សភាបើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើច្បាប់ ដាក់ទោសលើអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ក្នុងរបបខ្មែរក្រហមនៅព្រឹកនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រទី​៧ ខែមិថុនា ឆ្នាំ​២០១៣ នេះ រដ្ឋសភាបានបើក​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ខ្លួនដើម្បី​
អនុម័ត​លើ​សេចក្តីស្នើច្បាប់​ថ្មី​មួយដើម្បី​ដាក់ទោស​លើ​អ្នក​មិន​ទទួលស្គាល់​ការកាប់​សម្លាប់​មនុស្សក្នុង​របប​
កម្ពុជាប្រជាធិបតេយ្យ។

​បើសេចក្តីប្រកាស​ព័ត៌មានចុះ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៣ របស់​អគ្គលេខាធិ​ការ​​ដ្ឋានរ​ដ្ឋ​សភាបាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាថា  បាន​បើក​កិច្ចប្រជុំក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់
សម្ដេច​អគ្គ​មហា​ពញា​ចក្រីហេងសំរិនប្រធានរដ្ឋសភានឹងលើកយកមកពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​
ចំនួន៦ដែល​មានដូចខាងក្រោម​៖

​របៀបវារៈ​ទី​១-​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​វិសាមញ្ញនីតិកាល​ទី​៤នូវ​៖
១.១-​សេចក្តីស្នើច្បាប់​ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ
​កម្ពុជា​ប្រជាធិបតេយ្យ​។​

១.២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ឆ្នាំ​១៩៩៩នៃ​អនុសញ្ញា​ទីក្រុងឡាអេឆ្នាំ​
១៩៥៤ស្តីពី​ការការពារ​សម្បត្តិ​វប្បធម៌ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

​របៀបវារៈ​ទី​២-​អនុម័ត​លើ​សំណើ​សុំ​រដ្ឋសភា​កោះប្រជុំ​ជា​វិសាមញ្ញពិភាក្សា​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​
ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាលនៃ​កម្ពុជា​ប្រជាធិបតេយ្យ​។​

​ របៀបវារៈ​ទី​៣-​អនុម័ត​លើ​សំណើ​សុំ​រដ្ឋសភា​កោះប្រជុំ​ជា​វិសាមញ្ញពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់ស្តីពី​
ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ឆ្នាំ​១៩៩៩នៃ​អនុសញ្ញា​ទី​ក្រុងឡាអេឆ្នាំ​១៩៥៤ស្តីពី​ការការពារ​សម្បត្តិ
វប្បធម៌ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។


​របៀបវារៈ​ទី​៤-​អនុម័ត​នូវ​៖
​ក​-​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី​៤ចំនួន​ពីរ​មាន​៖

​ ក​១-​របៀបវារៈ​ទី​១ការពិភាក្សានិង​អនុម័ត​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋ
កម្មដែល​ប្រព្រឹត្ត​ឡើងក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​
​ក​២-​របៀបវារៈ​ទី​២ការពិភាក្សានិង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តយល់ព្រម​លើ​ពិធីសារ​ទី​
២ឆ្នាំ១៩៩៩នៃ​អនុសញ្ញា​ទី​ក្រុងឡាអេឆ្នាំ​១៩៥៤ស្តីពី​ការការពារ​សម្បត្តិ​វប្បធម៌ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់
អាវុធ។
 ខ​-​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៤នៅវេលា​ម៉ោង​៨:០០​នាទី​ព្រឹកថ្ងៃទី​០៧​មិថុនាឆ្នាំ​២០១៣​  

របៀបវារៈ​ទី​៥-​អនុម័ត​លើ​សមាសភាព​លេខាធិការ៣​រូបសម្រាប់​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញនី
តិកាល​ទី​៤៖

១-​លោកហែមខនអាយុ៦១ឆ្នាំ​

២-​លោកស្រីត្រឹងថា​វី​     អាយុ៦១ឆ្នាំ​

៣-​លោកហ្សាការីយ៉ាអាដាមអាយុ៦១ឆ្នាំ
​របៀបវារៈ​៦-​អនុម័ត​លើ​សំណើសុំ​បង្កក​ប្រាក់​បំណាច់​របស់​អតីត​សមាជិក​រដ្ឋសភា​មក​ពី​គណបក្សសមរង្ស៊ី
គណបក្ស​សិទ្ធិមនុស្សនិង​គណបក្សនរោត្ដមរណ​ឬទ្ធិដែល​បាន​ក្លាយ​ជា​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិនិង​
គណបក្ស​ហ្វ៊ុនស៊ិនប៉ិចចំនួន២៩រូប​។
​សូម​រម្លឹកថាសេចក្តីស្នើច្បាប់​ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្មដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​
នៃ​កម្ពុជា​ប្រជាធិបតេយ្យមាន៥មាត្រាបានកំណត់​ដាក់ទោស​លើ​ជន​ណាដែល​មិន​ទទួលស្គាល់​របប​ខ្មែរក្រ
ហមថា​មាន​ការធ្វើ​ទារុណកម្មនិង​ការសម្លាប់​មនុស្ស​ជិត២លាន​នាក់ដោយ​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​
ពី៦ខែទៅ២ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី១លាន​រៀលទៅ៤លាន​រៀល​។

​ សេចក្តីស្នើច្បាប់​ថ្មី​នោះត្រូវបាន​រៀបចំឡើង​  ដោយ​សមាជិក​រដ្ឋសភាមកពី  ​គណបក្ស​ប្រជាជន​កម្ពុជាដែល​
មានចំនួន៩០រូបក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប១២៣រូប​។ការតាក់តែង​នោះក៏​ធ្វើ​ឡើងបន្ទាប់ពី​សម្តេច
​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបានប្រកាស​អំពាវនាវ​ឲ្យមាន​ច្បាប់​ថ្មី​នោះកាលពី​ថ្ងៃ​ចន្ទទី​២៧ខែ​ឧសភាឆ្នាំ​២០១៣​។

​សេចក្តីអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាលបាន  ​ធ្វើឡើងក្រោយពី​មាន​ការអះអាង​ថា  ប្រធាន​គណបក្ស
ប្រឆាំងលោក កឹម សុខា ត្រូវបាន​គេ​ដកស្រង់​មក​ចុះផ្សាយ​ថាទួលស្លែងជា​គុក​សិប្ប​និម្មិតរៀបចំឡើង​ដោយ​
វៀតណាម​។
យ៉ាងណាក៏ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា  ដែល​មាន​សំឡេង​លើសលប់ក្នុង​រដ្ឋសភាបាន​អះ
អាង​ថាច្បាប់​ថ្មីដែល​រដ្ឋសភានឹង​ប្រជុំ​អនុម័តនៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧​មិថុនា ឆ្នាំ​២០១៣  មិន​ធាក់​ថយក្រោយ
ដើម្បី​កាត់ទោស​លើ​លោកកឹមសុខាឡើយ​៕​

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់​ក្នុងឡា​ននៅទី​ក្រុង ​Aden ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោចណា​ស់ ​៤នាក់​

ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


បុរស​ម្នាក់​រត់ចេញ​ពីហាង​លក់សំលៀក​បំពាក់​ទាំង​ភ្លើង​ឆេះពេញ​អាវ​

អៀកឡង់ខាងជើង៖ កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ព្រឹត្តិកា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


​សម្តេច​ក្រុមព្រះ​ នឹង​ជួបជា​មួយ​សមាជិកថ្មី ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ​

ភ្នំពេញ៖ បន្ទាប់ពីប្រកាសខ្លួន ហក់ចូលក្នុងឆាកនយោបាយ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [655]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 491 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 765 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864442​ នាក់