អភិបាលខណ្ឌ​ដង្កោ ចុះសាក​សួរសុខទុក្ខ​ចៅសង្កាត់​ព្រៃវែង ​ដែលជួប​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       ភ្នំពេញៈ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រី​រាជ​ការ​សាលាខណ្ឌ ចុះ​សួរ​​​​សុខទុក្ខ លោក គង់ សំអុល ចៅសង្កាត់ព្រៃវែងដែលជួបគ្រោះ​ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លង​ទៅ ដែលកំពុង សម្រាកព្យាបាល​ជម្ងឺ​នៅគេហដ្ឋាន ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

       នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ លោក នុត ពុធដារ៉ា បានថ្លែងនូវការកោតសរសើរដល់​លោកចៅសង្កាត់​​ដែល​​​​​​​ជា​និច្ច​កាល តែងខិតខំបំពេញភារៈកិច្ចរបស់ខ្លួន ហើយទោះបីជា​លោកកំពុងមានជម្ងឺ ប៉ុន្តែលោកក៏នៅតែបន្ត​​បំពេញ​ការ​ងារ ហើយចូលរួមកិច្ច​ប្រជុំ​នានាដែរ។

            លោកក៏បានផ្តាំផ្ញើរដល់លោកចៅសង្កាត់ឲ្យខិតខំថែរក្សាសុខភាព បន្តជួបជាមួយគ្រូ​ពេទ្យ​ជំនាញ ដើម្បីឲ្យ​ជំងឺ​​បាន​​ឆាប់ជាសះស្បើយ និងងាយស្រួលបំពេញការងារ​បម្រើជូន​ប្រជា​ពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ លោក​អភិ​បាល​ខណ្ឌ ក៏​បាន​នាំយកនូវផ្លែឈឺ ០១កន្រ្តក និងថវិកា៥០ម៉ឺនរៀល ឧបត្ថម្ភជូនលោក គង់ សំអុល ផងដែរ៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប៉ូលីសម្នាក់​ត្រួវ​បាន​គេចាក់​ដោយកាំបិត​ បណ្តាល​អោយរង​របួស​មុខជា​ទំងន់​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


អ្នកមានស្នេហា​មើល​អ្វី​ក៏​ឃើញរូប​បេះ​ដូង​ដែរ

ថ្ងៃស្អែកគឺជា ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងក...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [461]


កម្មករប្រមាណជា១ម៉ឺននាក់ បានទៅពិនិត្យសុខភាពនៅក្រសួងការងាររៀងរាល់ខែ

ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


ប្រទេស​ប៉ាគីស​ស្ថាន​ជួប​បញ្ហា​រញ្ជួយ​ដី​ផ្ទួន​ៗ​

ប៉ាគីសស្ថាន៖ ការរញ្ជួយដីមួយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [387]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 146 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 767 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040034​ នាក់