គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុ​កម្ម​សារ​ជា​​ថ្មី​ ​នៅ​​ថ្ងៃ​២៣​ ខែ​តុលា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ​​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែលមានថ្នាក់ដឹកនាំលោកសម រង្ស៊ី និងលោកគឹម សុខា បានប្រកាសឲ្យដឹង​ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុនថា ខ្លួនបាន​រៀបចំ​ជាស្រេច ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហឹង្សាសាជាថ្មីម្តងទៀត ក្នុងការ​​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០១៣​ខាងមុខនេះ។លោក ហូរ វ៉ាន់ មន្ត្រី​ជាន់ខ្ពស់​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​ឲ្យដឹងកាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មហា​​បាតុកម្ម​​ជាថ្មីទៀត​នៅ​ថ្ងៃទី​២៣ ខែ​តុលាខាងមុខ ប៉ុន្តែ​មិនទាន់​ដឹងថា មាន​អ្នកចូលរួម​ចំនួន​ប៉ុន្មាន​នោះ​ទេ តែ​​តាម​គម្រោង​ចាប់​ពី​ជាង​១​ម៉ឺន​នាក់​ឡើងទៅ។ បើតាម​លោក ហូរ វ៉ាន់ បាន​បញ្ជាក់​ថា មកដល់ពេលនេះ​លិខិត​​មិនទាន់​ដា​ក់ចូល​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​យើង​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ប្រើ​ពាក្យ​សម្រាប់​​ស្នើសុំ​នោះ។
បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបានចេញផ្សាយ​នៅថ្ងៃដដែលនេះបាន​​បញ្ជាក់​​ដែរ​ថា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៣ នឹង​មាន​សមាជ​មហា​ជន​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ចាប់ពី​ម៉ោង​៣​​រសៀល​ដល់​ម៉ោង​៦​ល្ងាច​ដើម្បី​សម្រេច​លើ​គោល​ជំហរ​របស់​គណបក្ស ហើយ​នៅ​ថ្ងៃទី​២៣ ខែតុលា នឹង​រៀបចំ​​​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ម៉ោង​៣​រសៀល​រហូតដល់​ម៉ោង​៦​ល្ងាច​ដើម្បី​យក​ញត្តិ​ជូន​អង្គ​​ការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ ខែតុលា ឆ្នាំ​១៩​៩១ តាមរយៈ​​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា។​
ទាក់ទង​នឹង​ការ​យក​ញត្តិ​ដាក់​ជូន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ​លោកហូរវ៉ាន់ បាន​បញ្ជាក់​ថា គណបក្ស​​មិនបាន​រៀបចំ​គម្រោង​ថា នឹង​ត្រូវ​ហែ​​ក្បួន​ចេញពី​ទីលាន​ប្រជា​ធិបតេយ្យ​ ទៅកាន់​ទីស្នាក់ការ​តំណាង​របស់​​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ​ យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​ហែ​ក្បួន​ពី​ទីលាន​​ប្រជាធិបតេយ្យ​ ទៅ​កាន់​ការិយា​ល័យ​​ឧ​ត្ត​ម​ស្នងការ​នោះ​ក៏​សមរម្យ​ដែរ​ ដូច្នេះនេះមិន​មាន​អ្វី​ជា​បញ្ហា​​ទេ ព្រោះ​​ពីមុន​មកគណ​បក្ស​ក៏​ធ្លាប់​ហែ​ក្បួន​យ៉ាងដូច​គ្នាដែរ។
គួរបញ្ជាក់ថា ការគ្រោងធ្វើមហាបាតុកម្មអហឹង្សាលើកនេះ គេនៅមិនទាន់ដឹងច្បាស់​ថា តើគណបក្ស​សង្រ្គោះ​​ជាតិ​ និងរៀបចំធ្វើសកម្មភាព​ស្រដៀងនិងការធ្វើដូចថ្ងៃ​ទី​១៥ ខែ​កញ្ញា ​លើក​មុន​ឬយ៉ាង​ណា​នៅឡើយទេ  ប៉ុន្តែ​​ដើម្បីធ្វើការទាមទារឲ្យគណបក្សប្រជាជន ចុះចេញពីតំណែង រឺស្នើឲ្យមានការ​បង្កើតគណកម្មា​ធិការ​ចំរុះ​មួយ ​សម្រាប់​ស៊ើប​អង្កេត​​អំពី​​លទ្ធផលបោះឆ្នោតឡើងវិញ ខណៈដែលថ្នាក់ដឹកនាំបក្ស​សង្គ្រោះជាតិ បានចាត់ទុកការ​​បោះ​​ឆ្នោត​ជ្រើសរើសតំណាង​រាស្រ្តអណត្តិទី៥ នាពេលកន្លងមកនេះ បានប្រព្រឹត្តទៅដោយ​មិន​មាន​ភាពរលូន ​គ្មានយុត្តិធម៌ ​និងគ្មានតម្លា​ភាព៕
ដោយ៖ អភិរក្ស​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សហជីព ​ថា ​កម្មករ​រោង​ចក្រ ​នៅតែ​ជួប​បញ្ហា​ប្រឈម​ច្រើន​

ភ្នំពេញ៖ មន្រ្ដីសហជីព បានឲ្យដឹង ថា កម្មករ-កម្មការន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [336]


កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [382]


ជើង​ឯក​​ជិះ​​ស្គី​លើ​ទឹក​ Sarah​ Teelow​ បាន​ទទួល​មរណះ​ភាព​ហើយ​

New south Wales៖ យោងតាមប្រភពព័ត៌មានប្រចាំរដ្ឋ New ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [383]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 151 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1352 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964252​ នាក់