​កម្ពុជាគ្រោង​និងបើក​យុទ្ធនា​ការ​អប់រំផ្សព្វផ្សាយ​អំពី​ការ​លើក​ កម្ពស់​បរិច្ចាក​ឈាម​ដ៏ធំមួយ​នៅថ្ងៃទី១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយមួយនៅរាជធានីភ្នំពេញ ដើម្បីលើក​កម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត មិនគិតកំរៃនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែល​ស្ថិត​នៅ​​ក្នុង​បរិវេណមន្ទីរពេទ្យព្រះអង្គឌួង។

យុទ្ធនាការណ៍នោះ និងត្រូវចាប់ផ្តើមធ្វើពេញមួយថ្ងៃ ដែលមានកិច្ចទទួលស្វាគមន៍ជាមួយ​សា​ធារណជន​ជា​ច្រើន​រយនាក់ ដែលគ្រោងនិងមកចូលរួម​ទស្សនានូវការសម្តែងសិល្បៈជាប្រពៃណី និងសម័យរបស់និស្សិតមកពី​សា​កល​​វិទ្យាល័យ​​នានាផងដែរនាឱកាសនោះ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធាន​នៃមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានមានប្រសាសន៍ឲ្យដឹងដែរ៖ “គោល​បំណងដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជ្រើសយក​ថ្ងៃ​១៤​កុម្ភៈ​ ដែល​​ជាទិវានៃក្តីស្រលាញ់​នោះ គឺ​ដោយ​សារ​តែ​យើង​ចង់ឲ្យប្រជាជន ពិសេសយុវជនកម្ពុជាយើងបានដឹងថា ទិវា​នៃក្តីស្រលាញ់ គឺជាការផ្តល់សេចក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​ជាតិ​ទាំងអស់ ហើយក្នុងនោះ ការចែករំលែក និង​ការ​ជួយគ្នាទៅវិញទៅមក គឺជាការផ្តល់ក្តីស្រលាញ់។

ដូច្នេះ​យើង​ទាំង​អស់​គ្នា អាចផ្តល់សេចក្តីស្រលាញ់ តាម​រយៈ​ការ​បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត”។ លោកបន្តថា​ប្រធានបទ​នៃ​យុទ្ធ​នាការណ៍​នេះគឺ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ដោយហេតុថា ថ្ងៃ១៤ ខែកុម្ភៈ ត្រូវបានគេចាត់​ទុក​ថា​ជាទិវានៃក្តី​ស្រលាញ់ក្នុងពេលបច្ចុប្បន្ននេះដែរ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត សេក ម៉ារឌី មន្រ្តីជំនាញផ្នែកសុវត្ថិភាពឈាមនៃ អង្គការសុខ ភាព ពិភព លោក ដែល​ជាអ្នកឧបត្ថម្ភនៅក្នុងយុទ្ធនាការណ៍ថ្ងៃ១៤ កុម្ភៈនេះ បានបន្ថែមដែរថា៖ “ដោយតម្រូវការនៃការប្រើប្រាស់​ឈាម​​មាន​ការកើនឡើងជាលំដាប់ ដែលផ្ទុយមកវិញចំណេះដឹងអំពីការបរិច្ចាគ​ឈាមនៅមានកំរិតមួយ ​ចំពោះ​ប្រជាជន​​កម្ពុជា​យើង។

ដូច្នេះ យុទ្ធនាការ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” នេះ មានគោលបំណង​ធំចង់​ផ្តល់​ចំណេះ​ដឹង​ពី​ការ​បរិច្ចាគ​​ឈាម​ទៅសាធារណជន ពិសេសគឺយុវជន ដោយក្នុងនោះមានការចែករំលែក​បទពិសោធន៍​ពីក្រុម​គ្រួសារ​​អ្នកជម្ងឺ ដែល​ត្រូវការឈាម សប្បុរសជនបានបរិច្ចាគឈាមទៀងទាត់ទៅដល់ប្រជាជន ក្នុង​គោល​បំណង​លើក​ទឹក​ចិត្តយុវជន ទាំងអស់ដែលចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ និងពេលក្រោយៗទៀត”។

គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការណ៍​ជា​ដៃ​គូអភិវឌ្ឍន៍​ទាំង​ឡាយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត បាននាំគ្នា​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយពីចំណេះដឹងពីឈាម ទៅកាន់សាធារណជន​យ៉ាង​សកម្ម។ ហើយក្នុងឆ្នាំ២០១៣ ចំនួននៃការបរិច្ចាគ​ឈាមដោយ​ស្ម័គ្រ​ចិត្ត មិនគិតកម្រៃបានឡើង​រហូត​ដល់​៣៥%​ នៃចំនួនអំណោយឈាមទាំងអស់នៅទូទាំងប្រទេស ៕ ដោយ​៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [485]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 469 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 882 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230981​ នាក់