តុលាការព្រហ្ម​ទណ្ឌបារាំង​និងមេធាវី​ជនរង​គ្រោះដោយ​ខ្មែរក្រហម​ប្រតិកម្ម​ចំពោះ​ការបិទ​សិទិ្ធ​ក្នុង​តុលា​ការ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ៖ ប្រធានតុលាការព្រហ្មទណ្ឌបារាំង និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីជនរងគ្រោះ​ដោយខ្មែរក្រហម បាន​ប្រតិកម្ម​ចំពោះការបិទសិទិ្ធក្នុងតុលាការខ្មែរក្រហម  ដោយចោ​ទថា មិនអោយពួកគេលើកយកបញ្ហាឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជសាសន៍ មកនិយាយក្នុងសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៦ខែតុលាកន្លងទៅនេះ។

        ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី សម្ពាធច្បាប់លើដើមបណ្តឹងរដ្ឋប្បវេណីនៅថ្ងៃទី០១ ខែវិច្ឆិកានេះ លោក ឆាយ ហុកផេង ប្រធានតុលាការព្រហ្មទណ្ឌបារាំង បានលើ​កឡើងថា កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៣ មេធាវីនាំ​មុខ​បរទេសបានប្រើវិធីវាស់ដីអោយដើរ គឺបានហាមឃាត់មេធាវីរបស់លោកលើកយកបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍មកនិយាយក្នុងសាសាលាក្តីខ្មែរក្រហមទេ។ទង្វើបែបនេះត្រូវបានលោកចៅ​ក្រមរូបនេះចោទថា ជាអំពើផ្តាច់​​​​ការ​​​​​បិទសិទ្ធិមេធាវីរបស់លោក  ប៉ុន្តែមិនប៉ះពាល់ដល់ក្រុម​មេធាវី នៃជនជាប់ចោទ នួន ជា និងខៀវ សំផនទេ ព្រោះ​ពួក​គេអាចនិយាយអ្វីបានទាំងអស់បានដោយសេរី គ្មានការឃ្លាំមើលឬហាមឃាត់ឡើយ។តាមសេចក្តីថ្លែងការ​ណ៍​​របស់ លោក ឆាយ ហុកផេង បានបញ្ជាក់ថា ក្នុងឱកាសសន្និដ្ឋានបញ្ចប់នៅថ្ងៃទី២២និង២៤ខែតុលា មេធាវី ការពារ​ក្តី​​​ជន​​​ជាប់ចោទ នួន ជា បាននិយាយចាកប្រធានយ៉ាងសេរីបំផុត។

មេធាវីនាំមុខ បរទេសម្នាក់នោះបានយក សេចក្តី​ណែនាំ របស់ចៅក្រមជាត្រីមុខ។ចៅក្រមបានអះអាងក្នុងសេចក្តីណែនាំនោះថា នៅពេល​ខាងមុខ​បញ្ហា​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ លើជនជាតិចាម និងជនជាតិវៀតណាម និងខ្មែរកម្ពុជាក្រោម នឹងត្រូវយកមក​ថ្លែង​សន្និដ្ឋាន​បញ្ចប់។ប៉ុន្តែគ្មានទេ ការគ្រោងទុកថានឹងយកឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើប្រជាជនថ្មី ឬប្រជាជន១៧មេសា មកដាក់ក្នុងថ្ងៃសវនាការណាមួយនោះ។សេចក្តីថ្លែងការ​ណ៍​ លោក ឆាយ ហុកផេង បានលើកឡើងចំៗទៀតថា ល្គឹកណា មេធាវីនាំមុខ បរ​ទេសមិនអនុញ្ញាតិអោយមេធាវីរបស់ខ្ញុំធ្វើសេចក្តី​សន្និដ្ឋានអំពីឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ មកលើប្រជាជនថ្មី ល្គឹកនោះមេធាវីនោះឯងអង្គុយលើច្បាប់ ពោលគឺមេធាវីនោះឯងជាមេធាវីមិនពិត ប៉ុន្តែ​បាន​ប្រព្រឹត្តិអ្វីៗក្នុងតួនាទីជាឈ្លប បំបិទសិទ្ធិមេធាវី ដើមបណ្តឹងរដ្ឋប្បវេណី។អំពើបែបនេះ ផ្ទុយស្រឡះ​អំពីក្រម​សីលធម៌ នៃអាជីពជាមេធាវី នឹងអាចបញ្ជូនមេធាវីធុននេះ ទៅអោយក្រុមប្រឹក្សាមេធាវី កាត់ទោសព្យូរជើង ថ្ងៃណា​មួយ​​ពុំខាន។គួរបញ្ជាក់ថា ប្រធានតុលាការព្រហ្មទណ្ឌបារាំង និងក្រុមសមាគមជនរងគ្រោះដោយខ្មែរក្រហមនៅ​ប្រទេស​​បារាំងបានដំកល់ពាក្យបណ្តឹងនៅតុលាការខ្មែរក្រហម កាលពីថ្ងៃទី០៧ខែមករាឆ្នាំ២០១០៕

ដោយ៖ រតនា 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​នៅទីក្រុង​ប៉េរូត​ ស្លាប់ ៤នាក់​ រងរបួស​ ៥០នាក់​

ប្រទេសលីបង់៖ កាលពីថ្ងៃសុក្រម្សិលមិញ ការវាយប្រហារដោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


​តារា​ស្រី​ហង្សមាស ​ឱក ​សុគន្ធកញ្ញា​ ប្រកាសចង់​បានប្តី​

ភ្នំ​​​ពេ​ញ​៖​ តារាច​ម្រៀ​ងស្រីល្បី​ឈ្មោះ​ ​មានភា​...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [882]


ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ និតីកាលទី៣​ជ្រើសរើសសមាជិ​ក​ព្រឹ​ទ្ធ​ស​ភា​ថ្មី

ភ្នំពេញៈ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [492]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 356 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1653 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132167​ នាក់