សង្គមស៊ីវិល ​អំពាវនាវឲ្យរាជ​រដ្ឋាភិបាល​បញ្ឈប់ការរើស​អើងក្នុងកិច្ចសហការ​ជាមួយអង្គ​ការណាដែល ​មានលក្ខណៈ​រិះគន់ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ទទួលស្គាល់​តួនាទី​របស់ ពួកគេ ដោយ​មិន​ប្រកាន់​សកម្មភាព​ការងារ ដែល​នេះ​ជា​យន្តការ​ដ៏​ល្អ​ក្នុង​ការជំរុញ​កិច្ច អភិវឌ្ឍ​នានា ក្នុងប្រទេស​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធិភាព​។​

      ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា CCC ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា​នេះ លោក​សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ CCC​ដែល​ប្រមូលផ្តុំ​អង្គការ​សង្គម ស៊ីវិល​ជាង​១៦០​នៅ​ទូទាំង​ប្រទេស​​បានបង្ហាញ​ថា ទោះបីជា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានទទួល​ស្គាល់ ពី​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ប៉ុន្តែ រាជរដ្ឋា​ភិបាល​នៅ​មិនទាន់​សហការ​ជាមួយ​គ្រប់​អង្គការ​សង្គម​ស៊ីវិល​នៅឡើយ​ទេ​។

      លោក​បញ្ជាក់ថា​ ​ការរើសអើង​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុម​អង្គការ​សង្គម​​ស៊ីវិល​ដែលមាន​ច​រិ​ក​​រិៈ​គន់​នឹង​រាជ​រដ្ឋាភិបាល នេះ គឺជា​ចំនុច​ដែល​មិនល្អ​ទាល់តែសោះ​ដែល​រាជរដ្ឋាភិបាល​គួ​តែ​កែប្រែ ព្រោះនេះ​ជា​​បញ្ហា​ប្រឈម ដែល​​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ការងារ​រប​ស់​អង្គការ​ទាំងនោះ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​​ប្រទេស កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន​។​ ​លោក​បន្តថា កិច្ចសហការ​រវាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល នឹង​ជំរុញឲ្យ​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ តាមរយៈ​ទទួលបាន​ព័ត៌មាន​និង​របាយការណ៍​ពិត​គ្រប់បែបយ៉ាង ពី មូលដ្ឋាន ដើម្បី​ធ្វើការ​ឆ្លើយតប​ឲ្យ​ចំ​ទិសដៅ​។​

      លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បដិសេធ​ចំពោះ​ការលើកឡើង​ទាំងនេះ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា គ្រប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ត្រឹមត្រូវ​នឹង​ទទួល​បានកិច្ចសហការ​ពី​រាជរដ្ឋា​​ភិបាល​។

      លោកក៏បាន​បន្តថា បើ​និយាយ​អំពី​ច្បាប់​ក្រុម​អង្គការ​សង្គម​ស៊ី​ល​វិល គ្រាន់តែ​ជាម​នុស្ស​មួយក្រុម​ក្នុង​ការ​បញ្ចេញ​យោបល់​តែប៉ុណ្ណោះ ហើយ​គ្មាន​សកម្មភាព​ស្របច្បាប់ ណាមួយ​សម្រាប់​ទៅធ្វើ​ការ​ជា​មួយ​​រាជរដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​នៅក្នុង​អណ​ត្ត​រាជរដ្ឋាភិបាល​ថ្មី​នេះ លោក​​បាន​អះ​អាង​ថា នឹង​ខិតខំ​រៀប​ចំ​ឲ្យ​បាន​ពី​តួនាទី​ច្បាស់លាស់​របស់​អង្គការ​សង្គម​ស៊ីវិល​និ​មួយៗ ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ​គ្នា ហើយ​ធានា​បានជា​អង្គការ​ស្របច្បាប់​។​

      ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ចំនួន​ជាង​៤​ពាន់អង្គភាព​ដែល​​​​​ចុះបញ្ជី​នៅក្នុង​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ប៉ុន្តែ​ក្នុងនោះ​មានតែ​ជាង​1​ភាគ​3​ឬ​ស្មើនឹង​ជាង​1300​អង្គភាព​ប៉ុណ្ណោះ​ដែល​កំពុង​ធ្វើ​សកម្ម​ភា ដោយ​ក្នុង​មួយឆ្នាំៗ​ក្រុម​អង្គការ​ទាំងនោះ​បាន​ទទួល​​កញ្ចប់​ថវិកា​ពី​ម្ចាស់ជំនួយ​បរទេស​ពី៥០០​ទៅ​៦០០​​លាន​ដុល្លា​អាមេរិក​ដើម្បី​ធ្វើ​សកម្មភាព​នានា​ក្នុងប្រទេស​កម្ពុជា៕ 

ដោយ៖ ភិនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​

និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្ត...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [674]


​ខេត្តកំពង់​ធំរៀ​ប​ចំផែន​ការផ្សព្វផ្សាយ​ការការ​ពារ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

ខេត្តកំពង់ធំ៖ ខណៈដែលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [665]


ប្រទេស​​​​អ៊ុយ​ក្រែន​ដកទ័ព​ចេញពី​តំបន់​ Crimea​

ប្រទេសអ៊ុយក្រែន៖ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [332]


កឹម សុខា ក្រសោបយក គណបក្សសង្គ្រោះជាតិ

ដូចដែលបានដឹងជាមុនហើយថា ការបង្កើតគណបក្សស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 135 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 369 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864046​ នាក់