យម​។ ចំណែក Ms Monique  តំណាង​ផ្នែកសុខភាព​សាធារណៈ​ នៃអង្គការ ​USAID ​បាន​បញ្ជាក់​ថា ​ការធ្វើ​អង្កេត​ប្រជាសាស្រ្ត​ និង​សុខភាព​នេះ ​មាន​សារៈសំខាន់​ណាស់ ដែល​ជួយជំរុញ​ឲ្យ​កម្ពុជា​អាច​សម្រេចនូវគោល​ដៅអភិវឌ្ឍ​សហវត្ស​របស់​ខ្លួន​បាន​ តាមរយៈការ​ទទួលបាន​ នូវទិន្ន​ន័យ​ពិត​ប្រាកដ​សម្រាប់​ជាមូល​ដ្ឋាន​ក្នុងការ​តាមដាន​ និងវាយ​តម្លៃ នៅពេលខាងមុខ។​ សូមបញ្ជាក់ថា ក្រសួងផែនការ ​​​​គ្រោងចាប់​ផ្តើម​អង្កេត​ស្ថានភាព​សុខភាពសាធារណៈ ​ឆ្នាំ​២០១៤​ ចាប់ពី​ខែមិថុនា​ខាងមុខនេះ​​ ក្នុងគម្រោងទឹកប្រាក់ប្រមាណ​ជាង២លានដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អង្កេត​ទៅ​លើ​ មរណភាព​ មាតា​ និង​ទារក​ ផែនការ​មានកូន​របស់​គ្រួសារ​ខ្មែរ ​ការ​ប្រើប្រាស់​សេវា​សុខភាព​មាតា ​​និង ​ទារក  ​​ការ​ចំណាយ​ទៅ ​លើ​ការព្យាបាល​សុខភាព ​និង​អំពី​ស្ថានភាព​ស្រ្តី​និង​ជម្ងឺឆ្លងជាដើម៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1067]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [949]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [876]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [832]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រំពឹងថា លោក ខៀវ សំផន និង លោក នួន ជា មានមុខក្នុងសវនាការថ្ងៃ១៦​តុលានេះ

ភ្នំពេញ៖ ជន​ជាប់​ចោទក្នុងរប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [396]


ទំ​នាក់ទំនង ​កម្ពុជា-ចិន ​ឈានដល់ ​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [440]


​ក្រសួង​ទេសចរណ៍​ស្នើ​ឱ្យ​ក្រុម​ពាណិជ្ជករ​ជួយ​សន្សំ​សំចៃ​ថាមពល​លើ​វិស័យ​ឧស្សាហកម្ម​បែតង​នៅ​កម្ពុជា​

ភ្នំពេញ៖ លោករដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ស្នើ​ឲ្...អានបន្ត

ទេសចរណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [503]


​ស្តាប់និយោជក​និយាយ​ពីកង្វល់​នៃការខាតបង់​ នៅពេលរោងចក្រ​មិន​ដំណើរការ​

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសពីការដំឡើង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [499]


ឃាតកម្មលើស្រ្តី២នាក់នៅថ្ងៃតែមួយគួរឲ្យរន្ធត់

ប៉ោយប៉ែត៖ អំពើឃាតកម្ម២ករណីទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [553]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 293 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 607 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230706​ នាក់