គូស្នេហ៍នៅ​ចិននាំគ្នាបញ្ជា​ទិញផ្កាកុលាប​ក្នុងតម្លៃថ្លៃ​នៃថ្ងៃបុណ្យ​ក្តីស្រឡាញ់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ប៉េកាំង៖ គូស្នេហ៍ដែលបញ្ជាទិញផ្កាសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់នឹងត្រូវចំណាយ​ប្រាក់ច្រើន​ជាង​ឆ្នាំ មុន​ដោយសារការធ្លាក់ព្រិលច្រើនហួសប្រមាណបណ្តាលឲ្យតម្លៃផ្កាកុលាបក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន​កើនឡើង ខ្ពស់។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០​១៤ បានឲ្យដឹងថាតម្លៃផ្កាកុលាប​លក់​​រាយ​ក្នុង ឆ្នានេះ មានតម្លៃចំនួន២០យុន ដែលស្មើនឹង ៣,៣ដុល្លារដោយតម្លៃនេះស្មើនឹងតម្លៃផ្កាឆ្នាំមុនទ្វេដង។

       ​ទោះបីជាយ៉ាងនេះក្តី បណ្តាម្ចាស់ហាងនានា បានលើកឡើងថា ការកើនឡើងនូវតម្លៃផ្កានេះ មិន​បានជួយ​ដល់​ការ រកស៊ីរបស់ពួកគេឡើយ ព្រោះអតិថិជននឹងកាត់បន្ថយចំនួនផ្កា ឬជ្រើសរើសទិញ​ទំនិញ​​ផ្សេងទៀ​តជំនួសវិញ​សម្រាប់ ថ្ងៃបុណ្យ នៃក្តីស្រឡាញ់ដែលត្រូវនឹងថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០​១៤ ខាងមុខនេះ។ He Yuauhong ម្ចាស់ហាង  ផ្កា Jing an បានលើកឡើងថាអតិថិ​ជន​ភាគច្រើន មានការភ្ញាក់ផ្អើលចំពោះតម្លៃផ្កាដែលឡើងខ្ពស់​បែប​នេះ។ ពួកគេ អាចជ្រើសរើសផ្កាផ្សេង ដូច​ជា​​ផ្កាលីលី ដើម្បីជំនួសផ្កាកុឡាប ឬវេចខ្ចប់ផ្កាក្នុង ចំនួនតិចជាងមុន។

       ម្ចាស់ហាងរូបនេះបានបន្តថា អតិថិជនឆ្នាំនេះភាគច្រើនបញ្ជាទិញផ្កាកុលាប១១ទង ដែលមាន​ន័យថា ស្រឡាញ់ ពេញបេះដូង ឬ៣៣ទង ដែលមានន័យថា ស្រឡាញ់គ្នាជារៀងរហូត។ ប្រភព​ដដែល​បានឲ្យដឹងថា កាលពីឆ្នាំមុន គាត់​​បាននាំចូលផ្ការហូតដល់ ១២.០០០ទងមុនថ្ងៃបុណ្យ ហើយ​អតិថិជនទិញអស់គ្មានសល់៕

ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទាំងម្តាយ និងកូនភ្លោះនៅក្នុងពោះ

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [462]


Adam Lambert និង B.o.B​ នឹង​សម្ដែង​ក្នុង​កម្មវិធីMAMA​ ឆ្នាំ 2012

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ្គ​ផ្ដ...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1362]


AEON ​ផ្តល់អហា​រូបករណ៍​ដល់និស្សិត​កម្ពុជា​ចំនួន៦​នាក់​

ភ្នំពេញ៖​ ក្រុមហ៊ុន​ អ៊ីអន១%​ក្លឹប ​ជប៉ុននៅ​ប្រទេស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [507]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 706 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1536 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231635​ នាក់