ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​​៖​ ប៉ូលិសនាយកដ្ធានប្រឆាំង​បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ឌៃ​ ​ដឹកនំាដោយ​លោកឧត្តមសេនីយ៍ត្រី​ ​ឡុង ស្រេង​ ​សហការ​ជាមួយ​​អាជ្ញាធរ​មូល​ដ្ឋាន​​​និង​តំណាង​អយ្យ​ការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​​នៅព្រឹកថ្ងៃទី​០៦ មករា ២០​១៤​បានចុះឆែកឆេរហាង​ទំនិញ ៣ កន្លែងក្នុងខណ្ឌ២នៃ​រាជធានីភ្នំពេញដោយ​ សង្ស័យរំលោភ​​កម្មសិទ្ឋបញ្ញារបស់ផលិត​ផល​ជប៉ុន​៣​ម៉ាក​  ។

ប្រភពព័ត៍មានពីមន្ត្រីប៉ូលិសដែលបានចុះប្រតិបត្តិការណ៍ខាងលើបានឲ្យដឹងថាសមត្ថកិច្ចបានចុះឆែកឆេរហាងលក់ទំនិញចំនួន៣ទីតាំងគឺ ទីតាំង​ទី​១​ចុះឆែក​ឆេរ​នៅ​ចំ​ណុច​ផ្ទះ​លេខ​៧ ​យី​ហោ​​ តាន់ ​សែ​មុយ​​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលេ​ខ៣​៣​៧​ ​ក្នុង​សង្កាត់​បឹង​កក់​១​ ខ​ណ្ឌ​ទួល​គោក​, ទី​២​ចុះ​ឆែក​ឆេរ​អាជីវកម្ម​សាកូរ៉ា លក់​សម្ភារ​ជប៉ុន នៅ​ចំណុច​ផ្ទះលេ​ខ៩៥ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួល​គោក និង​ទី​តាំង​ទី​៣​ ចុះ​ឆែក​ឆេរ សាក្លរីម៉ាត​ នៅ​ចំ​ណុច​ផ្ទះ​លេ​ខ២០០៤កែងផ្លូវ៣៧១  ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ​ ។

មន្ត្រីប៉ូលិសបានបន្តថាការ​ណ៍​ចុះ​ឆែក​ឆេរនេះ ក្រោយ​ពី​សមត្ថកិច្ចទទួល​ពាក្យ​បណ្តឹង​ពី​លោកស្រី ណាកា​ មុរ៉ា យុកុ នាយិកា​ក្រុម​ហ៊ុន ណាកា​មុរ៉ា ដែល​នាំចូល​ផលិត​ផលជប៉ុន​៣ម៉ាក ហើយ​ត្រូវ​គេក្លែង​​រំលោភ​កម្មសិទ្ធិ​បញ្ញា ។ 

ជាមួយនោះដែរ​​ សមត្ថកិច្ចក៍បានរកឃើញមុខ​ទំនិញជាច្រើនប្រភេទ​​( គ្រឿង​សំអាង)​ ភាគច្រើន។ ​ទោះបែបណា ម្ជាស់ហាងខាងលើនិងមានទំនិញ​ពាក់ព័ន្ធក្នុង​ពាក្យបណ្តឹងរបស់ក្រុមហ៊ុន     ជប៉ុនគឺមានម្ជាស់ខ្លះបានមាន ប្រតិកម្ម ពេលសមត្ថកិច្ចចុះឆែកឆេរនោះផងដែរដោយនិយាយថាទំនិញនេះគាត់បានទទួលមកលក់យូរណាស់មកហើយនិងម្ជាស់ហាងមួយទៀតអះអាងថាទំនិញនេះគាត់ទទួលបញ្ញើគេយកមកលក់តែប៉ុណ្ណោះ។បើទោះបីម្ជាស់ហាងធ្វើការតវ៉ាយ៉ាងណាក៍ដោយក៍សមត្ថកិច្ចបានប្រមូលទំនិញដែលពាក់ព័ន្ធយកទៅរក្សាទុកសិនដោយរង់ចាំធ្វើការដោះស្រាយតាមច្បាប់ជាក្រោយ៕

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [936]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [813]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [895]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [725]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចិន​គ្រហឹម​ ព្រមាន​អាមេរិក

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ប្រធានាធិប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [690]


​លទ្ធផល​​នៃ​ការ​ជួ​បពិភា​ក្សា​គ្នា​ជាង​៣​ម៉ោង​ពុំ​មាន​អ្វី​ធំ​កំ​ភួន​

ភ្នំពេញ៖ ក្រុម​ការងារ​បច្ចេកទេស​ជាន់ខ្ពស់ របស់​គណប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ពន្ធបាន៨៨១.៤​លានដុល្លារ​ក្នុងឆ្នាំ២០១៣​

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន៨៨១.៤លាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


​ដណ្តើម​​ម៉ូយ​​គ្នា​វាយ​តប់​គ្នា​​ផ្អើល​​​សមត្ថកិច្ច​​ប៉ុស្តិ៍​វាលវង់​​

ភ្នំពេញ​៖​ អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់​បាន​វាយតប់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [455]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 68 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1288 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040555​ នាក់