ខេត្ត៣នឹងបើកយុទ្ធនាការយាត្រាសន្តិភាពថ្នាក់ជាតិស្តីពី ទំនប់វារីអគ្គិសនីដនសាហុង ពីថ្ងៃ២៨-៣១មីនា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ​៖​ មន្ត្រី​ បុគ្គលិកអង្គការ​សង្គម​ស៊ីវិល សហគមន៍ មន្ត្រី​រាជរដ្ឋាភិបាល សិស្ស​ និស្សិត គ្រូបង្រៀន ព្រះសង្ឃ និង ម្ចាស់​ជំនួយជាច្រើនរយនាក់ មាន​ទាំងស្ត្រី​ផងនោះ គ្រោង​នឹង​ចូល​រួម​យុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តី​ពី​ទំនប់​ ដន​សា​ហុង​នៅ ថ្ងៃទី ២៨ ដល់៣១ ខែមីនា ឆ្នាំ២០១៤ នៅ​ខេត្តក្រចេះ ស្ទឹងត្រែង និង កំពង់ចាម​ ដើម្បី​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​ឡាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ ការសាងសង់​ទំនប់​វា​រី​អគ្គិសនីខាងលើនេះ​។​ យុទ្ធនាការយាត្រា​សន្តិភាព​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​​ដើម្បី ជំរុញ​ការ​យល់​ដឹង និង​ជូន​ព័ត៌មាន​ជូនសាធារណជន​ ឲ្យ​បាន​ជ្រាប​អំពី​វឌ្ឍនភាព​នៃ​គម្រោង​ សាងសង់​ទំនប់​លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ ដែល​បង្កើត​ផល​ប៉ះពាល់​ឥតគណនា​លើ​ជីវភាព បរិស្ថាន ជីវចម្រុះ និង សេដ្ឋកិច្ច​​​សង្គម ​ដែល​ចាប់ផ្តើម​ពី​ទំនប់​សា​យ៉ា​ប៊ូ​រី និង ទំនប់​ដន​សា​ហុង​នៅក្នុង​ប្រទេស​ឡាវ ប្រមូល​​មតិ​ឯកភាព​គ្នា​ក្នុងចំណោម​សង្គម​ស៊ីវិល និង សហគមន៍​ទាំងឡាយ​ដែល​រស់នៅ និង​ធ្វើការ​យ៉ាងសកម្ម​លើ​បញ្ហា​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​លើ​ប្រធានបទ គ្មាន​ទំនប់​លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។

ជាមួយគ្នានេះកំពុង​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ controversial ទំនប់ ​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ​ពីរ​ដង​ចម្រូងចម្រាស ពោល​​គឺ​ទំនប់​សា​យ៉ា​ប៊ូ​រី និង ទន្លេ​ដន​សា​ហុង​ ​និង​ដើម្បី​រៀបចំ​សំណើ​ដាក់​ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ ក្រោម​​ទាំង​បួន និង ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឡាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ​នូវ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ​ទាំងពីរ​នេះ​។ ទំនប់ ​ដន ​សា​ហុង គឺជា​ទំនប់​ទី​ពី​រលើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​។ ប្រសិនបើ​ដំណើរការ​តាម​ផែនការ ទំនប់​នេះ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ជលផល​ទន្លេមេគង្គ និង​បំផ្លាញ​ជីវភាព​នៅ​ខាងក្រោម​ខ្សែទឹក​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ទទួលរង​ ។ ទំនប់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​អំពី​បរិស្ថាននិងផលប៉ះពាល់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​​របស់​​ប្រជាពលរដ្ឋ​ក្រីក្រ​។ ក្តី​បារម្ភ​ទាំងត្រូវ​បាន​លើកឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកវិទ្យា​សាស្ត្រ​អំពី​ទន្លេ​ដន​សា​ហុង និង គម្រោង​ទំនប់​ផ្សេងទៀត​លើ​ទន្លេ​មេ​។ ដូច្នេះហើយ​បានជា មន្ត្រី​ បុគ្គលិក អង្គការ​សង្គម​ស៊ីវិល សហគមន៍ មន្ត្រី​រាជរដ្ឋាភិបាល សិស្ស​ និស្សិត គ្រូបង្រៀន ព្រះសង្ឃ និង ម្ចាស់​ជំនួយទាំងអស់ រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​មួយ​សំដៅ​ជំរុញ​ការ​យល់​ដឹង​អំពី​ ទំនប់​នេះ និង សក្តានុពល​ផល​ប៉ះពាល់​របស់​វា ក៏ដូចជា​ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ ក្រោម​ទាំង​បួន និងដៃគូ​អភិវឌ្ឍន៍ ព្រមទាំងភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ អំពី​ការ​សាង​សង់​ទំនប់​លើ​ទន្លេ​មេ​នៃ​ ទន្លេមេគង្គ​។ ដោយ​ប្រកាន់ជំហរ​ដ៏រឹងមាំ​គឺ ​គ្មាន​ទំនប់​លើ​ទន្លេ​មេ នៃទន្លេមេគង្គ ​៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1341]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1659]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេដាកគ្រោងបង្កើន​សមត្ថភាពផលិត​បន្លែសរីរាង្គឱ្យ​បានទ្វេដងសម្រាប់ឆ្នាំ២០១៤​

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា ​និងអភិវឌ្ឍន៍កសិកម្មកម្ពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [405]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [859]


​ចាប់ខ្លួន​ជនជាតិចិន២នាក់ ​និង​ខ្មែរ​៥នាក់ ​នាំនារីក្រមុំខ្មែរ ​ទៅលក់​នៅ​ប្រទេសចិន​ ខុសច្បាប់​

ភ្នំពេញ ៖កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [459]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 255 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 575 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230674​ នាក់